ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » លោតទឹកសម្លាប់ខ្លួន លើស្ពានជ្រោយចង្វារ ក្នុងថ្ងៃតែមួយ រកឃើញសពប្រុសស្រី២នាក់ អណ្តែតទឹក នៅថ្ងៃតែមួយដែរ

លោតទឹកសម្លាប់ខ្លួន លើស្ពានជ្រោយចង្វារ ក្នុងថ្ងៃតែមួយ រកឃើញសពប្រុសស្រី២នាក់ អណ្តែតទឹក នៅថ្ងៃតែមួយដែរ

ភ្នំពេញ:   នៅ ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២០ ត្រង់ចំណុចខាងជើងស្ពានជ្រោយចង្វារ ដោយសពបុរស ត្រូវគេប្រទះឃើញ ក្នុងទន្លេសាបទឹកដីសង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ ចំណែកសពនារី ត្រូវបានគេប្រទះឃើញ ក្នុងទឹកទន្លេសាបដែរ គឺក្នុងទឹកដីសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។

សពប្រុសស្រី២នាក់ បានលោតសម្លាប់ខ្លួន ក្នុងថ្ងៃតែមួយ បានអណ្តែតរកឃើញ នៅថ្ងៃតែមួយជាមួយគ្នា ដោយសពបុរសខាងលើ មិនត្រូវបានគេស្គាល់អត្តសញ្ញាញនោះទេ រីឯសពនារី ត្រូវបានគេស្គាល់អត្តសញ្ញាណហើយ។

តាមប្រភពព័ត៌មានពី កន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនកើតហេតុ មានប្រជាពលរដ្ឋប្រទះឃើញ សាកសពបុរសម្នាក់ អណ្តែតទឹកនៅចំណុចខាងលើ ក្រោយមកទៀត ក៏មានប្រជាពលរដ្ឋផ្សេងទៀត បានប្រទះឃើញសពនារីរងគ្រោះ ដែលមិនមិនឆ្ងាយពីគ្នាប៉ុន្មានទេ គ្រាន់តែជាព្រុំប្រទល់រវាងខណ្ឌឬស្សីកែវ និងខណ្ឌជ្រោយចង្វារប៉ុណ្ណោះ។

នៅក្នុងមួយថ្ងៃ មានមនុស្សប្រុស-ស្រីពីរនាក់ បានមកលោតទឹកសម្លាប់ លើស្ពានជ្រោយចង្វារចាស់ បង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ។ ដែលហេតុករណីទី១ កើតឡើងនៅម៉ោង៨ និងទី២ កើតឡើងនៅម៉ោង ២និង៣០នាទី ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២០ នៅលើស្ពានជ្រោយចង្វារចាស់ ស្ថិតនៅក្នុងភូមិដើមគ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ករណីទី១.នារី ដែលលោតទឹកសម្លាប់ខ្លួនមានឈ្មោះ ជឹម រំដួល អាយុ៣៤ឆ្នាំ មុខរបរកម្មកររោងចក្រ មានស្រុកកំណើតនៅភូមិស្រម៉ ឃុំស្រម៉ ស្រុកជើងព្រៃ ខេត្តកំពង់ចាម និងមានកូនប្រុសស្រី២នាក់។

មុននឹងក្រុមគ្រួសារដឹងថា ស្រ្តីរងគ្រោះលោតទឹកលើជ្រោយចង្វារនោះ ជនរងគ្រោះ បានជិះឡានតាត់ស៊ី ចេញពីស្រុក

កំណើត មកលោតទឹកលើស្ពានជ្រោយចង្វារ ខណ:មកដល់កន្លែងកើតហេតុ មុននឹងលោតទឹកនោះ ជនរងគ្រោះ បានតេទូរស័ព្ទទៅមេប៉ុស្តិ៍នគរបាលស្រម៉ផ្តែ ផ្តាំឲ្យទៅប្រាប់ក្រុមគ្រួសារនាងផង ទើបដំណឹងនេះ បានដល់ក្រុមគ្រួសារ មកដល់កន្លែងកើតហេតុ ដើម្បីរង់ចាំស្រង់សព។

បើតាមប្រភពព័ត៌មានពីសាច់ញាតិនារីរងគ្រោះ ដែលលោតទឹកសម្លាប់ បានឲ្យដឹងថា មិនដឹងថា ជនរងគ្រោះមានវិបត្តិអ្វីទេ នៅក្នុងគ្រួសារ ហើយនៅព្រឹកថ្ងៃកើតហេតុ ជនរងគ្រោះ បានជិះរថយន្តពីស្រុកកំណើត ទៅភ្នំពេញ មកលោតទឹកសម្លាប់ខ្លួនពីលើស្ពានជ្រោយចង្វារលិចបាត់ រកសពមិនឃើញ រហូតមកដល់ថ្ងៃទី៧ ខែឆ្នាំដដែល ទើបប្រទះឃើញសពនារីរងគ្រោះ អណ្តែតទឹក។

ករណីទី២. បើតាមសម្តីប្រជាពលរដ្ឋ បានឲ្យដឹងថា នៅមុនកើតហេតុ គេឃើញបុរសម្នាក់ មានអាយុប្រហែលជិត៣០ឆ្នាំ ស្លៀកខោខូវប៊យ បានឈរនៅលើស្ពានជ្រោយចង្វារចាស់ រេរ៉រលើស្ពានរយ:ពេលជិត២ម៉ោង ក៏សម្រេចចិត្តលោតចូលទឹកសម្លាប់។
បុរសដែលលោតទឹកសម្លាប់ខ្លួន បានបក់ដៃ ហៅគេឲ្យជួយបានមួយសន្ទុះ ក៏លិចសពចូលក្នុងទឹកទន្លេបាត់ រហូតមកដល់ថ្ងៃទី៧ខែ ឆ្នាំដដែលនេះ ទើបមានប្រជាពលរដ្ឋប្រទះឃើញ។

សពនារីរងគ្រោះ ត្រូវបានសាច់ញាតិដឹកយកទៅធ្វើបុណ្យ តាមប្រពៃណីនៅស្រុកកំណើតខេត្តកំពង់ចាម។
ឯសពបុរសមិនទាន់ស្គាល់អត្តសញ្ញាណ ត្រូវបានសមត្ថកិច្ចដឹកទៅតម្កល់ទុកក្នុងវត្តទួលសង្កែ រង់ចាំសាច់ញាតិ មកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya