ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » សមត្ថកិច្ចឃាត់ខ្លួនមុខសញ្ញាចាស់ធ្លាប់លួច ឆក់ ប្លន់ និងគាស់ផ្ទះលួចទ្រព្យ នៅភ្នំពេញ

សមត្ថកិច្ចឃាត់ខ្លួនមុខសញ្ញាចាស់ធ្លាប់លួច ឆក់ ប្លន់ និងគាស់ផ្ទះលួចទ្រព្យ នៅភ្នំពេញ

ភ្នំពេញ:  កាលពី ថ្ងៃទី៧ ខែមីនាឆ្នាំ ២០២០ ត្រង់ចំណុចផ្ទះគ្មានលេខភូមិសាមគ្គី សង្កាត់ឫស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។

បន្ទាប់ពីទទួលបានដីកាពីតុលាការ សមត្ថកិច្ចអាវុធហត្ថខេត្ត បានបើកការស្រាវជ្រាវរហូត ឈានដល់ការឃាត់ខ្លួន

ជនសង្ស័យ តាមដីការឲ្យចូលខ្លួនលេខ០០៧ ដកបចខចុះថ្ងៃទីខែមីនា ឆ្នាំ២០២០ របស់លោក ឯកស៊ុនរស្មី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្តាល ពីបទ លួច មានស្ថានទំងន់ទោស ( គាស់ផ្ទះលួចទូរសព្ទ័ដៃ និងទ្រព្យ) ប្រព្រឹត្តនៅឆ្នាំ២០១៩ និងដើមឆ្នាំ២០២០ ចំណុចភូមិសាស្ត្រខេត្តកណ្តាល។

ជនសង្ស័យឈ្មោះ ទត ថា ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ផ្ទះជួលភូមិកើតហេតុខាងលើ មានស្រុកកំណើតភូមិចុងកោះ ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាល ។

មុនពេលឃាត់ខ្លួនជនសង្ស័យខាងលើ អាវុធហត្ថស្រុកកៀនស្វាយ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ជាបក្ខពួកនៅស្រុកកៀនស្វាយ ហើយសួរនាំទើបឈានមកឃាត់ខ្លួនជនសង្ស័យឈ្មោះ ទត ថា និងស្ត្រី៣នាក់ទៀត ដែលគេស្គាល់ថា ជាប្រពន្ធដើម និងប្រពន្ធចុង របស់ជនសង្ស័យឈ្មោះ ទត ថា រួមទាំងម៉ូតូ២គ្រឿង រថយន្តព្រូស ពណ៌សមួយគ្រឿង និងសម្លៀកបំពាក់ ធ្វើសកម្មភាពមួយចំនួន។

ម៉ូតូ០២គ្រឿង ទី១ម៉ាកZOOMER X ពណ៌លឿង លាយខ្មៅផ្លាកលេខ ភ្នំពេញ 1HB. 9449 ទី២ ម៉ាកNEX ពណ៌ស លាយលឿង ផ្លាកលេខ ភ្នំពេញ 1HV. 2977 និងរថយន្ត ០១គ្រឿង ម៉ាកព្រូស ពណ៌ស ផ្លាកលេខ ភ្នំពេញ 2BD-7564 នៅទីតាំងចំនួន២ ក្នុងភូមិបឹងសាឡាង និងភូមិសាមគ្គី សង្កាត់ឫស្សីកែវ ។

ជនសង្ស័យខាងលើ គឺជាមុខសញ្ញាចាស់ធ្លាប់លួច ឆក់ ប្លន់ និងគាស់ផ្ទះលួចទ្រព្យសម្បត្តិយ៉ាងសកម្ម នៅរាជធានីភ្នំពេញ និងខេត្តកណ្តាល កាលពីឆ្នាំ២០១៩ រហូតដល់បច្ចុប្បន្ន។  ឃាត់ខ្លួនជនសង្ស័យ ត្រូវបានបញ្ជូនទៅសាលាដំបូង ខេតកណ្តាល អនុវត្តតាមនីតិវិធី  ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya