ភ្នំពេញ៖ ប្រធានសាខាពន្ធដារខេត្តព្រះវិហារ លោក ជា សុផល អាយុ ៤៤ឆ្នាំ ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ ចេញសេចក្ដីប្រកាសឲ្យ កម្លាំងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ តាមចាប់ខ្លួនយកមកផ្ដន្ទាទោស ដាក់ពន្ធនាគារ ៣ឆ្នាំ ពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើពុករលួយ មិនប្រថាប់ត្រាពន្ធ នៅលើវិក័យប័ត្រអស់រយៈពេល ៣ឆ្នាំ៕