ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការខេត្តមណ្ឌលគិរី កំពុងស្រាវជ្រាវវែករកមុខជនបង្កើតឲ្យមានបទល្មើសព្រៃឈើ​  ||     សកម្មភាពនៃបទល្មើសនេសាទកើតមានយ៉ាងពេញបន្ទុក នៅលើទឹកដី ស្រុកកំពង់លែង ដោយពុំមានការបង្ក្រាប​  ||     មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||   

» ព័ត៌មានជាតិ » បើក​ម៉ូតូ​ទាំង​ស្រវឹង​ទៅបុក​របាំង​ថ្ម​ចែក​ទ្រូងផ្លូវ របួសធ្ងន់​ម្នាក់​ស្រាល​២​នាក់​ ​

បើក​ម៉ូតូ​ទាំង​ស្រវឹង​ទៅបុក​របាំង​ថ្ម​ចែក​ទ្រូងផ្លូវ របួសធ្ងន់​ម្នាក់​ស្រាល​២​នាក់​ ​

ភ្នំពេញ ៖  កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​យប់ ថ្ងៃទី​១១ ខែកុម្ភៈ ឆ្នាំ​២០១៤ ស្ថិតនៅ ចំណុច​ជិត​គល់ស្ពាន​អាកាស​ស្ទឹង​មាន ជ័យ​តាម​បណ្ដោយ​ផ្លូវ​ព្រះ​មុនី​រ៉េត​សង្កាត់​ទំនប់ទឹក ខណ្ឌចំការមន ។​
មុនពេល​កើត ហេតុ​យុវជន​ទាំង​៣​នាក់​ជិះ​ម៉ូតូ​១​គ្រឿង ម៉ាក​គុប​ជ្រុង ពណ៌​ទឹកប៊ិច ឌុប​គ្នា​ធ្វើ ដំណើរ​តាមផ្លូវ​ព្រះ​មុនី​រ៉េត មាន​ទិសដៅ​ពី​លិចទៅ​កើត​ក្នុង​ល្បឿន​លឿន​ព្យាយាម​វ៉ា​ជាមួយនិង​រថយន្ដ​កូ រ៉ូ​ឡា​១​គ្រឿង​មិន ចាំ​ស្លាក​លេខ ដែល​កំពុង​បើកបរ​ស្រប​ទិស​គ្នា ប៉ុន្ដែ​ពេល​ជិះ​ដល់​ចំណុច​ខាងលើ ពួកគេ​បាន​ទាញ​ចង្កូត​ម៉ូតូ​ជែង​រថយន្ដ ខាងឆ្វេង​ដៃ​បណ្ដាលឱ្យ​ជ្រុល​ទៅបុក​នឹង របាំង​ថ្ម​ចែក​ទ្រូងផ្លូវ​ពេញទំហឹង​ដួល​គ​លើ គ្នា​រងរបួស​ធ្ងន់ធ្ងរ​ម្នាក់​និង​២​នាក់​ជិះ​ពីក្រោយ​របួសស្រាល ហើយ​ចំណែក​ម៉ូតូ ក៏ត្រូវ​រង​ការខូចខាត​ផងដែរ ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya