ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » សង្ស័យម្នាក់ ខឹងគេជិះម៉ូតូកាត់មុខ បង្កជាទំនាស់ទាស់ពាក្យសម្ដីគ្នា ឈានដល់យកកាំបិតប៉័ងតោកាប់ទៅលើបុរសម្នាក់ ជាគូទំនាស់ បណ្ដាលឲ្យរងរបួស នៅកណ្តាល

សង្ស័យម្នាក់ ខឹងគេជិះម៉ូតូកាត់មុខ បង្កជាទំនាស់ទាស់ពាក្យសម្ដីគ្នា ឈានដល់យកកាំបិតប៉័ងតោកាប់ទៅលើបុរសម្នាក់ ជាគូទំនាស់ បណ្ដាលឲ្យរងរបួស នៅកណ្តាល

កណ្ដាល ៖ នៅ ថ្ងៃទី៨ ខែមីនា ឆ្នាំ២០២០ ត្រង់ចំណុចតាមផ្លូវភូមិក្រពើហារកើត សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល។ ជនសង្ស័យឈ្មោះ លាស់ ភារម្យ ភេទប្រុស អាយុ៣៩ឆ្នាំ ។ ចំណែកជនរងគ្រោះឈ្មោះ  សាយ ឡង់ឌី ភេទប្រុស អាយុ២៩ឆ្នាំ មានទីលំនៅភូមិក្រពើហារកើត សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។
ជនរងគ្រោះបានជិះម៉ូតូតាមបណ្ដោយផ្លូវលុះមកដល់កន្លែងកើតហេតុ ក៏បើកកាត់មុខជនសង្ស័យ ពេលនោះជនសង្ស័យបានស្រែកដាក់ជនរងគ្រោះថា កាលណាហ្អែងជាប់គុក?  ភ្លាមនោះ ជនរងគ្រោះក៏ចុះទៅសួរនាំទើបកើតជាទំនាស់ និងវាយប្រតាយប្រតប់គ្នា បន្ទាប់មកជនសង្ស័យ ក៏រត់ទៅផ្ទះរបស់ខ្លួន យកកាំបិតប៉័ងតោកាប់ទៅលើជនរងគ្រោះបណ្តាលអោយមានរបួសស្នាមត្រង់ជើងខាងស្តាំ  ហើយជនសង្ស័យបានបោះកាំបិតប៉័ងតោចោលរកមិនឃើញឡើយ។ សមត្ថកិច្ចក៏ចុះអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យបញ្ជូនមកអធិការដ្ឋាន ដើម្បីចាត់ការតាមនិតិវិធីច្បាប់ ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya