ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក លឹម លក្ខណ៍ ដែលចូលក្របខ័ណ្ឌ ៣ឆ្នាំ ទទួលមុខតំណែងជានាយរងការិយាល័យសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពាក់ស័ក្តិ៤យ៉ាងហំ ហើយល្បីថា រត់ការបន្តយកតំណែងជាស្នងការរង ខេត្តកណ្តាល?​  ||     ជនល្មោភលុយកាក់ យកសាសនាព្រះយ៉េស៊ូវ ធ្វើអាជីវកម្ម បានឈូសឆាយដីកប់សពបងប្អូនអ្នកជឿព្រះយ៉េស៊ូវ ពុះជាដីឡូតិលក់ បង្កភ្ញាក់ផ្អើលខ្លំាង នៅសៀមរាប​  ||     បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » ​សង្សារ​នឹង​គ្នា បាន​៦​ខែ​ប្រុស​ស្នេហ៍​ប្រចណ្ឌ វាយ​ទ្រមខ្លួន ប្តឹង​ប៉េអឹម​ឲ្យ​ចាប់ខ្លួន​ ​

​សង្សារ​នឹង​គ្នា បាន​៦​ខែ​ប្រុស​ស្នេហ៍​ប្រចណ្ឌ វាយ​ទ្រមខ្លួន ប្តឹង​ប៉េអឹម​ឲ្យ​ចាប់ខ្លួន​ ​

ប៉ោយប៉ែត​៖ ព្រោះតែ​ភ្លើង​ប្រចណ្ឌ យុវជនឈាមរាវ​ម្នាក់ បាន​ធ្លាក់ខ្លួន​ជា ជនមានទោស ព្រោះ​បាន​ប្រើ ហឹ​ង្សា​រលើ​សង្សា របស់ខ្លួន​ឲ្យ​របួស​ពេញ​ខ្លួន​និង​កំភួនជើង ព្រមទាំង​ចាប់​ច្រមុជ​ទឹក អូរ​ព្រំដែន រហូតដល់​មានការ ភ្ញាក់ផ្អើល ដល់​ប្រជាពលរដ្ឋ ឲ្យ​មកជួយ​សង្គ្រោះ ទើប​រួច​ផុតពី​សេចក្តីស្លាប់​។​
​លោក ហម ម៉ុ​ត មេបញ្ជាការ​កងរាជអាវុធហត្ថ ក្រុង​ប៉ោយប៉ែត បាន​ប្រាប់​ឲ្យ​ដឹងថា ជនសង្ស័យ​ដៃដល់​មានឈ្មោះ ដុស សារ៉ាត់ ហៅ យ៉េត ភេទ ប្រុស អាយុ​27​ឆ្នាំ​រស់នៅ​ភូមិ​សាមគ្គី​មានជ័យ សង្កាត់​- ក្រុង​ប៉ោយប៉ែត ជា​សង្សារ និង​ជនរងគ្រោះ ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ ក្រុង​ប៉ោយ​យ​ប៉ែត ឃាត់ខ្លួន កាលពី​វេលា​ម៉ោង​10:00’​យប់​ថ្ងៃទី​10/02/2014 បន្ទាប់ពី​ជនសង្ស័យ​ម្នាក់​រូបនោះ ប្រព្រឹត្ត​បទល្មើស វាយ​ទៅលើ​ជនរងគ្រោះ​ឈ្មោះ​អ៊ុំ សៀវ​ឡេង ភេទ​ស្រី អាយុ​27​ឆ្នាំ​ស្នាក់នៅ​បន្ទប់​ជួល​ខាងលិច​កាស៊ីណូ​ផ្កាយ​ប្រាំ នៅជាប់​មាត់​អូរ​ព្រំដែន​កម្ពុជា​-​ថៃ ស្ថិត​ក្នុងភូមិ​ក្បាលស្ពាន​1 សង្កាត់​-​ក្រុង​ប៉ោយប៉ែត បណ្តាលអោយ​រងរបួស​ខ្លួន​និង​ជើង​។​
​បន្ទាប់ពី​វាយដំ​ឆ្អែត   ហើយ ជនសង្ស័យ​នៅ​មិន​អស់ចិត្ត ទៀត​រូបគេ​បាន​ចាប់​លើក​បី​យក​ជនរងគ្រោះ​ទៅ​ច្រមុជ ទឹកអូរ​ព្រំដែន​បន្ថែមទៀត តែ​ពេលនោះ​ជនរងគ្រោះ​ស្រែក​អោយ​អ្នក ជិតខាង​ជួយ ពេល​អ្នក​​ជិតខាង​មកជួយ​ទើប​ជនរងគ្រោះ​រើ​បម្រាស់​រួចខ្លួន​។​
​លោក មេបញ្ជាការ​បន្តទៀតថា ការឃាត់ខ្លួន​ជនសង្ស័យ​ខាង​នេះ​គឺ​យោងតាម​ពាក្យបណ្តឹង​ជនរងគ្រោះ ព្រមទាំង​ទទួល​បទបញ្ជា​របស់លោក ឱ បូ​រិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​។​
​ជនសង្ស័យ បាន​សារភាពថា រូបគេ​ពិតជា​បាន​ប្រព្រឹត្ត​ដូចជា​កា​រៀបរាប់​ខាងលើ ពិតប្រាកដ​មែន ព្រោះតែ​ប្រចណ្ឌ​ខ្លាំងពេក ហើយ​រូបគេ​និង​ជនរងគ្រោះ​គឺជា​សង្សា​នឹង​គ្នា ទើបតែ​ស្គាល់គ្នា​បាន រយៈពេល​៦​ខែ​ប៉ុណ្ណោះ​។ ផ្អែក​តាម​ចម្លើយសារភាព ជនសង្ស័យ​ត្រូវ កសាង​សំណុំរឿង និង​ចោទប្រកាន់ ពីបទ​(​ហឹ​ង្សា​ដោយ​ចេតនា )​មាន​ស្ថាន​ទំងន់ទោស រួចហើយ​បញ្ជូន​ទៅកាន់​ទីបញ្ជាការ​អាវុធហត្ថ​ខេត្ត​ដើម្បី​ចាត់ការ​បន្ត តាម​នីតិវិធី​៕ ដោយ ខៀវ បូរី​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya