ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការខេត្តមណ្ឌលគិរី កំពុងស្រាវជ្រាវវែករកមុខជនបង្កើតឲ្យមានបទល្មើសព្រៃឈើ​  ||     សកម្មភាពនៃបទល្មើសនេសាទកើតមានយ៉ាងពេញបន្ទុក នៅលើទឹកដី ស្រុកកំពង់លែង ដោយពុំមានការបង្ក្រាប​  ||     មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||   

» ព័ត៌មានជាតិ » បង់សំណាញ់ បែរជា​ជាប់​គ្រាប់បែក​ ​

បង់សំណាញ់ បែរជា​ជាប់​គ្រាប់បែក​ ​

ខេត្ដ​បាត់ដំបង  ៖ នៅ​ម៉ោង​ជិត​១​រសៀល​ថ្ងៃ ទី​១១ ខែកុម្ភៈ ឆ្នាំ​២០១៤ នៅ​ចំណុច​ស្ទឹង សង្កែ មុខ​ស្នងការដ្ឋាន​នគរបាល​ចាស់ ស្ថិតនៅ​ក្នុងភូមិ​កំពង់ក្របី សង្កាត់​ស្វាយ ប៉ោ ក្រុង​-​ខេត្ដ​បាត់ដំបង ។​
​បុរស​ម្នាក់​អះអាង ថា គាត់​បង់សំណាញ់​តាំងពីព្រឹក​រហូត ដល់​ម៉ោង​បាយ​មិនបាន​ត្រី​សោះ តែមួយ សំណាញ់​ចុងក្រោយ​បែរ​ជាស​ជាប់​គ្រាប់ បែក​មួយ​គ្រាប់​ទៅវិញ ។​

​លោក​ឡាយ ប្រុស នាយ​អាវុធហត្ថ នៃ​ការិយាល័យ​ស្រាវជ្រាវ​បទល្មើស​បាន ឱ្យដឹងថា បុរស​ដែល​បង់សំណាញ់​ជាប់ គ្រាប់បែក​ឈ្មោះ​មួន  សាវុធ អាយុ​៤៥ ឆ្នាំ រស់នៅ​ភូមិ​អូរ​តា​គាំ​១ សង្កាត់​ទួល ទា​ឯក ក្រុង​-​ខេត្ដ​បាត់ដំបង ។​

គ្រាប់ បែក​ដែល​ជាប់​សំណាញ់​ជា​ប្រភេទ​គ្រាប់ បែក​ក្រឡា​ទាប ផលិត​នៅ​ប្រទេស​វៀត ណា​ម ហើយ​គ្រាប់បែក​នេះ​នៅមាន គុណភាព​អ​សាច​ប្រើប្រាស់​បាន​ព្រោះ គ្រាប់បែក​ស្ថិតនៅក្នុង​ថង់​ប្លា​ស្ទិ​ករុំ​ស្អាត​។​

​អ្នកនេសាទ ឈ្មោះ​មួន សាវុធ បានឱ្យ ដឹងថា​គាត់​បង់សំណាញ់​រកត្រី​តាំងពី ម៉ោង​១០​ព្រឹក​មិនបាន​ត្រី​សោះ លុះ​ម៉ោង ជិត​១​រសៀល ដែលជា​ការបង់​សំណាញ់ ចុងក្រោយ​ដើម្បី​ឡើង​ហូបបាយ​ស្រាប់ តែ​ពេល​អូស​សំណាញ់​ឡើង​ផុត​ទឹក​ក៏ ជាប់​គ្រាប់បែក​តែម្ដង ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya