ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីលោក ហ៊ឹម ឡូញ ប្រធានសាខាពន្ធដារខេត្តព្រៃវែង ធុំក្លិនពុករលួយ?​  ||     បទល្មើសនេសាទកើតឡើងពេញបន្ទុក តំបន់បឹងទន្លេសាបព្រំប្រទល់ ខេត្តកណ្តាល ខេត្តកំពង់ចាម និងខេត្តកំពង់ឆ្នាំង​  ||     បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » ​ស្ត្រី​ម្នាក់ ​រថយន្ត​មិន​ស្គាល់​ម៉ាក ​បើក​​កៀរ​ដួល​ចូល​ក្រោម​កង់​ក្រោយ​រថយន្ត​ កិន​ចំពាក់​កណ្តាល​ខ្លួន ​ស្លាប់​ភ្លាមៗ នៅភ្នំពេញ

​ស្ត្រី​ម្នាក់ ​រថយន្ត​មិន​ស្គាល់​ម៉ាក ​បើក​​កៀរ​ដួល​ចូល​ក្រោម​កង់​ក្រោយ​រថយន្ត​ កិន​ចំពាក់​កណ្តាល​ខ្លួន ​ស្លាប់​ភ្លាមៗ នៅភ្នំពេញ

ភ្នំពេញ​៖ ហេតុការណ៍​នេះ​នៅ​ចំណុច​លើ​មហាវិថី​ឈ្នះ​ឈ្នះ​ស្ថិតក្នុង​ភូមិ​បាក់​ខែង​លើ សង្កាត់​បាក់​ខែង ខណ្ឌ​ជ្រោយចង្វារ កាលពី​យប់​ថ្ងៃទី​៩​មីនា​២០២០​។​

​ស្ត្រី​ម្នាក់​ជិះ​ម៉ូតូ​ម្នាក់ឯង​មាន​រថយន្ត​មិន​ស្គាល់​ម៉ាក​បើក​មក​ក្បែរ​រួច​កៀរ​ដួល​ចូល​ក្រោម​កង់​ក្រោយ​រថយន្ត​កិន​ចំពាក់​កណ្តាល​ខ្លួន​ស្លាប់​ភ្លាម​ហើយ​រថយន្ត​បង្ក​បើក​គេច​បាត់​។​

​សព​ស្ត្រី​រងគ្រោះ​មានឈ្មោះ​ប៉ោ​ចន្ថា​ភេទ​ស្រី ​អាយុ​៤១​ឆ្នាំមាន​ស្រុកកំណើត​នៅ​ភូមិ​ភ្នំ​ដិ​ល​ឃុំ​តាំង​ក្រាំង​ស្រុក​បាធាយ​ខេត្តកំពង់ចាម​ ជិះ​ម៉ូតូ​ម៉ាក​ស៊ូ​មមើ​អិ​ច​ពណ៌​ខៀវ​ពាក់​ស្លាក​លេខ​ភ្នំពេញ​1FW-8106 ។​ សាច់ញាតិ​បានឱ្យដឹងថា​ស្ត្រី​រងគ្រោះ​ធ្វើដំណើរ​មកពី​កន្លែង​ប្តី​ធ្វើការ​នៅ​ឯង​អូរ​ដឹ​ម​ចោមចៅ​ដោយបាន​ធ្វើដំណើរ​តាមផ្លូវ​ទៅផ្ទះ​នៅឯ​ស្រុកកំណើត​វិញ​។​

​ ប៉ូលិស​មូលដ្ឋាន សហការ​ជាមួយ​ផ្នែក​ចរាចរ​ខណ្ឌ ចុះ​វាស់វែង រៀបចំ​ឯកសារ ប្រគល់​សព​ឱ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​នៅឯ​ប្រពៃណី​ព្រោះ​រថយន្ត​បង្ក មិន​ស្គាល់​ម៉ាក បាន​បើក​រត់​បាត់​៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya