ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » នៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២០! ចំនួនអ្នកឆ្លង COVID-19 នៅកូរ៉េខាងត្បូង បន្តកើនឡើងដល់ ៧,១៣៤នាក់, ក្នុងនោះអ្នកជំងឺ៥០នាក់ស្លាប់

នៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២០! ចំនួនអ្នកឆ្លង COVID-19 នៅកូរ៉េខាងត្បូង បន្តកើនឡើងដល់ ៧,១៣៤នាក់, ក្នុងនោះអ្នកជំងឺ៥០នាក់ស្លាប់

(សេអ៊ូល)៖ កូរ៉េខាងត្បូង នៅថ្ងៃអាទិត្យនេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងថ្មីនៃជំងឺ COVID-19 ចំនួន៣៦៧បន្ថែមទៀត ធ្វើឱ្យអ្នកឆ្លងសរុប នៅទូទាំងប្រទេសកើនដល់ ៧,១៣៤នាក់ និង៥០នាក់ ដែលភាគច្រើនមានជំងឺប្រចាំកាយ បានបាត់បង់ជីវិតដោយសារជំងឺដ៏កាចសាហាវនេះ។ នេះបើតាម ការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានយ៉ុនហាប់ នៅថ្ងៃអាទិត្យ ទី០៨ ខែមីនា ឆ្នាំ២០២០។

ទីភ្នាក់ងារព័ត៌មានយ៉ុនហាប់ ដោយផ្អែកលើមជ្ឈមណ្ឌលកូរ៉េខាងត្បូងសម្រាប់គ្រប់គ្រង និងបង្ការជំងឺឆ្លង (KCDC) បានឱ្យដឹងទៀតថា ករណីឆ្លងថ្មីភាគច្រើន លើសលប់ នៅតែបន្តត្រូវបានរកឃើញនៅក្នុងទីក្រុង Daegu និងខេត្ត Gyeongsang ខាងជើង ដែលតំណាងឱ្យករណីឆ្លងច្រើនជាង៩០ភាគរយ នៅទូទាំងប្រទេស។

កូរ៉េខាងត្បូង បានរាយការណ៍ពីករណីឆ្លងដំបូងនៃជំងឺ COVID-19 កាលពីថ្ងៃទី២០ ខែមករាកន្លងទៅ ចេញពីវិហារសាសនា Shincheonji ក្នុងទីក្រុង Daegu មានប្រជាជន២.៥លាននាក់រស់នៅ និងមានចំងាយ៣០០គីឡូម៉ែត្រ ពីទីក្រុងសេអ៊ូល៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya