ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការខេត្តមណ្ឌលគិរី កំពុងស្រាវជ្រាវវែករកមុខជនបង្កើតឲ្យមានបទល្មើសព្រៃឈើ​  ||     សកម្មភាពនៃបទល្មើសនេសាទកើតមានយ៉ាងពេញបន្ទុក នៅលើទឹកដី ស្រុកកំពង់លែង ដោយពុំមានការបង្ក្រាប​  ||     មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||   

» ព័ត៌មានជាតិ » មិន​ហ៊ាន​ឌុប​គ្នា​ដើរលេង​នៅ​ថ្ងៃ​១៤ កុម្ភៈ​ទេ ខ្លាច​គេ​ថា​…. ​

មិន​ហ៊ាន​ឌុប​គ្នា​ដើរលេង​នៅ​ថ្ងៃ​១៤ កុម្ភៈ​ទេ ខ្លាច​គេ​ថា​…. ​

ភ្នំពេញ​៖ ថ្ងៃទី​១៤ កុម្ភៈ​ចូលមក​ដល់  ហាក់ដូចជា​មិនសូវ​ទំនេរ​ទេ ឃើញតែ​ជិះ​ខ្វាត់ខ្វែង អ្នកខ្លះ​កាន់​ផ្កា អ្នកខ្លះ​ជិះ​ឱប​តុក្កតា ឯ​អ្នក​ខ្លះទៀត​ជិះ​ម៉ូតូ​ទំនើបៗ​ឌុប​សង្សារ​ខ្លួន​។​
​ផ្ទុយទៅវិញ បែរ​ជាមាន​យុវវ័យ​មួយចំនួន​គិតថា មិន​ហ៊ាន​ជិះ​ទៅណា​នៅ​ថ្ងៃទី​១៤ កុម្ភៈ​នេះ​ទេ ខ្លាច​គេ​មើល​មក​គិតថា ពួកគេ​ទៅធ្វើ​អ្វី​ផ្តេសផ្តាស​នៅថ្ងៃនោះ​។
​ទោះបីជា​យ៉ាងណា យុវជន ព្រហ្ម ពៅ អាយុ​២៣​ឆ្នាំ និស្សិត​ឆ្នាំ​ទី​៤​នៃ​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង បាន​បញ្ចេញ​ទស្សនៈ​ផ្ទុយ​ពីនេះ​ថា “​ខ្ញុំ​ទទួលស្គាល់ថា នៅ​ថ្ងៃទី​១៤ កុម្ភៈ មាន​យុវវ័យ​មួយចំនួន​បាននាំគ្នា​ទៅធ្វើ​អ្វី​ហួសហេតុ ដូចដែល​គេ​គិត​មែន​។ អ្នកខ្លះ​សុខចិត្ត​លះបង់​ខ្លួនប្រាណ ដោយសារតែ​កាដូ​បន្តិចបន្តួច​”​។​
​ពេជ្រ បាន​បន្ថែមទៀតថា ”​បើសិនជា​គ្រាន់តែ​ដើរលេង ឌុប​គ្នា​ទៅ​ញ៉ាំ​អី​បន្តិចបន្តួច​ជាមួយ​សង្សារ ដូចជា​គ្មាន​បញ្ហា​អ្វី​នោះទេ ព្រោះ​ថ្ងៃនោះ គឺជា​ថ្ងៃ​ដែល​ពិសេស ថ្ងៃ​នៃ​ក្តី​ស្រលាញ់​”​។​
​ចំណែកឯ​យុវជន ជា មករា អាយុ​២៤​ឆ្នាំ ជា​និស្សិត​ទើប​បញ្ចប់​ឆ្នាំ​ទី​៤ ជំនាញ​ព័ត៌មានវិទ្យា នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ បាន​លើកឡើងថា “​ទោះបីជា​ចង់​ឌុប​សង្សារ​ទៅ​ដើរលេង​នៅ​ថ្ងៃបុណ្យ​នៃ​ក្តី​ស្រលាញ់​នោះ ក៏​មិនកើត​ដែរ ព្រោះ​ប៉ា​ម៉ាក់​គេ​មិន​ឲ្យ​ដើរលេង​ចេញ​ក្រៅ​ទេ ខ្លាច​កូន​គេ​ទៅធ្វើ​អ្វី​ជ្រុលជ្រួស​”៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya