ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » បុរស​ម្នាក់​ រងរ​បួស​ធ្ងន់ ​ចំណែក​ស្ត្រី​ម្នាក់​និង​បុរស​ម្នាក់ទៀត​ ​រងរបួស​ស្រាល ករណី​គ្រោះថ្នាក់​ចរាចរ ​រវាង​ម៉ូតូ​និង​ម៉ូតូ

បុរស​ម្នាក់​ រងរ​បួស​ធ្ងន់ ​ចំណែក​ស្ត្រី​ម្នាក់​និង​បុរស​ម្នាក់ទៀត​ ​រងរបួស​ស្រាល ករណី​គ្រោះថ្នាក់​ចរាចរ ​រវាង​ម៉ូតូ​និង​ម៉ូតូ

ស្វាយរៀង​៖​ បុរស​ម្នាក់​បាន​រងរ​បួស​ធ្ងន់​ចំណែក​ស្ត្រី​ម្នាក់​និង​បុរស​ម្នាក់ទៀត​បាន​រងរបួស​ស្រាល ករណី​គ្រោះថ្នាក់​ចរាចរ​រវាង​ម៉ូតូ​និង​ម៉ូតូ​ដែល​ហេតុការណ៍​ខាងលើនេះ ​បាន​កើតឡើង​កាលពី​ថ្ងៃទី​៩​ខែមីនា​ឆ្នាំ​២០២០ ​នៅលើ​ផ្លូវ​លេខ​១៣​ត្រង់ចំណុច​ស្ថិតនៅ​ភូមិ​ចក​ឃុំ​កំពង់​ចក​ស្រុក​រំដួល ខេត្ត​ស្ចា​យ​រៀង រវាង​ម៉ូតូ​និង​ម៉ូតូ​ក្នុងទិសដៅ​បញ្ច្រាស់​គ្នា ។​

សមត្ថកិច្ច​បានឱ្យដឹង​ថា ម៉ូតូ​ទី​១ ម៉ាក្ស​ហុងដា សេ​១២៥ ពណ៌​ខ្មៅ​ផលិត​ឆ្នាំ​2019 ពាក់​ផ្លាកលេខ​ត្បូងឃ្មុំ 1G.0973​បើកបរ​ដោយ​ឈ្មោះ​ដុក​ឈាង​ភេទ​ប្រុស​អាយុ​31​ឆ្នាំ​មុខរបរ​កម្មករ​រោងចក្រ​មាន​ទីលំនៅ​ភូមិ​កៀប​ក្តាម​ឃុំ​ត្រពាំង​ស្តៅ​ស្រុក​រមាសហែក​ខេត្តស្វាយរៀង​(​មាន​មួកសុវត្ថិភាព​)​រងរបួស​ជើង​ខាងឆ្វេង​ធ្ងន់ ម៉ូតូ​ខូចខាត​ធ្ងន់​។ បើកបរ​ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង អ្នករួមដំណើរ​ម្នាក់ ឈ្មោះ អន សា​មន ភេទ ស្រី អាយុ​៣០​ឆ្នាំ​មុខរបរ​កម្មករ​រោងចក្រ​(​មាន​មួកសុវត្ថិភាព​)​រងរបួស​ស្រាល​រស់នៅ​ភូមិ​ឃុំ​ជាមួយ​អ្នកបើកបរ ពេលមកដល់​កន្លែងកើតហេតុ បាន​បុក​ជាមួយ​ម៉ូតូ​ម៉ាក ហុងដា​CBR ដែល​ជិះ​មកពី​ទិស​ខាងត្បូង​។​

​ អ្នកបើកបរ​ម៉ូតូ​ទី​២ ឈ្មោះ អ៊ុ សា​ភា​ច ភេទ​ប្រុស អាយុ ៣៦​ឆ្នាំ​មុខរបរ​កសិករ រស់នៅ​ភូមិ​បា​ក្រុង ឃុំ​ស្វាយចេក ស្រុក​រំដួល​ខេត្តស្វាយរៀង ជិះ ម៉ូតូ​ម៉ាក្ស ហុងដា CBR ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ​ភ្នំពេញ​1ID.6487​មិន​ពាក់មួក​សុវត្ថិភាព​រង​របួសស្រាល​ម៉ូតូ​ខូចខាត​ធ្ងន់​។​មូលហេតុ​ដោយសារ​ម៉ូតូ​ម៉ាក​ហុងដា សេ​១២៥ ពាក់​ផ្លាកលេខ​ត្បូងឃ្មុំ 1G .0973 បើក​មិន​ប្រកាន់​ស្តាំ​៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya