ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » នាថ្ងៃ ទី០៧ ខែមីនា ឆ្នាំ២០២០ ! សហរដ្ឋអាមេរិក៖ រកឃើញអ្នកផ្ទុកវីរុស COVID-19 ចំនួន២១នាក់នៅលើកប៉ាល់ Grand Princess ដែលផ្ទុកមនុស្ស៣,០០០នាក់

នាថ្ងៃ ទី០៧ ខែមីនា ឆ្នាំ២០២០ ! សហរដ្ឋអាមេរិក៖ រកឃើញអ្នកផ្ទុកវីរុស COVID-19 ចំនួន២១នាក់នៅលើកប៉ាល់ Grand Princess ដែលផ្ទុកមនុស្ស៣,០០០នាក់

(វ៉ាស៊ីនតោន)៖  នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាថ្ងៃសៅរ៍ ទី០៧ ខែមីនា ឆ្នាំ២០២០។ អនុប្រធានាធិបតីអាមេរិកលោក ម៉ៃក៍ ភែន បាននិយាយនៅថ្ងៃសុក្រសប្តាហ៍នេះថា មនុស្ស២១នាក់ហើយ ត្រូវបានក្រុមជំនាញធ្វើតេស្ត និងរកឃើញមានផ្ទុកមេរោគ COVID-19 នៅក្នុងខ្លួនរបស់ពួកគេ នៅលើកប៉ាល់ហ្គ្រេនដ៍ព្រីនសេស (Grand Princess)។

លោក ភែន បានលើកឡើងបន្ថែមទៀតថា នៅក្នុងចំណោមអ្នកឆ្លងទាំង ២១នាក់នោះ គឺមាន ១៩នាក់ជាក្រុមអ្នកបម្រើការងារលើនាវាផ្ទាល់ និង ០២នាក់ទៀតជាអ្នកដំណើរ។ មនុស្សសរុប ៤៦នាក់ត្រូវបានកំណត់ឲ្យធ្វើតេស្ត រកមើលវីរុសកូរ៉ូណាថ្មីនេះ ដោយក្នុងនោះ ២៤នាក់ទៀតចេញលទ្ធផលអវិជ្ជមាន និងម្នាក់កំពុងស្ថិតនៅក្នុងការតាមដាននៅឡើយ។

នាវាទេសចរណ៍ខាងលើនេះ គឺមានជាប់ពាក់ព័ន្ធទៅនឹងករណី អ្នកជំងឺម្នាក់ដែលបានស្លាប់នៅក្នុងរដ្ឋកាលីហ្វ័រញ៉ា ក្រោយពីរូបគេបានឆ្លងមេរោគ COVID-19 ហើយក្រោយមកទើបគឺដឹងថា ជនរងគ្រោះធ្លាប់ជាអ្នកដំណើរលើកប៉ាល់ ហ្គ្រេនដ៍ព្រីនសេស (Grand Princess)។ នាវានេះត្រូវបានអាជ្ញាធរអាមេរិក ឃាត់ទុកនៅលើផ្ទៃទឹកសិនដោយមិនអនុញ្ញាតឲ្យចូលចត នៅកំពង់ផែទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូនោះឡើយ ចាប់តាំងថ្ងៃពុធសប្តាហ៍នេះ (ពេលវេលានៅក្នុងតំបន់)។

គួរបញ្ជាក់ថា Grand Princess មានផ្ទុកអ្នកដំណើរសរុប ៣,០០០នាក់ និងជាកម្មសិទ្ធិរបស់ក្រុមហ៊ុន ព្រីនសេសគ្រូស (Princess Cruise) មានមូលដ្ឋាននៅក្នុងសហរដ្ឋអាមេរិកផ្ទាល់។ វាជាកប៉ាល់ទី ២ ហើយបន្ទាប់ពីកប៉ាល់ ដាយមិនដ៍ ព្រីនសេស (Diamond Princess) ដែលបានទទួលរងគ្រោះ ដោយសារតែការរាតត្បាតនៃវីរុស COVID-19៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya