ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » ប្តី ប្រពន្ធ ២នាក់ ត្រូវគេលួចកាប់អោយរបួសធ្ងន់ រវល់តែដេកសង្គ្រោះនៅមន្ទីរពេទ្យរុស្សី ហើយយប់មិញ ត្រូវគេមកលួចដុតផ្ទះចោល​ថែមទៀត​​ នៅតាកែវ

ប្តី ប្រពន្ធ ២នាក់ ត្រូវគេលួចកាប់អោយរបួសធ្ងន់ រវល់តែដេកសង្គ្រោះនៅមន្ទីរពេទ្យរុស្សី ហើយយប់មិញ ត្រូវគេមកលួចដុតផ្ទះចោល​ថែមទៀត​​ នៅតាកែវ

ខេត្តតាកែវ​ ៖  នៅថ្ងៃ​ទី​០៥ ​មីនា ​ឆ្នំា២០២០ ស្ថិត​ក្នុងភូមិ​ធ្នោះ ឃុំ​អង្គ​កែវ ស្រុក​ទ្រាំង ខេត្តតាកែវ​។ នេះ​ជា​រឿង​មួយ​ដែល​គួ​រឱ្យ​ស​ង្វេគ​ចិត្ត​បំផុត ​ដែល​មិន​អាច​ទទួលយក​បាន​នៅ​លើ​ជន​រង​គ្រោះ​២​នាក់​ប្តី​​និង​ប្រពន្ធ​ដែល​រង​របួស​យ៉ាង​ធ្ងន់​ធ្ងរ ដោយកំពុង​ដេក​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​រុ​ស្សី​នៅរាជធានី​​ភ្នំពេញ ហើយក៏​មិនដឹង​ជា​ស្ថានភាព​បែប​ណា​ផង​នោះ​ ​ស្រាប់តែ​ជួប​រឿង​មួយទៀត​បាន​កើត​ឡើង​គឺ​ផ្ទះ​របស់ពួកគាត់​ ត្រូវ​បាន​គេ​លួច​ដុត​ឆេះ​អស់​គ្មាន​សល់​​ថែម​ទៀត​ ។​

លោក​ប៊ិ​ច វ​ណ្ណា អធិការរង​នគរបាល​ស្រុក​ទ្រាំង​បាន​ប្រាប់​​​តាម​ទូរស័ព្ទថា​ ផ្ទះ​របស់​ប្រជា​ពលរដ្ឋ​ដែល​ត្រូវភ្លើង​​លេប​ត្របាក់​ឆេះ​អស់ទាំង​ស្រុងនេះ​មាន​ចំនួន​២​ខ្នងឯណោះ ។​ ផ្ទះ​ទី​១មានម្ចាស់ឈ្មោះ មាស សា​ម៉​ន ​អាយុ​៥៧​ឆ្នាំ​ ​ទំហំ 5×6 ខូចខាត​ទាំងស្រុង មាន​ម៉ូតូ​វី​វ៉ា១​គ្រឿង ​អង្ករ១​បេ​ មាស​៣​ជី​កង់ ១​គ្រឿង និង​សំលៀក​បំពាក់​ទាំងអស់ ​ដែល​ជា​ជន​រង​គ្រោះ​កំពុងសម្រាក​ព្យាបាល​ជំងឺ​នៅ​ឯ​មន្ទី​រពេទ្យ​រុ​ស្សី​ភ្នំពេញ​នោះ ។ ចំណែកផ្ទះ​ទី​២ មានឈ្មោះ វ៉ា សា​រឿ​ន អាយុ ៦០​ឆ្នាំ មាន​ទំហំ 4×5 ឆេះ​ទាំងស្រុង ខូចខាត​មាន​កង់ ២​គ្រឿង​ទូរទស្សន៍១​គ្រឿង ប្រាក់ 1,5000​បាត ស្រូវ​អង្ករ និង​សំលៀក​បំពាក់​ឆេះ​ទាំងស្រុង​។

លោក​អធិការរង​នគរបាល​ស្រុក​បាន​បន្ត​ទៀត​ថា​ ដោយសារ​រដូវ​នេះ​ជា​រដូវក្តៅ​ផង​នោះ​ធ្វើ​អោយ​ភ្លើង​បាន​ឆាបឆេះ​យ៉ាង​រហ័ស​បំផុត​ ជា​ហេតុ​ដែល​ធ្វើ​អោយ​រថយន្ត​ពន្លត់អគ្គីភ័យ​មិន​អាច​ជួយ​សង្គ្រោះ​ផ្ទះ​ទាំង​២​ខ្នង​ពី​អគ្គិភ័យ​បាន​ឡើយ​ ហើយ​នៅ​រថយន្ត​ពន្លត់អគ្គិភ័យ​ទៅ​ដល់​ គឺ​ភ្លើង​បាន​ឆាប់ឆេះ​អស់​ទៅ​ហើយ ​។

គួ​ររំលឹក​ផង​ដែរ​ថា​ នៅ​យប់​ថ្ងៃ​ទី​៣​ មីនា ​វេលា​ម៉ោងជា​ង១១យប់នោះ គឺមាន​​ជនសង្ស័យ​ចំនួន​២​នាក់​(ជាបងប្អូន​បង្កើត) ​បាន​ជិះ​ម៉ូតូ​១​គ្រឿង​ប្រដាប់​ដោយ​កាំបិត​ក្រ​ង៉ុ​ក​ចូល​ទៅ​កាប់​ប្រហា​រមិន​ប្រណី​ដៃ​ទៅ​លើ​ឈ្មោះ​មាស សា​ម៉​ន ជា​ប្តី អាយុ​៥៦​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ​វ៉ា ស្រី អាយុ​៥៧​ឆ្នាំ ​​បណ្តាល​អោយរ​ងរ​បួស​យ៉ាង​ធ្ងន់ធ្ង​រ ហើយ​ត្រូវ​បាន​រថយន្ត​សា​មុ​យ​របស់​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​ឯ​មន្ទី​ពេទ្យ​រុ​ស្សី​​ភ្នំពេញ​។ ​ ជនសង្ស័យ​ម្នាក់​ឈ្មាះ​ម៉​ម ឯម ភេទ​ប្រុស ​អាយុ​៣២​ឆ្នាំ​ បាន​ចាប់ខ្លួន​ ចំណែក​ឈ្មោះ​ម៉​ម អន ជា​ប្អូន​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល ​៕

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya