ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីលោក ហ៊ឹម ឡូញ ប្រធានសាខាពន្ធដារខេត្តព្រៃវែង ធុំក្លិនពុករលួយ?​  ||     បទល្មើសនេសាទកើតឡើងពេញបន្ទុក តំបន់បឹងទន្លេសាបព្រំប្រទល់ ខេត្តកណ្តាល ខេត្តកំពង់ចាម និងខេត្តកំពង់ឆ្នាំង​  ||     បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » ចាប់រថយន្តដឹកឈើមួយគ្រឿង ឯម្ចាស់រត់គេចខ្លួនបាត់ទៀត នៅស្ទឹងត្រែង

ចាប់រថយន្តដឹកឈើមួយគ្រឿង ឯម្ចាស់រត់គេចខ្លួនបាត់ទៀត នៅស្ទឹងត្រែង

(ខេត្តស្ទឹងត្រែង): នៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២០ កម្លាំងការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាន

នគរបាលខេត្ត ក្របួចចាប់រថយន្តដឹកឈើល្មើសច្បាប់ បានជិត ២ម៉ែត្រគូប នៅក្នុងរថយន្តក្រោយពេលសមត្ថកិច្ច

ក្របួចជាប់ ម្ចាស់ដឹងខ្លួនរត់គេចចោលរថយន្ត នៅចំណុចភូមិរាជានុកូល សង្កាត់ ក្រុងខេត្តស្ទឹងត្រែង។

លោកវ៉ា សុផាន់ នាយការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្ត បានប្រាប់អ្នកសារព៍ត៌មាននៅថ្ងៃទី៩ ខែមីនា នេះថា រថយន្តដឹកឈើនេះ បានដឹកចេញមកពី ឃុំស្រែគរថ្មី ឆ្លងកាត់តាមផ្លូវក្រាលក្រួសក្រហម កាត់តាមឃុំភ្លុក ឃុំកំភុន ឃុំសាមឃួយ ស្រុកសេសានចូលមករក ទីផ្សារក្នុងទីរួមខេត្តស្ទឹងត្រែង ហើយសមត្ថកិច្ចយើងសើបដឹងច្បាស់ ទើបធ្វើការតាមប្រមាញ់ពីក្រោយ មកស្ទាក់ចាប់បាននៅចំណុចខាងលើ។

បច្ចុប្បន្ន វត្ថុតាង ប្រភេទឈើបេង មានចំនួន១៣៨ដុំ ស្មើ (១,៩០១K^)មួយម៉ែត្រគូបប្រាំបួនផ្លាន) បានប្រគល់ជូន ជំនាញរដ្ឋបាលព្រៃឈើខេត្ត ដោយឡែក មធ្យោបាយបម្រើឲ្យបទល្មើស ជារថយន្តសាំយ៉ុង បានរក្សាទុក នៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីនីតិវិធីច្បាប់បន្ត។

រថយន្តសាំយុង ដែលពាក់ស្លាកលេខ ភ្នំពេញ 2AC-94 14 ដែលមានបិទសញ្ញាពណ៌ផ្កាឈូកនៅខាងក្រោម ជាសញ្ញា សម្គាល់ របស់ឈ្មោះ វ៉ាន់ ណាន់ ជាប្រជាពលរដ្ឋ រស់នៅឃុំខ្សាច់ថ្មី មកយកប្រពន្ធនៅឃុំស្រែគរ ហើយប្រកបមុខរបរ រកស៉ីដឹកឈើ មកលក់ ឲ្យសិប្បកម្ម នៅក្នុងខេត្តស្ទឹងត្រែង ហើយនឹងមួយចំនួនឆូសស្អាតៗនោះគឺលក់ បន្តរឱ្យក្រុមឡានសាំយ៉ុង ទៅភ្នំពេញ ក្រោមរូបភាពដឹកអ្នកដំណើរ។

សកម្មភាពនេះមានជាយូរណាស់មកហើយ ហើយក៏ត្រូវបានសមត្ថកិច្ច ខិលខូចនៅតាមប៉ុស្តិ៍ នឹងស្នាក់ការកោលដៅ មួយចំនួនតូចឆ្លៀតឱកាសគេងចំណេញយកលុយ រួចបិទបាំង ធ្វើរបាយការណ៍បំភ្លីការពិត ជាច្រើនករណីហើយដែរ ក៏ប៉ុន្តែករណីចុងក្រោយនេះ ប្រហែលជាបែករឿង ដឹងដល់មេធំហើយទើបបញ្ជាអោយ កម្លាំងដេញចាប់ទាំងតក់ត្រហល់ បានត្រឹមតែឡាននិងឈើ ប្រគល់ជូនជំនាញ ចំណែកម្ចាស់រថយន្តដឹកឈើ ត្រូវរត់គេចខ្លួនបាត់ស្រមោល នេះជាទំលាប់របស់ជំនាញ មិនខុសដូចពាក្យមួយពោលថា រក្សាព្រៃគុបមិនខ្វះអុសដុត ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya