ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីលោក ហ៊ឹម ឡូញ ប្រធានសាខាពន្ធដារខេត្តព្រៃវែង ធុំក្លិនពុករលួយ?​  ||     បទល្មើសនេសាទកើតឡើងពេញបន្ទុក តំបន់បឹងទន្លេសាបព្រំប្រទល់ ខេត្តកណ្តាល ខេត្តកំពង់ចាម និងខេត្តកំពង់ឆ្នាំង​  ||     បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » ម៉ូតូ២គ្រឿងបុកគ្នា បណ្តាលអោយស្លាប់ និងរងរបួសស្រុកកៀនស្វាយ នៅកណ្តាល

ម៉ូតូ២គ្រឿងបុកគ្នា បណ្តាលអោយស្លាប់ និងរងរបួសស្រុកកៀនស្វាយ នៅកណ្តាល

កណ្តាល:   នៅថ្ងៃទី ០៦ ខែមីនា ឆ្នាំ២០២០  ករណីគ្រោះថ្នាក់ចរាចរណ៍ ផ្លូវ គោករវាងម៉ូតូ២គ្រឿងបណ្តាលឲ្យស្លាប់

មនុស្ស ០១នាក់ប្រុស របួសស្រាលម្នាក់ខូចខាត ម៉ូតូ០២គ្រឿងស្រាល  កើតហេតុនៅចំនុចលើផ្លូវជាតិ លេខ១ ក្នុងចន្លោះគីឡូម៉ែត្រលេខ ១៩-២០ ភូមិ គគីរ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្ត កណ្តាល។
មុនពេលកើតហេតុ មានម៉ូតូ ០១គ្រឿង ម៉ាកHONDA DREAM 125 ពណ៌ ខ្មៅ ប្រភេទស្រី ពាក់ស្លាកលេខ កណ្តាល 1AA.8934 (ទិសដៅភ្នំពេញអ្នកលឿង) អ្នកបើកបរដោយ ឈ្មោះ ចិន សុំ ភេទប្រុសអាយុ ៣៨ឆ្នាំ (ខ្មែរ)មានទីលីនៅ ភូមិ ជ្រោតាប៉ា ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល ពេលបើកមកដល់កន្លែងកើតហេតុខាងលើបាន បុកម៉ូតូពីក្រោយ ម៉ូតូ ០១គ្រឿង ម៉ាក SUZUKi Smash ពណ៌ខ្មៅ ប្រភេទស្រី ពាក់ស្លាកលេខ កំពត 1F.0924 ដែលបើកស្របទិសគ្នា (ទិស ដៅភ្នំពេញអ្នកលឿង) អ្នកបើកបរដោយ ឈ្មោះ ណេន សុធី ភេទប្រុស អាយុ២៨ ឆ្នាំ (ខ្មែរ) មានទីលំនៅ ភូមិ ត្រពាំងប្រី ឃុំស្រែសំរោង ស្រុកជុំគីរី ខេត្តកពត បច្ចប្បន្នស្នាក់នៅផ្ទះជួល ក្នុងភូមិ គគីរ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល

បណ្តាលឲ្យស្លាប់អ្នកបើកបរម៉ូតូឈ្មោះចិន សុំ នៅកន្លែងកើតហេតុ ហើយបានប្រគល់ជូនក្រុមគ្រួសារមកទៅធ្វើបុណ្យតាមប្រពៃណី  ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya