ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » ស្ត្រីវ័យចំណាស់ម្នាក់ កំពុងអង្គុយនៅលើអង្រឹងក្រោមផ្ទះម្នាក់ឯងសុខៗ ត្រូវជនសង្ស័យប្រើដំបងឈើជ្រុងវាយចំក្បាលជាច្រើនដំបង បណ្ដាលស្លាប់

ស្ត្រីវ័យចំណាស់ម្នាក់ កំពុងអង្គុយនៅលើអង្រឹងក្រោមផ្ទះម្នាក់ឯងសុខៗ ត្រូវជនសង្ស័យប្រើដំបងឈើជ្រុងវាយចំក្បាលជាច្រើនដំបង បណ្ដាលស្លាប់

ខេត្ត​កំពង់ធំ៖ កាលពី ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២០ ស្ត្រីវ័យចំណាស់ម្នាក់កំពុងអង្គុយនៅលើអង្រឹងក្រោមផ្ទះម្នាក់ឯងសុខៗ ត្រូវជនសង្ស័យប្រើដំបងឈើជ្រុងវាយចំក្បាលជាច្រើនដំបងបណ្ដាលស្លាប់នៅក្នុងថ្លុកឈាម ​ នៅភូមិឈូករំដួល  ឃុំទីពោ  ស្រុកសន្ទុក ខេត្តកំពង់ធំ​ ។

សមត្ថកិច្ច​ស្រាវជ្រាវ​កំណាត់​អត្តសញ្ញាណ​ជនសង្ស័យម្នាក់ឈ្មោះ ធា ថាន់ ភេទប្រុស អាយុ ២៤ឆ្នាំ នៅភូមិឈូករំដួល ឃុំទីពោ  ស្រុកសន្ទុក ខេត្តកំពង់ធំ។​ ចំណែកជនរងគ្រោះ ឈ្មោះកយ វេន ភេទស្រី  អាយុ ៦៧ឆ្នាំ នៅភូមិឈូករំដួល  ឃុំទីពោ  ស្រុកសន្ទុក  ខេត្តកំពង់ធំ ។

នៅមុន​ពេលកើតហេតុជនរងគ្រោះកំពុងអង្គុយនៅលើអង្រឹងក្រោមផ្ទះម្នាក់ឯង ស្រាប់​តែ​ជន​សង្ស័យ​បានយកដំបងឈើ ជ្រុងវាយចំក្បាលជាច្រើនដំបងបណ្តាលឲ្យស្លាប់នៅកន្លែងកើតហេតុ ។ បន្ទាប់​ពី​ធ្វើសកម្មភាពរួចជនសង្ស័យបាន រត់គេចខ្លួនបាត់​ ប៉ុន្តែ​បានស្គាល់អត្តសញ្ណាណ​ដូចខាងលើ ។ ​ ករណីនេះ​បាន​ កំណត់​អត្តសញ្ញាណ​ជនសង្ស័យ​ហើយ​ នឹងកំពុងតាមចាប់ខ្លួន​ ។ មូលហេតុ​បញ្ជាក់​ជាបឋមថា​ កើតឡើងដោយសារ​រឿងគំនុំ ៕​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya