ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » ឃាត់យុវជន ៣នាក់ និងរកឃើញថ្នាំញៀន ២៩កញ្ចប់ នៅកណ្តាល

ឃាត់យុវជន ៣នាក់ និងរកឃើញថ្នាំញៀន ២៩កញ្ចប់ នៅកណ្តាល

(កណ្ដាល)៖  នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២០  នគរបាលស្រុកលើកដែក ខេត្តកណ្តាល បានបង្ក្រាបបាន ករណីចែកចាយថ្នាំញៀនមួយករណី ដោយឃាត់ខ្លួនយុវជនបាន ៣នាក់ គេចខ្លួនម្នាក់ រកឃើញថ្នាំញៀន ចំនួន ២៩កញ្ចប់ ក្នុងនោះមាន ៣កញ្ចប់ធំ នៅចំណុចផ្លូវជាតិលេខ១៤ មុខវត្តព្រែកទន្លាប់ ភូមិស្ពានដែក ឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្ដាល។

ជនសង្ស័យទាំ ៤នាក់មានឈ្មោះដូចខាងក្រោម
*ឈ្មោះ វន សំណាង អាយុ២៤ឆ្នាំ រស់នៅភូមិស្ពានដែក ឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្តាល។
*ឈ្មោះ ភាព មករា អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅ ភូមិពាមរាំងក្រោម ឃុំពាមរាំង ស្រុកលើកដែក ខេត្តកណ្តាល។
*ឈ្មោះ ថេត សុថៃ អាយុ២០ឆ្នាំ មុខរបរកម្មករ មានទីលំនៅភូមិពាមរាំងលើ ឃុំពាមរាំង ស្រុកលើកដែក ខេត្តកណ្តាល។
*ឈ្មោះ ផាន សុផៃ អាយុ៣៩ឆ្នាំ មានទីលំនៅ ក្នុងភូមិ ឃំុកើតហេតុខាងលើ បានគេចខ្លួន ។

កម្លាំងជំនាញប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលព្រែកទន្លាប់ បានល្បាតតាមផ្លូវជាតិលេខ១៤ ពេលដល់ចំណុចខាងមុខវត្តព្រែកទន្លាប់ ក៏ប្រទះឃើញជនសង្ស័យ ទាំងបីនាក់ខាងលើ កំពុងធ្វើសកម្មភាពជួញដូរគ្រឿងញៀន បន្ទាប់មកកម្លាំងបានដេញតាម ចាប់ឃាត់ខ្លួនបានឈ្មោះ ភាព មករា និង ឈ្មោះ ថេត សុថៃ រួមទាំងថ្នាំញៀន ចំនួន០៣កញ្ចប់ ក៏ធ្វើការនាំខ្លួនមកអធិការដ្ឋានដើម្បីសួរនាំ ។ បន្ទាប់មកជនសង្ស័យទាំងពីរនាក់បានសារភាពថា ខ្លួនបានទិញថ្នាំញៀនពីឈ្មោះ វន សំណាង ចំនួន០៣កញ្ចប់ ដែលមានតម្លៃ ១២០.០០០៛(ដប់ពីរម៉ឺន រៀលគត់)។ ឃាត់ខ្លួនឈ្មោះ វន សំណាង និងបានឆែកឆេររកឃើញថ្នាំញៀនចំនួន ២៦កញ្ចប់ ដែលជនសង្ស័យលាក់ទុកសម្រាប់លក់ បន្ទាប់មកក៏បាននាំខ្លួនជនសង្ស័យ និងវត្ថុតាងបញ្ជូនមកអធិការដ្ឋាន ដើម្បីសាកសួរបន្ត។

ជនសង្ស័យឈ្មោះ វន សំណាង បានឆ្លើយសារភាពថាខ្លួនបានលក់ថ្នាំញៀនចំនួន០៣កញ្ចប់ ក្នុងតម្លៃ ១២០.០០០៛(ដប់ពីរម៉ឺនរៀលគត់)ឲ្យទៅឈ្មោះ ភាន មករា និង ឈ្មោះ ថេត សុថៃ ប្រាកដ មែន ចំណែកថ្នាំញៀនដែលលាក់នៅក្នុងបន្ទប់របស់ខ្លួនគឺ ខ្លួនបានទិញពីឈ្មោះ ផាន សុផៃ និង ទិញពីភ្នំពេញ ដើម្បីយកមករំលែកលក់បន្ត ។ ករណីនេះផ្នែកជំនាញបានកសាងសំណុំរឿងតាមនីតិវិធី៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya