ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||     សកម្មភាពបទល្មើសនេសាទកើត មានយ៉ាងកក្រើកនៅក្នុងស្រុកចំនួន ២ ស្រុក នៅក្នុងខេត្តកំពង់ឆ្នាំង​  ||     រោងសិប្បកម្ម របស់ឈ្មោះ សេង អត់ច្បាប់ដ៏ធំសម្បើមមួយកន្លែង សមត្ថកិច្ចមិនដែលបង្ក្រាប​  ||     ល្បែងស៊ីសងកើតឡើងយ៉ាងរាលដាល ស្រុកត្បូងឃ្មុំ សមត្ថកិច្ចមិនបង្ក្រាប​  ||   

» Breaking News, ព័ត៌មានជាតិ » យាយ​ចំណាស់ អនិច្ចារ​ចាញ់ក្តី តំណាង​មន្ទីរ​សុខាភិបាល​ដោយ​អយុត្តិធម៌​ ​

យាយ​ចំណាស់ អនិច្ចារ​ចាញ់ក្តី តំណាង​មន្ទីរ​សុខាភិបាល​ដោយ​អយុត្តិធម៌​ ​

ព្រះវិហារ​៖ លោកយាយ ឈាវ លាង អាយុ​៧១​ឆ្នាំ ដែលជា​ចាស់ជរា ស្ថិតនៅ​ភូមិ​អណ្តូង​ពោធិ៍ សង្កាត់​កំពង់​ប្រណាក ក្រុង​ព្រះវិហារ ខេត្តព្រះវិហារ បាន​រៀបរាប់​ប្រាប់​អ្នក​សារពត៌មាន ដោយ​ទឹកភ្នែក​ហូរ​ហាម​ថា ដី​លំនៅដ្ឋាន​ដែលមាន​ទំហំ​៣៣​ម៉ែត្រ​គុណ​៦៥​មែត្រ​ខាងលើនេះ​គឺ​លោកយាយ​បាន កាន់កាប់​តាំងតែ​ពី​ឆ្នាំ​១៩៨០ មុន​មាន​មន្ទីរ​សុខាភិបាល​មកម្ល៉េះ ហើយ​នៅពេលនោះ​លោកយាយ​បាន​ឲ​គេឯង​រស់នៅ​ក្បែរៗ​គ្នា​ថែម​ទៀតផង  ប៉ុន្តែ​ក្រោយមក​ស្រាប់​តែមាន​មន្ទីរ​សុខាភិបាល​មក​ធ្វើ​នៅ​ជិត​ហើយ​នៅពេលនោះ​លោ ក​យាយ ក៏​ពុំ​ថា អ្វី​ដែរ ។ លុះដល់​អំឡុង​ឆ្នាំ​២០០០​ជាង​ស្រាប់តែ​ខាង​មន្ទីរ​សុខាភិបាល​បាន​ឲ​លោកយាយ ផ្តិតមេដៃ​ដោយ​ប្រាប់ថា ផ្តិត​នេះ​គឺ​ដើម្បី​បញ្ជាក់​ពី​ព្រំប្រទល់​តែប៉ុណ្ណោះ ប៉ុន្តែ​ក្រោយៗ​មក ស្រាប់តែ​ឲ​លោកយាយ​ចាក់​ចេញពី​ដី​របស់ខ្លួន​ទៅវិញ ហើយ​ប្រាប់ថា ដី​នេះ​ជា​ដី​របស់​ខាង​មន្ទីរ​សុខាភិបាល​នោះទេ ម្យ៉ាងវិញទៀត​ក្រដាស​ដែល​បាន​ផ្តិតមេដៃ​ឲ​កន្លងមក​ស្រាប់ តែ​ជា​ក្រដាស​ដែល​និយាយថា លោកយាយ​ជា​អ្នក​ខ្ចី​ដី​របស់​មន្ទីរ​សុខាភិបាល​ដើម្បី​រស់នៅ ទៅវិញ ។
នៅ​ថ្ងៃទី​១១ ខែ​កុ​ម្ភះ ឆ្នាំ​២០១៤ សាលាដំបូង​ខេត្តព្រះវិហារ​បាន​អនុវត្តន៍ សាលដីកា​តុលាការ​កំពូល​ទៅលើ​ដីធ្លី​របស់​លោកយាយ​ឈាវ លាង និង​អ្នកស្រី ហួត វណ្ណា ដែល​ស្ថិតនៅ​ភូមិ​អណ្តូង​ពោធិ៍ សង្កាត់​កំពង់​ប្រណាក ក្រុង​ព្រះវិហារ ខេត្តព្រះវិហារ ដោយ ប្រគល់​ដី​ទំហំ​៣៣​ម៉ែត្រ​គុណ​៦៥​ម៉ែត្រ និង​៣៣​ម៉ែត្រ​គុណ​៦៥ ទាំងពីរ​ម្ចាស់​នេះ​ទៅ​ឲ​ខាង មន្ទីរ​សុខាភិបាល​ទុកជា​សម្បត្តិ​របស់​រដ្ឋ ។
​លោកស្រី​ហួត វណ្ណា អាយុ​៣៦​ឆ្នាំ បាន​ប្រាប់ថា ដី​ទំហំ​៣៣​ម៉ែត្រ​គុណ​៦៥​ម៉ែត្រ​ដែល​ស្ថិតនៅ​ភូមិ​អណ្តូង​ពោធិ៍ សង្កាត់​កំពង់​ប្រណាក ក្រង​ព្រះវិហារ ខេត្តព្រះវិហារ​ខាងលើនេះ​គឺ​លោកស្រី​បាន​ទិញ​គេ​ហើយ​ដោយមាន​ក្រដាស​ស្នាម​ត្រឹម ត្រូវ ម្យ៉ាងវិញទៀត​ក៏មាន​ការទទួលស្គាល់​ពី​ភូមិ ឃុំ​នោះដែរ ប៉ុន្តែ​មកដល់​ពេល​ដី​មាន​តំលៃ​ស្រាប់តែ​មន្ទីរ​សុខាភិបាល​បាន​ឲ​គាត់​ចា ក់​ចេញ​ដោយ​ប្រាប់ថា ដី​នេះ​ជា​ដី​របស់​រដ្ឋ  ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya