ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » បើករថយន្តបុកម៉ូតូ បណ្តាលឲ្យស្លាប់ម្នាក់ របួសធ្ងន់ម្នាក់ របួសស្រាល ម្នាក់ ស្រុកឱរ៉ាល់ ​នៅកំពង់ស្ពឺ

បើករថយន្តបុកម៉ូតូ បណ្តាលឲ្យស្លាប់ម្នាក់ របួសធ្ងន់ម្នាក់ របួសស្រាល ម្នាក់ ស្រុកឱរ៉ាល់ ​នៅកំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ៖ រថយន្តបើកបុកមូតូស្លាប់១នាក់ប្រុស របួសធ្ងន់១នាក់ប្រុស របួសស្រាល១នាក់ប្រុស ខណៈបើកបញ្ច្រាស់ទិសគ្នា។ កាលពីវេលាម៉ោង២២និង១០នាទីយប់ ថ្ងៃទី០៨ ខែមិនា ឆ្នាំ២០២០មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តបុកជាមួយម៉ូតូ។

មុនពេលកើតហេតុ មានរថយន្តធុនស្រាល០១គ្រឿង ម៉ាកសាំយ៉ុង ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ 2M-1895 បើកបរដោយឈ្មោះ ជា ជូណាត ហៅបៅ ភេទប្រុស  អាយុ២៩ឆ្នាំ មានទីលំនៅភូមិអន្លង់សង្កែរ ឃុំតាសាល  ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បើកបរក្នុងស្ថានភាពស្រវឹង1.00mg/L(ធ្វើតេស្តក្រោយកើតហេតុ)  បើកបរក្នុងទិសដៅពីត្បូងទៅជើង លុះដល់ចំណុចកើតហេតុស្រាប់តែបើកចូលចំណែកផ្លូវម្ខាងទៀតទៅបុកម៉ូតូ០១គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៥ ពាក់ស្លាកលេខ ភ្នំពេញ1CU-5455 បើកបរដោយឈ្មោះ សុង សៀកគួ ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅភូមិជំនាប់ ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ រួមដំណើរឌុបឈ្មោះ ប៊ុណ្ណា វឌ្ឍនា (រងរបួសស្រាល) ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅភូមិពាម ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ និងឈ្មោះ រៀម ភេទប្រុស អាយុ១៨ឆ្នាំ (រងរបួសធ្ងន់) មិនទាន់ស្គាល់អាស័យដ្ឋាន ក្នុងទិសដៅពីជើងទៅត្បូង(បញ្ច្រាស់ទិស) បណ្តាលឲ្យស្លាប់មនុស្ស០១នាក់(អ្នកបើកបរម៉ូតូ) របួសធ្ងន់០១នាក់ របួសស្រាល១នាក់(អ្នករួមដំណើរលើម៉ូតូ) ។

ក្រោយកើតហេតុរថយន្ត និងអ្នកបើកបររថយន្តខាងលើត្រូវបានឃាត់រក្សាទុកជាបណ្ដោះអាសន្ននៅផ្នែកចរាចរណ៍ផ្លូវគោក នៃ អធិការដ្ឋាននគរបាលស្រុកឱរ៉ាល់ ដើម្បីកសាងសំណុំរឿងនិងដោះស្រាយពេលក្រោយតាមផ្លូវច្បាប់ ៕  ដោយ៖វ៉ន ភាព

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya