ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » ឃាត់ខ្លួនជនសង្ស័យម្នាក់ កណីលួចម៉ូតូ នៅភ្នំពេញ

ឃាត់ខ្លួនជនសង្ស័យម្នាក់ កណីលួចម៉ូតូ នៅភ្នំពេញ

ភ្នំពេញ:  កាលពី ថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០ ជនសង្ស័យម្នាក់ ធ្វើសកម្មភាពលួចម៉ូតូ គេបានមួយភ្លែត ខំជិះគេចខ្លួន មិនទាន់ផុតខណ្ឌឬស្សីកែវផង ក៏ត្រូវជាប់ខ្នោះ ត្រង់ចំណុចព្រុំប្រទល់ខណ្ឌឬស្សីកែវ និងខណ្ឌដូនពេញ ក្នុងទឹកដីសង្កាត់ទួលសង្កែទ១ ខណ្ឌឬស្សីកែវ។

ជនសង្ស័យឈ្មោះ ម៉ា រ័ត្នភេទប្រុស អាយុ១៧ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅសង្កាត់ច្រាំងចំរេះទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។ ជនរងគ្រោះឈ្មោះ សាន់ អ៊ី ភេទប្រុស អាយុ៤៦ឆ្នាំ ស្នាក់នៅសង្កាត់ ច្រាំងចំរេះទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ជាម្ចាស់ម៉ូតូម៉ាកក្លិច ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 1DE-2278។

នៅមុនកើតហេតុ គេឃើញជនរងគ្រោះ បានជិះម៉ូតូដឹកខោអាវ ទៅបោកអ៊ុត នៅកន្លែងបោកអ៊ុត

មួយកន្លែង ម្តុំគីឡូម៉ែត្រលេខ៧ ក្នុងសង្កាត់ច្រាំងចំរេះទី២ ដោយមិនបានដកសោម៉ូតូ កំពុងតែរាប់ចំនួនខោអាវឲ្យគេបោកអ៊ុត ស្រាប់តែជនសង្ស័យ ឡើងជិះម៉ូតូបញ្ឆេះជិះ ចេញតាមបណ្តោយផ្លូវជាតិលេខ៥ ទៅត្បូង។ ពេលនោះជនរងគ្រោះ បានស្រែកថាចោរៗ ក៏ផ្អើលដល់សមត្ថកិច្ចល្បាត ក្បែរនោះបោះដៃតាមអាយឌីឮដល់សមត្ថកិច្ចប៉ុស្តិ៍ទួលសង្កែទី១ ស្ទាក់ចាប់ជនសង្ស័យបាន នៅខាងត្បូងប៉ុស្តិ៍តែម្តង ៕

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya