ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីលោក ហ៊ឹម ឡូញ ប្រធានសាខាពន្ធដារខេត្តព្រៃវែង ធុំក្លិនពុករលួយ?​  ||     បទល្មើសនេសាទកើតឡើងពេញបន្ទុក តំបន់បឹងទន្លេសាបព្រំប្រទល់ ខេត្តកណ្តាល ខេត្តកំពង់ចាម និងខេត្តកំពង់ឆ្នាំង​  ||     បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » ដូនចាស់ពិការដ៏កម្សត់ម្នាក់ បានស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័ម យកសំរាមទៅដុតនៅវាលស្រែ តែអកុសលភ្លើងឆេះរាលដល់ខ្លួនឯង រហូតដល់ស្លាប់

ដូនចាស់ពិការដ៏កម្សត់ម្នាក់ បានស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័ម យកសំរាមទៅដុតនៅវាលស្រែ តែអកុសលភ្លើងឆេះរាលដល់ខ្លួនឯង រហូតដល់ស្លាប់

(ស្វាយរៀង)៖ ហេតុការណ៍នេះបានកើតឡើងនារសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ នៅភូមិរមាំងថ្កោល ឃុំរមាំងថ្កោល ស្រុកស្វាយទាបខេត្តស្វាយរៀង។

ដូនចាស់ពិការដ៏កម្សត់ម្នាក់ បានស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័ម ខណៈដែលគាត់បានយក សំរាមទៅដុត នៅវាលស្រែ តែចៃដន្យភ្លើងក៏ឆេះរាលដាល់ដល់ខ្លួនឯងរហូតដល់ស្លាប់។ ដូនចាស់រងគ្រោះមានឈ្មោះ មាស ហេង អាយុ ៧២ឆ្នាំ។  នៅពេលឃើញភ្លើងឆេះ អ្នកភូមិនាំគ្នាជួយពន្លត់ និងជួយសង្គ្រោះលោកយាយពិការ ប៉ុន្តែហួសពេលទៅហើយ ដោយគាត់ត្រូវភ្លើងឆេះខ្លោចស្លាប់បាត់បង់ជីវិតទៅហើយ។

សមត្ថកិច្ចបានបន្តថា តាមការពិនិត្យសាកសពរបស់ជំនាញសមត្ថកិច្ច និងលោកវេជ្ជបណ្ឌិត ភោគ ចរកា គ្រូពេទ្យបង្អែកស្វាយទាប សន្និដ្ឋានថាសាកសពស្លាប់ដោយសារភ្លើងឆេះហើយគាត់ពិការផង។ សាកសពលោកយាយត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya