ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីលោក ហ៊ឹម ឡូញ ប្រធានសាខាពន្ធដារខេត្តព្រៃវែង ធុំក្លិនពុករលួយ?​  ||     បទល្មើសនេសាទកើតឡើងពេញបន្ទុក តំបន់បឹងទន្លេសាបព្រំប្រទល់ ខេត្តកណ្តាល ខេត្តកំពង់ចាម និងខេត្តកំពង់ឆ្នាំង​  ||     បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » ឡានបើកលឿនក្រឡាប់ផ្ងារជើង សំណាងល្អតៃកុង គ្រាន់តែរងរបួសស្រាល ផ្លូវជាតិលេខ៤ នៅព្រះសីហនុ

ឡានបើកលឿនក្រឡាប់ផ្ងារជើង សំណាងល្អតៃកុង គ្រាន់តែរងរបួសស្រាល ផ្លូវជាតិលេខ៤ នៅព្រះសីហនុ

ព្រះសីហនុ:  កាលពី ថ្ងៃទី៨ ខែមីនា ឆ្នាំ២០២០ តាមបណ្ដោយផ្លូវជាតិលេខ៤ ត្រង់ចំណុចអូរត្រាវ ឃុំ បិតត្រាំង ស្រុកព្រៃនប់ ខេត្ដព្រះសីហនុ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ ដោយរថយន្ដធុនធំ ១គ្រឿង បើកសុខៗ ស្រាប់តែក្រឡាប់ផ្ងារជើង។

មុនកើតហេតុ គេឃើញបុរសម្នាក់ បើកបររថយន្តធុនធំមួយ ម៉ាក Hyandai ពាក់ផ្លាកលេខ ភ្នំពេញ 3E-4109 ធ្វើដំណើរពីជើងទៅត្បូង ក្នុងល្បឿនយ៉ាងលឿន បណ្ដាលឲ្យក្រឡាប់ផ្ងារជើង សំណាងល្អតៃកុង គ្រាន់តែរងរបួសស្រាលប៉ុណ្ណោះ។ សមត្ថកិច្ច ចុះវាស់វែង និងយករថយន្ត ចេញពីទីតាំងកើតហេតុ ដើម្បីកុំឲ្យស្ទះចរាចរណ៍៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya