ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីលោក ហ៊ឹម ឡូញ ប្រធានសាខាពន្ធដារខេត្តព្រៃវែង ធុំក្លិនពុករលួយ?​  ||     បទល្មើសនេសាទកើតឡើងពេញបន្ទុក តំបន់បឹងទន្លេសាបព្រំប្រទល់ ខេត្តកណ្តាល ខេត្តកំពង់ចាម និងខេត្តកំពង់ឆ្នាំង​  ||     បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » ក្រសួងសុខាភិបាលចេញសេចក្តីប្រកាសផ្លូវការអំពី «ករណីរកឃើញបុរសជនជាតិខ្មែរម្នាក់ អាយុ៣៨ឆ្នាំ មានផ្ទុកមេរោគ Covid-19 នៅសៀមរាប

ក្រសួងសុខាភិបាលចេញសេចក្តីប្រកាសផ្លូវការអំពី «ករណីរកឃើញបុរសជនជាតិខ្មែរម្នាក់ អាយុ៣៨ឆ្នាំ មានផ្ទុកមេរោគ Covid-19 នៅសៀមរាប

(ភ្នំពេញ)៖  នៅយប់ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២០ ក្រសួងសុខាភិបាលចេញសេចក្តីព័ត៌មានប្រកាសផ្លូវការអំពី «ករណីរកឃើញបុរសជនជាតិខ្មែរម្នាក់ អាយុ៣៨ឆ្នាំ មានផ្ទុកមេរោគ Covid-19» នៅខេត្តសៀមរាប។

សេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ថា នៅវេលាម៉ោង១២៖៥០នាទី ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាលទទួលបានលទ្ធផលពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជាថា បុរសម្នាក់អាយុ៣៨ឆ្នាំ ដែលជាអ្នកប៉ះពាល់ផ្ទាល់ជាមួយបុរសជនជាតិជប៉ុន អាយុជាង៤០ឆ្នាំ មានវិរុសកូវីដ១៩នោះ មានលទ្ធផលវិជ្ជមានវីរុសកូវីដ១៩។ (ព័ត៌មានលម្អិតសូមអានសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល)។

ពាក់ព័ន្ធនឹងករណីរកឃើញមនុស្សផ្ទុកមេរោគ Covid-19 សម្តេចតេជោ ហ៊ុន សែន បានបញ្ជាឲ្យបិទសាលារៀននៅទីរួមខេត្តសៀមរាបជាបណ្តោះអាសន្ន ព្រមទាំងបិទការប្រារព្ធព្រឹត្តិការអង្គរសង្រ្កាន្តនៅខេត្តសៀមរាបផង។ នេះបើយោងតាមការបញ្ជាក់របស់លោករដ្ឋមន្រ្តីក្រសួងសុខាភិបាល នៅក្នុងសន្និសីទសារព័ត៌មានមួយ នៅទីស្តីការក្រសួងសុខាភិបាល នាព្រលប់ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២០នេះ។

វិធានការបិទសាលារៀន និងបិទព្រឹត្តិការអង្គរសង្រ្កាន្តនេះ បានធ្វើឡើងបន្ទាប់ពីកម្ពុជាបានរកឃើញថា ជនជាតិខ្មែរម្នាក់នៅក្នុងខេត្តសៀមរាប បានកើតជំងឺ COVID-19 ដែលឆ្លងពីជនជាតិជប៉ុន៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya