ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||     បែកធ្លាយ! លោកយ៉េន ម៉ង់ ប្រធានសហគមន៍ ព្រៃលិចទឹកសាមគ្គីកំពង់គោររងការចោទប្រកាន់ ពីមហាជនគ្រប់មជ្ឈដ្ឋានថា ដីព្រៃលិចទឹកសម្រាប់ត្រីបន្តពូជពងកូន ត្រូវរលាយអស់ហើយ​  ||   

» ព័ត៌មានជាតិ » កម្ពុជា​-​វៀតណាម ប្ដេជ្ញា​ជំរុញ​ពាណិជ្ជកម្ម​ឡើងដល់​៥​ពាន់​លាន​ដុល្លារ​នៅពេល​ខាងមុខ​ ​

កម្ពុជា​-​វៀតណាម ប្ដេជ្ញា​ជំរុញ​ពាណិជ្ជកម្ម​ឡើងដល់​៥​ពាន់​លាន​ដុល្លារ​នៅពេល​ខាងមុខ​ ​

ភ្នំពេញ ៖ កាលពី​រសៀល​ថ្ងៃទី​១១ ខែកុម្ភៈ ឆ្នាំ​២០១៤ នៅ​វិមាន​សន្ដិភាព​ទីស្ដីការ​នាយក​រដ្ឋ មន្ដ្រី​ក្នុងខណៈដែល​លោក​បាន​ដឹកនាំ គណៈប្រតិភូ​អញ្ជើញ​មក​ចូលរួម​កិច្ច ប្រជុំ​គណៈកម្មការ​ចម្រុះ​កម្ពុជា​-​វៀត ណា​ម​លើក​ទី​១៣ នៅ​ទីស្ដីការក្រសួង​ការ បរទេស និង​សហ​ប្រតិ​ប​ត្ដិ​ការ​អន្ដរជាតិ នៅ​រាជធានី​ភ្នំពេញ ។​
​លោក ផាម ប៊ិ​ញ​មិញ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួង​ការ បរទេស​នៃ​សា​ធាណ​រដ្ឋ​សង្គមនិយម​វៀត ណា​ម​បាន​គោរព​រាយការណ៍​ជូន​សម្ដេច អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា អំពី​កិច្ចប្រជុំ​គណៈកម្មការ​ចម្រុះ​កម្ពុជា​- វៀតណាម​លើក​ទី​១៣ រវាង​លោក​ផ្ទាល់ ជាមួយនឹង​លោក​ឧបនាយករដ្ឋមន្ដ្រី ហោ ណាំហុង ដែល​ទទួលបាន​ជោគជ័យ​។ កិច្ច ប្រជុំ​នេះ​ផ្ដោត​យក​ចិ​ត្ដ​ទុកដាក់​ទៅលើ​ការ ងារ​ដែល​បាន​ជួបពិភាក្សា​របស់​សម្ដេច តេ​ជោ​ជាមួយ​លោកនាយក​រដ្ឋមន្ដ្រី ង្វៀន តាន់​យ៉ុង នៅក្នុង​ដំណើរ​ទស្សនកិច្ច ផ្លូវការ​របស់​សម្ដេច​ទៅកាន់​ប្រទេស វៀតណាម​ក៏ដូចជា​ដំណើរ​ទស្សនកិច្ច របស់លោក​នាយករដ្ឋមន្ដ្រី ង្វៀន តាន់ យ៉ុង មកកាន់​ព្រះរាជាណាចក្រ​កម្ពុជា ផងដែរ ។​
កិច្ចពិភាក្សា​ផ្ដោត ការយក​ចិ​ត្ដ​ទុកដាក់​លើ​ការស្វែងរក ដើម្បី​ធ្វើយ៉ាងណា​ជំរុញ​ពហុ​ពាណិជ្ជកម្ម រវាង​កម្ពុជា​-​វៀតណាម​ឱ្យបាន​ឈាន ដល់​៥​ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​២០១៥ ខាងមុខ ។ លើសពីនេះទៅទៀត​លោក ឧបនាយករដ្ឋមន្ដ្រី​វៀតណាម​បាន​ជម្រាប ជូន​សម្ដេច​តេ​ជោ​ថា តាមរយៈ​ការ​អនុ វត្ដ​ទំហំ​ពាណិជ្ជ​កម្មនេះ វៀតណាម​នឹង ជំរុញ​លើក​ទឹក​ចិ​ត្ដ​ឱ្យ​វិនិយោគិន​វៀត ណា​ម​មក​វិនិយោគ​នៅ​ព្រះរាជាណាចក្រ កម្ពុជា ព្រមទាំង​បាន​ថ្លែងអំណរគុណ​ជូន ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​បាន គាំទ្រ​អ្នកវិនិយោគ​វៀតណាម​នៅ​កម្ពុជា​។​
ជាការ​ជំរុញ ការតភ្ជាប់​នេះ​ក៏​ជា​កត្ដា​មួយ​ដែល​អាច ជំរុញ​ល្បឿន​ពាណិជ្ជកម្ម​សេដ្ឋកិច្ច និង​វិ​និ យោគ​ដើម្បី​ធ្វើយ៉ាងណា​ឱ្យ​ទំហំ​ពាណិជ្ជ កម្ម​រវាង​ប្រទេស​ទាំង​២​បាន​ឈានដល់ ៥​ពាន់​លាន​ដុល្លារ​អាមេរិក​នៅ​ឆ្នាំ​២០១៥​ខាងមុខ ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya