ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » នាថ្ងៃ ទី១១ ខែមីនា ឆ្នាំ២០២០ ! ចំនួនអ្នកឆ្លង COVID-19 កើនដល់ជិត១,០០០នាក់ នៅសហរដ្ឋអាមេរិក អ្នកជំងឺធ្ងន់ធ្ងររហូតដល់ ២៣នាក់ហើយបានបាត់បង់ជីវិត

នាថ្ងៃ ទី១១ ខែមីនា ឆ្នាំ២០២០ ! ចំនួនអ្នកឆ្លង COVID-19 កើនដល់ជិត១,០០០នាក់ នៅសហរដ្ឋអាមេរិក អ្នកជំងឺធ្ងន់ធ្ងររហូតដល់ ២៣នាក់ហើយបានបាត់បង់ជីវិត

(វ៉ាស៊ីនតោន)៖ ចំនួនអ្នកឆ្លងវីរុសកូរ៉ូណាថ្មី ឬ COVID-19 នៅទូទាំងសហរដ្ឋអាមេរិក បានហក់ឡើងយ៉ាងលឿនដល់ ៩៥៩នាក់ ក្នុងនោះអ្នកជំងឺធ្ងន់ធ្ងររហូតដល់ ២៣នាក់ហើយបានបាត់បង់ជីវិត ខណៈអ្នកជំំនាញសុខាភិបាលបាន បន្តការស្តីបន្ទោស ទៅលើភាពយឺតយ៉ាវនៃអាជ្ញាធរអាមេរិក ក្នុងការធ្វើតេស្ត និងទប់ស្កាត់ការរីករាលនៃវីរុសដ៏កាចសាហាវ នេះឲ្យទាន់ពេលវេលា។ នេះបើតាមការចេញផ្សាយដោយ CNA នាថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០។

បើតាមក្រុមជំនាញអាមេរិកមួយចំនួនដូចជានៅសាកលវិទ្យាល័យ ចនស៍ ហូបឃីនស៍ (Johns Hopkins) ជាដើម ការកើនឡើងច្រើននៃចំនួនអ្នកឆ្លងវីរុសកូរ៉ូណាថ្មី នៅទូទាំងសហរដ្ឋអាមេរិក គឺមានជាប់ពាក់ព័ន្ធទៅនឹងកម្មវិធី ពង្រីកកា រ ពិសោធន៍មួយ ធ្វើឲ្យមន្ទីរនានាដែលធ្លាប់ប្រើប្រាស់ដើម្បីធ្វើរោគវិនិច្ឆ័យភាគច្រើន ត្រូវបានផ្លាស់ប្តូរពីថ្នាក់សហព័ន្ធ មកកាន់ថ្នាក់រដ្ឋវិញ។ បន្ថែមពីនេះទៀតយុទ្ធសាស្ត្រធ្វើរោគវិនិច្ឆ័យពីមុន គឺផ្តោតលើករណីឆ្លងតិចតួចប៉ុណ្ណោះ ប៉ុន្តែពេលនេះវីរុសបានរីករាលដាលច្រើន លើសពីការកម្រិតដែលអាមេរិកអាចរកឃើញទៅហើយ។

ក្រុមអ្នកជំនាញវេជ្ជសាស្ត្រនៅសាកលវិទ្យាល័យ Johns Hopkins និង ស្ទេនហ្វដ (Stanford) សហរដ្ឋអាមេរិកបាន ស្តីបន្ទោស អាជ្ញាធរអាមេរិក ដែលមានភាពខ្វះចន្លោះតាំងពីដំបូង ដែលបានធ្វើឲ្យវីរុសនេះអាចចាក់ឬស នៅទូទាំងសហរដ្ឋអាមេរិកបាន។ ជុំវិញការរិះគន់នេះ អនុប្រធានាធិបតីអាមេរិកលោក ម៉ៃក៍ ភែន (Mike Pence) បានលើកឡើងថា រដ្ឋាភិបាលសហព័ន្ធបានធ្វើការឆ្លើយតប ទៅនឹងការរីករាលដាលនៃវីរុសខាងលើនេះ ជាមួយនិងឧបករណ៍ធ្វើតេស្តរាប់លានដែលមានរួចជាស្រេច ហើយរដ្ឋាភិបាលនឹងសហការជាមួយ ក្រុមហ៊ុនឯកជននានាបន្ថែមទៀត។

គួរបញ្ជាក់តាមមជ្ឈមណ្ឌលគ្រប់គ្រងជំងឺអាមេរិកហៅកាត់ថា CDC បានអះអាងថា មនុស្សប្រមាណ ៨,៥៥៤នាក់រួចទៅហើយត្រូវបានធ្វើតេស្ត នៅទូទាំងសហរដ្ឋអាមេរិក ដើម្បីរកវីរុស។ ជាការប្រៀបធៀប កូរ៉េខាងត្បូងបានប្រកាសពីការរកឃើញ ករណីឆ្លងដំបូងនៃវីរុសកូរ៉ូណាថ្មី នៅក្នុងពេលដំណាលគ្នាជាមួយអាមេរិកដែរ ប៉ុន្តែមកទល់បច្ចុប្បន្ននេះ កូរ៉េខាងត្បូងបានធ្វើតេស្តអ្នកសង្ស័យសរុប ១៨៩,០០០នាក់រួចទៅហើយ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya