ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » ឃាតកម្ម ! កូនកាប់ឪពុកបង្កើត បណ្តាលឲ្យស្លាប់ក្នុងថ្លុកឈាម ស្រុកបាភ្នំ នៅព្រៃវែង

ឃាតកម្ម ! កូនកាប់ឪពុកបង្កើត បណ្តាលឲ្យស្លាប់ក្នុងថ្លុកឈាម ស្រុកបាភ្នំ នៅព្រៃវែង

ព្រៃវែង:  កាលពី ថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០ ករណីឃាតកម្ម ស្ថិតលើផ្ទះជនរងគ្រោះភូមិដីថុយ ឃុំបឹងព្រះ ស្រុកបាភ្នំ ខេត្តព្រៃវែង។ ជនសង្ស័យឈ្មោះ ស៊ិន ថាវ័ន្ត ភេទប្រុស អាយុ ២៧ឆ្នាំ ស្រុកកំណើតភូមិដីថុយ ឃុំបឹងព្រះ ស្រុកបាភ្នំ ។ បច្ចុប្បន្ននៅភូមិថ្មី ឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ បានយកកាំបិត ផ្គាក់កាប់ឪពុកបង្កើតឈ្មោះ ស៊ិន ពៅ ភេទប្រុស អាយុ ៥៥ឆ្នាំ ត្រូវចំក ខាងធ្វេង មួយកន្លែង ស្មាស្ដាំ មួយកន្លែង បណ្ដាលឲ្យស្លាប់នៅនឹងកន្លែងកើតហេតុភ្លាមៗតែម្តង។

ករណីនេះ ក្រោយពីកាប់រួចជនបង្កមិនបានរត់គេចទេ គឺនៅអង្គុយមើលឪពុកខ្លួនប្រកាច់រហូតដល់ដាច់ខ្យល់ស្លាប់ សូម្បីសមត្ថកិច្ចសួរនាំ ក៏ជនសង្ស័យមិននិយាយដែរ។ មូលហេតុ៖ ជនបង្កមានសតិមិនគ្រប់។ សមត្ថកិច្ច ចុះដល់ទីតាំងឃាត់ខ្លួនជនដៃដល់ ដើម្បីចាត់ការបន្តតាមនីតិវិធី ចំណែកសព ប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya