ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ ឯក សារិន ហៅវុធ មេប៉ុស្ទិឃុំទន្លេបិទ មានអំណាចកាងបនល្បែងជល់មាន់នៅព្រៃខ្មោច សូមអគ្គស្នងការមេត្តាពិនិត្យបុគ្គលខិលខូចរូបនោះផង​  ||     ដីគម្របព្រៃឈើនៅតាមជួរភ្នំក្នុងឃុំ ត្រងិល ដែលគ្រប់គ្រងដោយសហគមន៍ព្រៃឈើ កំពុងទទួលរងនូវការ បាត់បង់អស់ទាំងស្រុងនៅលើទឹកដី ស្រុកកំពង់លែង​  ||     លោក​ គង់ ណារិន្ទ មេប៉ុស្តិ៍ច្រកបុសមន ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺដោយសារមានលោក កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង ជាបង្អែកដ៏រឹងមាំ?​  ||     ភ្ញាក់ផ្អើល! ឈ្មួញធ្វើអាជីវកម្មជីករណ្តៅដីក្នុងឃុំអូរតាគី ស្រុកថ្មគោល មានការឃុបឃិតជាប្រព័ន្ធ​  ||     ល្បីឈ្មោះ ណុប ឌី មេខ្លោងប្រមូលទិញឈើ ដឹកឈើ ផ្តាច់មុខ នៅស្រុកឱរ៉ាល់​  ||   

» Breaking News, ព័ត៌មានជាតិ » ក្រុមការងារ​មន្ទីរ​ធ​ន​ធាន​ទឹក ចុះ​បូមទឹក​សង្គ្រោះ​ស្រូវ​ប្រជាពលរដ្ឋ​ ​

ក្រុមការងារ​មន្ទីរ​ធ​ន​ធាន​ទឹក ចុះ​បូមទឹក​សង្គ្រោះ​ស្រូវ​ប្រជាពលរដ្ឋ​ ​

បន្ទាយមានជ័យ ៖ ត្រូវ​ប្រាំង​របស់ ប្រជាកសិករ​ចំនួន​២០៥៣​ហិកតា ដែល​កំពុង​ប្រឈម​នឹង​ភាពរាំងស្ងួត អាច​នឹង សង្គ្រោះ​យ៉ាងតិច​៥០​ភាគរយ ក្នុង​រយៈ ពេល​បី​ថ្ងៃនេះ តាមរយៈ​ក្រុមការងារ របស់​មន្ទីរ​ធនធាន​ទឹក​និង​ឧតុនិយម​ខេត្ដ បន្ទាយមានជ័យ ចុះ​បូមទឹក​សង្គ្រោះ​ស្រូវ ប្រាំង​ទាំងនោះ ។​
​លោក យឹម ប៊ុន​រ៉ុ​ម ប្រធាន​មន្ទីរ​ធន ធាន​ទឹក​និង​ឧតុនិយម​ខេត្ដ​បន្ទាយមានជ័យ បានឱ្យដឹងថា រយៈពេល​បី​ថ្ងៃនេះ ក្រុម​ការ ងារ​របស់លោក​បាន​បូមទឹក​ពី​សំណង់ ពោធិ៍​២​ដើម នាំ​ទឹក​មាន​ចម្ងាយ​៧.៨០០ ម៉ែត្រ ដើម្បី​សង្គ្រោះ​ស្រូវ​ចំនួន​២.០៥៣ ហិកតា ឋិត​នៅក្នុង​ឃុំ​តា​ឡំ និង​ឃុំ​ស្រះ​រាំង  មង្គលបុរី ខេត្ដ​បន្ទាយមានជ័យ ។​
បើទោះជា ការនាំ​ទឹក​មានការ​លំបាក​ដោយមាន ចម្ងាយ​ឆ្ងាយ​ពី​សំណង់​ពោធិ៍​២​ដើម​ក៏ដោយ ប៉ុន្ដែ​លោក​សង្ឃឹមថា យ៉ាងហោចណាស ក៏​អាច​នាំ​ទឹក​ទៅ​សង្គ្រោះ​ស្រូវ​ទាំង​បាន​ពី ៥០​ទៅ​៦០​ភាគរយ ។​
ក្រុមការងារ​របស់​ម​ន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្ដ មិន​ត្រឹមតែ​បាន​ចុះ សង្គ្រោះ​ស្រូវប្រាំង​ក្នុង​ឃុំ​ទាំង​២​ប៉ុណ្ណោះ​ទេ  កន្លងទៅ ធ្វើបាន​ជោគជ័យ​នៅតាម​បណ្ដា ឃុំ​មួយចំនួន ជាការ​ចូលរួមចំណែក​លើក ស្ទួយ​ពី​ការបង្កបង្កើន​ផលរប​ស់​ប្រជា កសិករ ហើយក៏​ជាការ​អនុវត្ដ​ន​តាម​ទិស ដៅ​របស់លោក​រដ្ឋមន្ដ្រី​ក្រសួង​ធនធាន “​ទឹក​និង​ឧតុនិយម ទីណា​មានទឹក ក្រុមការងារ​ត្រូវតែ​នាំ​ទឹក​ទាំងនោះ​ទៅ​ស្រោចស្រព​ទៅលើ​ដីស្រែ​ប្រជា កសិករ​” ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya