ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីលោក ហ៊ឹម ឡូញ ប្រធានសាខាពន្ធដារខេត្តព្រៃវែង ធុំក្លិនពុករលួយ?​  ||     បទល្មើសនេសាទកើតឡើងពេញបន្ទុក តំបន់បឹងទន្លេសាបព្រំប្រទល់ ខេត្តកណ្តាល ខេត្តកំពង់ចាម និងខេត្តកំពង់ឆ្នាំង​  ||     បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » សមត្ថកិច្ចក្រសួងមហាផ្ទៃ ចុះបង្ក្រាបទីតាំងម៉ាស្សា បង្កប់សេវាផ្លូវភេទយីហោ «King Sora Massage» នៅភ្នំពេញ

សមត្ថកិច្ចក្រសួងមហាផ្ទៃ ចុះបង្ក្រាបទីតាំងម៉ាស្សា បង្កប់សេវាផ្លូវភេទយីហោ «King Sora Massage» នៅភ្នំពេញ

(ភ្នំពេញ)៖ នៅថ្ងៃទី០៥ ខែមីនា ឆ្នាំ ២០២០នេះ ទីតាំង ម៉ាស្សា និងបង្កប់សេវាផ្លូវភេទមួយកន្លែង យីហោ «King Sora Massage» នៅតាមបណ្ដោយផ្លូវ៣៥០ ក្នុងសង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកងត្រូវបាន កម្លាំងនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃក្រសួងមហាផ្ទៃ ចុះបង្ក្រាប។

កម្លាំងសមត្ថកិច្ចជំនាញរបស់ក្រសួងមហាផ្ទៃ បានរំដោះនារីប្រមាណ ១០នាក់ សុទ្ធតែជនជាតិវៀតណាម ដែលកំពុងបម្រើការនៅទីតាំងហាងម៉ាស្សានេះ។ មនុស្សទាំងអស់នោះ ត្រូវបានបញ្ជូនទៅមន្ទីរសង្គមកិច្ច ដើម្បីធ្វើការអប់រំណែនាំ។  កម្លាំងសមត្ថកិច្ចកំពុងធ្វើការតាមនីតិវិធី ដើម្បីឈានទៅចាត់ការម្ចាស់ទីតាំងខាងលើ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya