ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីមេឈ្មួញឈ្មោះ ភ័ក្រ្ត ដឹកជញ្ជូនឈើពីខេត្តព្រះវិហារចូលខេត្តកំពង់ធំ ដោយរលូនមិនរំខានដល់សមត្ថកិច្ច​  ||     មន្ត្រីបរិស្ថាន ក្នុងខេត្តកំពង់ឆ្នាំង បណ្តោយឲ្យពួកក្រុមជនល្មើស ធ្វើសកម្មភាព ចូលកាប់ឆ្ការ ឈូសឆាយ ទន្រ្ទានយកដីគម្រប ព្រៃឈើ ដែលគ្រប់គ្រងដោយមន្ទីរបរិស្ថាន ខេត្តកំពង់ឆ្នាំងវាស់ចែកគ្នា លក់យ៉ាងគគ្រឹកគគ្រេង​  ||     ឈ្មោះ ឯក សារិន ហៅវុធ មេប៉ុស្ទិឃុំទន្លេបិទ មានអំណាចកាងបនល្បែងជល់មាន់នៅព្រៃខ្មោច សូមអគ្គស្នងការមេត្តាពិនិត្យបុគ្គលខិលខូចរូបនោះផង​  ||     ដីគម្របព្រៃឈើនៅតាមជួរភ្នំក្នុងឃុំ ត្រងិល ដែលគ្រប់គ្រងដោយសហគមន៍ព្រៃឈើ កំពុងទទួលរងនូវការ បាត់បង់អស់ទាំងស្រុងនៅលើទឹកដី ស្រុកកំពង់លែង​  ||     លោក​ គង់ ណារិន្ទ មេប៉ុស្តិ៍ច្រកបុសមន ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺដោយសារមានលោក កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង ជាបង្អែកដ៏រឹងមាំ?​  ||   

» ព័ត៌មានជាតិ » ពិធី​បុណ្យសព​ជីដូន ក្មេង​រត់​លេង​ទាក់​ខ្សែភ្លើង​ឆក់​ស្លាប់​ ​

ពិធី​បុណ្យសព​ជីដូន ក្មេង​រត់​លេង​ទាក់​ខ្សែភ្លើង​ឆក់​ស្លាប់​ ​

កណ្តាល ៖ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤​រសៀល ថ្ងៃទី​១១ កុម្ភៈ ម្សិលមិញ នៅ​ភូមិ​ស្ទឹង ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល​។​

​តាម​សមត្ថកិច្ច​ឲ្យ​ដឹងថា នៅ​ថ្ងៃទី​១១ កុម្ភៈ ម្សិលមិញ​នេះ ក្រុមគ្រួសារ​ក្មេងស្រី​រងគ្រោះ​បានរៀបចំ​ធ្វើ​ពិធី​បុណ្យសព​ជីដូន ឈ្មោះ សុខ រ៉េ​ន អាយុ​៨៤​ឆ្នាំ ខណៈនោះ​ក្មេងស្រី​រងគ្រោះ​ក៏​រត់​លេង រួច​ទៅ​ប៉ះ​នឹង​ខ្សែភ្លើង​មេន ដែល​គេ​រៀបចំ​សម្រាប់​បូជាសព​ជីដូន បណ្តាល​ឲ្យ​ស្លាប់​ភ្លាមៗ​។​

​បច្ចុប្បន្ននេះ ម្ចាស់​មេន ដែលមាន​ឈ្មោះ ឯម សិត អាយុ​៤៥​ឆ្នាំ និង​ឈ្មោះ ប៊ូរ ជី អាយុ​៤៩​ឆ្នាំ រស់នៅ​ភូមិ​បឹង​លាច ឃុំ​ចំបក់ ស្រុក​បាទី ខេត្តតាកែវ ត្រូវ​សមត្ថកិច្ច​ស្រុក​កៀនស្វាយ​ឃាត់ខ្លួន​យកមក​ធ្វើការ​សាកសួរ​៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya