ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីលោក ហ៊ឹម ឡូញ ប្រធានសាខាពន្ធដារខេត្តព្រៃវែង ធុំក្លិនពុករលួយ?​  ||     បទល្មើសនេសាទកើតឡើងពេញបន្ទុក តំបន់បឹងទន្លេសាបព្រំប្រទល់ ខេត្តកណ្តាល ខេត្តកំពង់ចាម និងខេត្តកំពង់ឆ្នាំង​  ||     បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » បង្ក្រាបឈើបានហើយ ត្រូវឈ្មួញរំដោះយកចេញវិញបានខ្លះ នៅរតនគិរី

បង្ក្រាបឈើបានហើយ ត្រូវឈ្មួញរំដោះយកចេញវិញបានខ្លះ នៅរតនគិរី

ខេត្តរតនគិរី ៖ នៅ រសៀលថ្ងៃទី៨ ខែមីនា ឆ្នាំ២០២០  ការចុះល្បាតប្រទះឃើញគំនឈើហើយបង្ក្រាប យកមករក្សារទុកនោះសមត្ថកិច្ចបានធ្វើឡើង ស្ថិតក្នុងភូមិចង ឃុំញ៉ាងស្រុកអណ្ដូងមាស ខេត្តរតនគីរី។  ក្នុងនោះមានកម្លាំងសហការជាមួយកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងកម្លាំងរបស់ខេត្ត ស្រុកនិងកម្លាំងស្នងការ​ដ្ឋាននគរបាលខេត្ត នឹងកម្លាំងនគរបាលការពារព្រំដែនគោកលេខ៦២៣ចុះធ្វើការបង្ក្រាប ប៉ុន្តែដោយពេលវេលា យប់ជ្រៅ ក៏រងចាំព្រឹកស្អែកថ្ងៃទី៩មីនានេះ ទើបកម្លាំងសមត្ថកិច្ចចុះមកម្តងទៀត ធ្វើការប្រមូលយកឈើទាំងនេះទៅរក្សាទុក។

ក្នុងនោះឈើមានចំនួន២៤កំណាត់ ដោយកម្លាំងសមត្ថកិច្ចមិនបានដេកយាមគំនរឈើទើបត្រូវក្រុម ឈ្មួញរំដោះឈើយកទៅបាត់អស់៤កំណាត់នៅសល់ តែ២០កំណាត់ប៉ុណ្ណោះ ​ជាប្រភេទឈើស្រឡៅដែលមានមុខកាត់៤០ទៅ៦០សងទីម៉ែត្រប្រវែង៣ទៅ៤ម៉ែត្រ ។

ក្រោយពីបង្ក្រាបបានឈើទាំងអស់នេះសមត្ថកិច្ចមិនទាន់បានធ្វើការវាស់វែងនៅ ឡើយទេ ហើយបានប្រមូលនឹងដឹក ជញ្ជូនយកមករក្សាទុកនៅស្នាក់ការ កងរាជអាវុធហត្ថមូលដ្ឋានស្រុកអណ្ដូងមាសដើម្បីរងចាំ ប្រគល់ទៅឱ្យជំនាញរដ្ឋបាលព្រៃឈើបរកែវចាត់ការបន្តតាមនីតិវិធី ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya