ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» Breaking News, ព័ត៌មានជាតិ, ព័ត៌មានអន្តរជាតិ » បង្ក្រាប​ការឈូសឆាយដី​ព្រៃ​លិច​ទឹក ​ជាប់​​តំបន់​អភិរក្ស​ នៅកំពង់ឆ្នំាង

បង្ក្រាប​ការឈូសឆាយដី​ព្រៃ​លិច​ទឹក ​ជាប់​​តំបន់​អភិរក្ស​ នៅកំពង់ឆ្នំាង

កំពង់ឆ្នាំង​:​ សមត្ថកិច្ច​ចម្រុះ​ដែលមាន​កម្លាំង​ជលផល​សង្កាត់​,​ នគ​បាល​និង​សហគមន៍​នេសាទ​បាន​ចុះ​ដល់​ចំណុច​ក្រាំង​យ៉ូ​វ ​ដែល​ស្ថិតនៅ​ក្នុងភូមិ​ក្បាល​កន្លង់ ឃុំ​ពាម​ឆ្កោក ស្រុក​ជល​គី​រី ខេត្តកំពង់ឆ្នាំង​។

​កម្លាំងចម្រុះ​បាន​ចុះ​ឃាត់​គ្រឿងចក្រ ​របស់​ក្រុម​ឈ្មួញ​ធ្វើ​សកម្មភាព​ឈូសឆាយ​ដីព្រៃ​លិច​ទឹក​ជាប់​និង​បង្គោល​អភិរក្ស​បឹង​ប្រា​ដែល​ស្ថិតក្នុង​តំបន់​៣ ​ជាប់​និង​កន្លែង​អភិរក្ស​បឹង​ប្រា​។​

​ក្រោយ​បានទទួល​ព័ត៌មាន​ជាក់លាក់ ​ទើប​រៀបចំ​កម្លាំងចម្រុះ​ចុះ​ឃាត់​បានតែ​ត្រាក់ទ័រ​ដែល​ទុកចោល​ហើយ​ពួកគេ​បាន​រត់​គេចខ្លួនបាត់​។​ កម្លាំងចម្រុះ​បាន​រាយការណ៍​ជូន​នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត ​ដើម្បី​នាំយក​វត្ថុតាង​ត្រាក់ទ័រ​មួយគ្រឿង​យកមក​រក្សាទុក​នៅ​សង្កាត់រដ្ឋបាល​ជលផល​ពាម​ឆ្កោក​និង​បាន​កសាង​ឯកសារ​បញ្ជូនទៅ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត​ ចាត់​ការបន្ត​តាម​នីតិវិធី​។​

​លោក​លី​ឡា​ បានឱ្យដឹង​តាមរយ​ទូរស័ព្ទ​ថា ​ពាក់ព័ន្ធ​ករណីនេះ​លោក​បាន​សាង​ឯកសារ​បញ្ជូនទៅ​មន្ទីរ​កសិកម្ម​រុក្ខា​ប្រ​ម៉ាញ់​និង​នេសាទ​ខេត្ត ​ចាត់ការ​បញ្ជូន​សំណុំ​រឿង​ទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​តាម​នីតិវិធី​។​

​សេចក្តីរាយការណ៍​មួយ​ផ្សេងទៀត​បានឱ្យដឹងថា ​ការឃាត់​ត្រាក់ទ័រ​នេះ​កំពុង​មាន​អ្នក​រត់ការ​ដើម្បី​ធ្វើការ​ដោះលែង​ ហើយ​ត្រាក់ទ័រ​ត្រូវបាន​ក្រុម​ជន​ទុចរិត​នាំយកមក​ឈូសឆាយ​និង​បាន​ញុះញង់​ឱ្យ​ប្រជា​ពលរ​ដ្ខ​កាប់ឆ្ការ​ហើយ​ក្រុម​នេះ​ជា​អ្នកប្រមូល​ទិញ​។​ ប្រភព​ដដែល​បន្តថា​ដីព្រៃ​លិច​ទឹក​នៅ​ចំណុច​ឃុំ​ពាម​ឆ្កោក​ស្រុក​ជល់​គី​រី ​ត្រូវបាន​គេ​មើលឃើញថា​ក្រុម​ជន​ទុច្ចរិត​ធ្វើការ​ឈូសឆាយ​រុករាន​ទន្ទ្រាន​យក​ធ្វើជា​កម្មសិទ្ធិឯកជន​ខ​ណៈ​សមត្ថកិច្ច​កំពុងធ្វើការ​ស្រាវជ្រាវ​។​  ​តើ​ត្រាក់ទ័រ​មួយគ្រឿង​ដែល​កម្លាំងចម្រុះ​ធ្វើការ​បង្ក្រាបបាន ​សមត្ថ​កិច្ច​និង​ចាត់វិធានការ​បែបណា ​ខណៈ​ដីព្រៃ​លិច​ទឹក​ត្រូវបាន​ក្រុម​ជន​ទុច្ចរិត​ធ្វើការ​ឈូសឆាយ​អស់​ខ្ទេចខ្ទី ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya