ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 រោងសិប្បកម្ម របស់ឈ្មោះ សេង អត់ច្បាប់ដ៏ធំសម្បើមមួយកន្លែង សមត្ថកិច្ចមិនដែលបង្ក្រាប​  ||     ល្បែងស៊ីសងកើតឡើងយ៉ាងរាលដាល ស្រុកត្បូងឃ្មុំ សមត្ថកិច្ចមិនបង្ក្រាប​  ||     ទីតាំងសង្វៀនជល់មាន់ មួយកន្លែង កំពុងបើកលេងយ៉ាងរំភើយ ដោយម្ចាស់សង្វៀនមាន់ ឈ្មោះ ថុន នឹង ប្រុស  នៅត្បូងឃ្មុំ​  ||     ក្រុមជនខិលខូចកាប់ព្រៃរុករាន ទន្ទ្រានយកដីព្រៃរបស់រដ្ឋ ការពារដោយព្រះរាជក្រឹត្យ ម្តុំបឹងខ្លុង អូរត្រាវចែកលុយគ្នាយ៉ាងរំភើយ  នៅកំពង់ស្ពឺ​  ||     ប្រជាពលរដ្ឋជាង៣០គ្រួសារ មានការព្រួយបារម្ភ ខណៈដែលមន្ត្រីបរិស្ថានដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ប្រុងលើកគ្នាទៅដកបង្គោលរបងដីស្រែចំការរបស់ពួកគាត់ទាំងបំពាន​  ||   

» ព័ត៌មានជាតិ » អ្នកជិះ​ម៉ូតូ​វាក់​នឹង​ស្លាក​សញ្ញា ដួល​ខ្ទាតចូល​ឡាន​កិន​ស្លាប់ ​

អ្នកជិះ​ម៉ូតូ​វាក់​នឹង​ស្លាក​សញ្ញា ដួល​ខ្ទាតចូល​ឡាន​កិន​ស្លាប់ ​

កំពង់ចាម ៖  កាលពី​វេលា​ម៉ោង​៦​និង​៤០​នាទី​ល្ងាច ថ្ងៃទី​១១ ខែកុម្ភៈ ឆ្នាំ​២០១៤ ចំណុច​ថ្នល់​ដាច់ ខាងត្បូង​សាលាស្រុក​បាធាយ ស្ថិត​ក្នុងភូមិ​-​ឃុំ​-​ស្រុក​បាធាយ ខេត្តកំពង់ចាម ។​
​ស្ត្រី​រងគ្រោះ​ដែល​រថយន្តបុក ស្លាប់​ឈ្មោះ ធន រ័ត្ន អាយុ​២២​ឆ្នាំ រស់នៅ​ភូមិ​ដំណាក់​អំពិល ឃុំ​ស្តើង​ជ័យ ស្រុក​ជើងព្រៃ ខេត្តកំពង់ចាម ជា​អ្នក​ឌុប និង​ស្ត្រី​ម្នាក់ទៀត​ជិះ​ពីក្រោយ​ឈ្មោះ ណេ សុង អាយុ​៣០​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ​ជាមួយគ្នា ។ ស្ត្រី​ទាំង​២​នាក់​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥ ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ ។ ចំណែក​រថយន្ត​បង្ក​ម៉ាក​ហ៊ីយ៉ាន់ដាយ ពណ៌​ខៀវ ពាក់​ស្លាក​លេខ​កំពង់ចាម 3A-1788 ជា​រថយន្ត​ដឹក​ចេក ក្រោយ​បង្កហេតុ​អ្នកបើកបរ​រត់គេចខ្លួន​បាត់ ។ រថយន្ត​នេះ​មាន​ម្ចាស់​ឈ្មោះ ជឹម គឹម​ហ៊ាង ភេទ​ស្រី អាយុ​៣៥​ឆ្នាំ រស់នៅ​ភូមិ​ទួល​ថ្ម ឃុំ​ថ្ម​ពូន ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម ។​
មុនពេល​មាន​គ្រោះថ្នាក់​កើតឡើង​ស្ត្រី​រងគ្រោះ​ទាំង​២​នាក់​បាន​ជិះ ម៉ូតូឌុប គ្នា​តាម​ផ្លូវជាតិ​លេខ​៦ ។ លុះ​មកដល់​ចំណុចកើតហេតុ​ដោយ​ស្ថានភាព​ផ្លូវ​ហុយ មើលផ្លូវ​មិនសូវ​ឃើញ​និង​ជា​ចំណុច​ថ្នល់​បត់​ផង ទើប​ធ្វើ​ឲ្យ​ស្ត្រី​អ្នកបើកបរ​វាក់​នឹង​ស្លាក​សញ្ញា​វាង​ផ្លូវ​បណ្តាល​ឲ្យ ដួល​ខ្ទាត​ទៅ​ចំណែក​ផ្លូវ​ម្ខាង ។ ពេលនោះ​ស្រាប់តែ​រថយន្ត​ដឹក​ចេក​បាន​បើក​មកដល់​កិន​ស្ត្រី​រងគ្រោះ​ទាំង ២​នាក់​បណ្តាល​ឲ្យ​ស្លាប់​ភា្ល​មៗ​នៅនឹងកន្លែង​តែម្តង ។ ឃើញ​សភាពការណ៍​ដូចនេះ​អ្នកបើកបរ​រថយន្ត​ដឹក​ចេក​ចត​រថយន្ត​ចោល​រួច​រត់គេច ខ្លួន​បាត់ស្រមោល ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya