ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » សហរដ្ឋអាមេរិកប្រកាសពីការឆ្លង COVID-19 កើនដល់ ៧៥០ករណីក្នុងនោះអ្នកជំងឺ ២៦នាក់ស្លាប់

សហរដ្ឋអាមេរិកប្រកាសពីការឆ្លង COVID-19 កើនដល់ ៧៥០ករណីក្នុងនោះអ្នកជំងឺ ២៦នាក់ស្លាប់

(ញូយ៉ក)៖  គិតត្រឹមយប់ថ្ងៃចន្ទសប្តាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) ចំនួននៃការឆ្លងវីរុសកូរ៉ូណាថ្មី ឬ COVID-19 នៅទូទាំងសហរដ្ឋអាមេរិក បានកើនឡើងដល់ ៧៥០ករណីហើយ ដោយក្នុងនោះអ្នក ជំងឺដែលបានស្លាប់សរុប មានចំនួន ២៦នាក់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាល្ងាចថ្ងៃអង្គារ ទី១០ ខែមីនា ឆ្នាំ២០២០។

រដ្ឋចំនួនបីបន្ថែមទៀតមានដូចជា ញូជែស៊ី (New Jersey), ផ្លូរីដា (Florida) និង រ៉ូដអាយឡេនដ៍ (Rhode Island) បានប្រកាសភាពអាសន្នរួចទៅហើយ ក្រោយពីបានមើលឃើញករណីឆ្លងមេរោគកូរ៉ូណាថ្មី មានការកើនឡើងជាលំដាប់។ ទោះបីជាបែបនេះក្តីរដ្ឋវ៉ាស៊ីនតោនស្ទេតស្ថិតនៅភាគខាងលិច និងរដ្ឋញូយ៉កស្ថិតនៅភាគឦសាន នៅតែជាតំបន់ដែលកំពុងរងគ្រោះខ្លាំង ដោយមានករណីឆ្លង និងស្លាប់ដោយសារតែ COVID-19 នេះច្រើនជាងគេ។

គួរបញ្ជាក់ថា សម្រាប់នាវាទេសចរណ៍ហ្គ្រែនដ៍ព្រីនសេស (Grand Princess) ដែលកំពុងតែចត នៅកំពង់ផែទីក្រុងអកឡេនដ៍ (Oakland) នៃរដ្ឋកាលីហ្វ័រញ៉ាវិញ មនុស្ស ២១នាក់ក្នុងចំណោមអ្នកជិះ នៅលើនោះទាំងអស់ ត្រូវបានធ្វើតេស្ត និងរកឃើញមានផ្ទុកវីរុស COVID-19 ខណៈអាជ្ញាធរអាមេរិក នៅតែបន្តពិនិត្យ និងតាមដានអ្នកពាក់ព័ន្ធផ្សេងៗទៀតនៅលើនោះ ដើម្បីរកមើលឃើញវីរុស៕

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya