ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ ២០១៤ បានសម្រេចពន្យាពេល សវនាការជម្រះក្តីលើ សំណុំរឿង អតីមេធាវីដ៏សម្បូរ រឿងអាស្រូវ ដេវិដ ឆាណាយវា ដែលវាយអ្នកកាសែត៥នាក់ ក្នុងហេតុការគ្រោះថ្នាក់ ចរាចរណ៍មួយកន្លងមក។ លោកចៅក្រម ឃុន លាងម៉េង បានសម្រេចបន្តសំណុំរឿងនេះ ទៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៤ ខាងមុខ ក៏ព្រោះ តែសវនាការ នាព្រឹកនេះ ពុំមានវត្តមានជនរងគ្រោះទាំង៥ រូប ។
ហើយចំពោះសំណុំរឿង នេះផងដែរ អ្នកកាសែតទាំង៥រូប ដែលរងការវាយរបស់ ដេវិដ ឆាណាយវា បានដកពាក្យ បណ្តឹង អស់គ្រប់គ្នាហើយ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៣ សាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រម ដោយ សម្រេចផ្តន្ទាទោស ដេវិដ ឆាណាយវា ឲ្យជាប់ពន្ធនាគារ ៣ឆ្នាំ និង ពិន័យជាប្រាក់ ៦រៀល ពីបទហិង្សាដោយ ចេតនា ទៅលើអ្នកកាសែតមួយក្រុម តាមមាត្រ២១៧ នៃក្រុមព្រហ្មទណ្ឌ។ ដោយឡែកបក្ខពួក ពីរនាក់ទៀតឈ្មោះ ប្រាក់ អ៊ូផ្វី ក៏បានសម្រេចឲ្យជាប់ពន្ធនាគារ ២ឆ្នាំ ពិន័យជាប្រាក់ ៤លានរៀល និងយាន ស៊ីណា អតីត អនុរដ្ឋលេខាធិការ ក្រសួងយុត្តិធម៌ កាត់ទោសកំបាំងមុខ ឲ្យជាប់ពន្ធនាគារ ២ឆ្នាំ ចាប់ពីថ្ងៃ ចាប់ខ្លួន។
កាលពីនៅថ្ងៃទី១៧ ខែ មិថុនា ឆ្នាំ ២០១៣ ដេវិដ ឆាណាយវា ក៏បានស្នើសុំសាលាឧទ្ធរណ៍ ដើម្បីឲ្យខ្លួននៅក្រៅ ឃុំផងដែរ ដោយយោងមូលហេតុថា ខ្លួនមានមុខរបរច្បាស់លាស់ មានទីលំនៅច្បាស់លាស់ និង ព្រមចូលខ្លួន តាមការកោះហៅរបស់ តុលាការគ្រប់ពេល ព្រមទាំងដាក់ប្រាក់តម្កល់ ចំនួន២០លានរៀល សម្រាប់ធានាសំណង ដល់ជនរងគ្រោះ ប៉ុន្តែបន្ទាប់ពីសវនាកា ចៅក្រម បានសម្រេចបន្តឃុំខ្លួនលោក ដេវិដ ឆាណាយវា ក្នុងពន្ធនាគារ រហូតដល់ការសម្រេចក្តី របស់សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៣នេះ ៕