ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » នាថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២០! ចិន៖ អ្នកឆ្លង COVID-19 កើនដល់៨០,៦៥១ករណី ក្នុងនោះ ៥៥,៤០៤នាក់ជាសះស្បើយ និង៣,០៧០នាក់ស្លាប់ ខណៈតួលេខបន្តធ្លាក់ចុះ

នាថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២០! ចិន៖ អ្នកឆ្លង COVID-19 កើនដល់៨០,៦៥១ករណី ក្នុងនោះ ៥៥,៤០៤នាក់ជាសះស្បើយ និង៣,០៧០នាក់ស្លាប់ ខណៈតួលេខបន្តធ្លាក់ចុះ

(ប៉េកាំង)៖  ការឆ្លង COVID-19 បានកើនឡើងដល់ ៨០,៦៥១ករណី​នៅទូទាំងប្រទេសចិន ដោយក្នុងនោះអ្នកជំងឺសរុប ៥៥,៤០៤នាក់បានជាសះស្បើយ ខណៈចំនួនអ្នកស្លាប់ក៏បានកើនឡើងដល់ ៣,០៧០នាក់ផងដែរ។ នេះបើតាម របាយការណ៍ថ្មីដែលត្រូវបានដកស្រង់ និងចេញផ្សាយដោយ​ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃសៅរ៍ ទី០៧ ខែមីនា ឆ្នាំ២០២០។

គណៈកម្មការសុខាភិបាលចិនហៅកាត់ថា NHC បានបញ្ចេញរបាយការណ៍ថ្មី​នៅព្រឹកថ្ងៃសុក្រនេះថា នៅក្នុងរយៈពេលពេញមួយថ្ងៃសុក្រម្សិលមិញនេះ អ្នកជំងឺ COVID-19 សរុប ១,៦៧៨នាក់បានជាសះស្បើយ និងត្រូវបានក្រុមគ្រូពេទ្យអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ។ ដោយឡែកអ្នកឆ្លង COVID-19 ថ្មីៗនៅក្នុង ថ្ងៃសុក្រដដែលនោះមានចំនួន ៩៩នាក់ (៧៤នាក់នៅក្នុងខេត្តហ៊ូប៉ី) និងអ្នកជំងឺ ២៨នាក់ស្លាប់។

គួរបញ្ជាក់ថា តួលេខខាងលើនេះ គឺបានបង្ហាញពីការធ្លាក់ចុះជាលើកដំបូង នូវចំនួនអ្នកឆ្លង COVID-19 ថ្មីៗនៅក្រោមខ្ទង់រយ និងអ្នកស្លាប់ក្រោមខ្ទង់ ៣០នាក់ នៅទូទាំងប្រទេសចិន ជាពិសេសនៅក្នុងខេត្តហ៊ូប៉ី ដែលជាចំណុចស្នូលនៃការផ្ទុះ។ អ្នកជំនាញក៏មានក្តីសង្ឃឹមផងដែរថា ការឆ្លងថ្មីៗនៃមេរោគ COVID-19 នឹងធ្លាក់ដល់កម្រិតសូន្យតែម្តង នៅចុងខែមីនា ឆ្នាំ២០២០៕

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya