កំពង់ឆ្នាំង ៖ នៅវេលាម៉ោង ៨និង៣០នាទីយប់ ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៤ នៅលើកំណាត់ផ្លូវជាតិលេខ ៥ ឡើងទួលទំនាបស្រែហង្ស ក្នុងឃុំរលាប្អៀរ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។ កម្លាំងរដ្ឋបាលព្រៃឈើ ដែលដឹកនាំដោយលោក ហោ ដារ៉ា នាយផ្នែកស្តីទីកំពង់ឆ្នាំង បានដឹកនាំកម្លាំង បង្ក្រាបរថយន្តខាងលើ ទាំងយប់រួចនាំយកមកកាន់ ខណ្ឌរដ្ឋបាលព្រៃឈើ ខេត្តកំពង់ឆ្នាំង ក្រោមបញ្ជាផ្ទាល់ ពីនាយខណ្ឌរដ្ឋបាលព្រៃឈើ លោក ស៊ិន កុសល រថយន្តបន្លំដឹកឈើ ប្រណីតប្រភេទនាងនួន ដោយដាក់ បាវដំឡូងមីពីលើនេះ ចំណុះ២តោនកន្លះ ក្បាលពណ៌ខៀវ ឆ្នូតស ទ្រុងពណ៌លឿង ឆ្នូតស ខៀវ ពាក់ស្លាក លេខ ក្រចេះ 3A- 0009 ផ្ទុកឈើនាងនួន ចំនួន៦៥ដុំខ្នាតត្រូវប៉ាន់ ដឹកចេញពីព្រំប្រទល់ខេត្តបាត់ដំបង-ពោធិ៍សាត់ ឆ្ពោះទៅកាន់ ព្រំប្រទល់វៀតណាម ក្នុងទឹកដីខេត្តកំពង់ចាម ខណៈឆ្លងកាត់ខេត្តកំពង់ឆ្នាំង មក ដល់ចំណុចខាងលើ បន្ទាប់ពីមានការសង្ស័យ សមត្ថកិច្ចក៏បើករថយន្តតាមពីក្រោយ ស្ទាក់ចាប់បាន តែ ម្តង។ ក្រោយពីស្ទាក់ចាប់រថយន្តដឹកឈើខាងលើ អ្នកបើកបររត់គេចខ្លួនបាត់ស្រមោល ៕