ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០! គិតត្រឹមព្រឹកថ្ងៃអង្គារនេះចំនួននៃការឆ្លង COVID-19 នៅកូរ៉េខាងត្បូងកើនដល់៧,៥១៣ករណី ក្នុងនោះ៥៤នាក់ស្លាប់

នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០! គិតត្រឹមព្រឹកថ្ងៃអង្គារនេះចំនួននៃការឆ្លង COVID-19 នៅកូរ៉េខាងត្បូងកើនដល់៧,៥១៣ករណី ក្នុងនោះ៥៤នាក់ស្លាប់

(សេអ៊ូល)៖ កូរ៉េខាងត្បូងនៅព្រឹកថ្ងៃអង្គារនេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងថ្មីៗនៃវីរុសកូរ៉ូណាថ្មី ឬ COVID-19 ចំនួន ១៣១នាក់បន្ថែមទៀត ធ្វើឱ្យអ្នកឆ្លងសរុបនៅទូទាំងប្រទេសកើនដល់ ៧,៥១៣ករណី ក្នុងនោះអ្នកជំងឺ ៥៤នាក់ ដែលភាគច្រើនមានជំងឺប្រចាំកាយ បានបាត់បង់ជីវិតដោយសារមេរោគដ៏កាចសាហាវនេះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានយ៉ុនហាប់ នៅព្រឹកថ្ងៃអង្គារ ទី១០ ខែមីនា ឆ្នាំ២០២០។

ទីភ្នាក់ងារព័ត៌មានយ៉ុនហាប់ ដោយផ្អែកលើមជ្ឈមណ្ឌលកូរ៉េខាងត្បូងសម្រាប់គ្រប់គ្រង និងបង្ការជំងឺឆ្លង (KCDC) បានឱ្យដឹងទៀតថា ករណីឆ្លងថ្មីៗភាគច្រើននៅតែបន្តត្រូវ បានរកឃើញនៅក្នុងទីក្រុង ដេគូ (Daegu) និងខេត្តគ្យុងសាងខាងជើង ដែលតំណាងឱ្យករណីឆ្លងច្រើនជាង ៩០ភាគរយនៅទូទាំងប្រទេស។ ប៉ុន្តែករណី ឆ្លងថ្មីៗនៅព្រឹកថ្ងៃអង្គារនេះក៏អាចចាត់ទុកបានថា មានសភាពធូរស្រាល ផងដែរបើធៀបនឹង២សប្តាហ៍កន្លងទៅ។

គួរជម្រាបថា ចំនួនអ្នកឆ្លងវីរុស COVID-19 នៅក្នុងប្រទេសកូរ៉េខាងត្បូង បានកើនឡើងយ៉ាងគំហុកនាពេលកន្លងមកនេះ បន្ទាប់ពីការធ្វើតេស្តទ្រង់ទ្រាយធំទៅលើមនុស្សរាប់សែននាក់ ដែលមានជាប់ពាក់ព័ន្ធទៅនឹងព្រះវិហារសាសនាគ្រិស្ត ស៊ីនជុនជី (Shincheonji) នៅទីក្រុងដេគូ (Daegu) ស្ថិតនៅចម្ងាយ ៣០០គីឡូម៉ែត្រពីទីក្រុងសេអ៊ូល ដែលជាប្រភពនៃការចម្លងមេរោគ ៦០% ក្នុងចំណោមករណីឆ្លងទាំងអស់ នៅទូទាំងប្រទេស៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya