ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល លោកឧត្តមសេនីយ៍ត្រី ចាប​ សុផាឬទ្ធ​ ស្នងការ​រងខេត្ត​បន្ទាយមានជ័យ​ ទទួល​បន្ទុក​ផែន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ ចាប់​ឃុំខ្លួន​ពលរដ្ឋចំនួន ៣​ថ្ងៃ​ រួច​បញ្ជូន​ទៅ​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​​  ||     គ្រួសារ​ជនរងគ្រោះ​ស្លាប់​ និង​របួសធ្ងន់ ​ដោយសារ​រថយន្តបុក ​ប្តឹងអធិការស្រុកសំរោងទងទៅតុលាការរឿងដោះលែងជនបង្ក ​នៅកំពង់ស្ពឺ​  ||     មេឈ្មួញរកស៊ីដឹកឈើ២នាក់ប្ដីប្រពន្ធ កំពុងតែសប្បាយក្នុងការដឹកជញ្ជូនឈើខុសច្បាប់​  ||     ពលរដ្ឋប្រតិកម្មជាមួយសមត្ថកិច្ចស្រុកសំរោងទង មិនចាប់ទីតាំងល្បែងស៊ីសង នៅកំពង់ស្ពឺ​  ||     ភ្ញាក់ផ្អើល ! គ្រឿងចក្រឈូសឆាយដីព្រៃដែនអភិរក្សបរិស្ថាន រាប់រយហិកតា នៅមណ្ឌលគិរី​  ||   

» ព័ត៌មានជាតិ » ទុយយោ​ទឹក​ក្រុមហ៊ុន​អាន​កូ​ ទុកដាក់​គ្មាន​របៀបរៀបរយ គ្មាន​ស្លាក​សញ្ញា​ បង្ក​គ្រោះថ្នាក់​ ស្លាប់ម្នាក់​ របួស២នាក់ នៅព្រះសីហនុ

ទុយយោ​ទឹក​ក្រុមហ៊ុន​អាន​កូ​ ទុកដាក់​គ្មាន​របៀបរៀបរយ គ្មាន​ស្លាក​សញ្ញា​ បង្ក​គ្រោះថ្នាក់​ ស្លាប់ម្នាក់​ របួស២នាក់ នៅព្រះសីហនុ

ខេត្តព្រះសីហនុ៖  កាលពី ថ្ងៃទី​២២ ខែកុម្ភៈ ឆ្នាំ២០២០ នៅលើផ្លូវ១៤៩C ត្រង់ចំណុច ស្ពានឆេះ អូរត្រេះ ស្ថិតនៅភូមិ៦ សង្កាត់លេខ៤ ក្រុង/ខេត្តព្រះសីហនុ។ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង បង្កដោយម៉ូតូ១គ្រឿងម៉ាក HONDA WAVE ពណ៌ ខ្មៅ គ្មានផ្លាកលេខ អ្នកបើកបរឈ្មោះ ញឹល ម៉ៅ ភេទ ប្រុស អាយុ ២០ឆ្នាំ មានទីលំនៅខេត្តកំពង់ធំ មានអ្នករួមដំណើរចំនួន ០២នាក់ ៖ ១-ឈ្មោះ លីន ភេទ ប្រុស អាយុ ៣០ឆ្នាំ មានទីលំនៅខេត្តសៀមរាប ២-ឈ្មោះ លី ប៉ាសី ភេទ ប្រុស អាយុ ២៧ឆ្នាំ មានទីលំនៅខេត្តត្បូងឃ្មុំ អ្នកទាំងបីបច្ចុប្បន្នមានមុខរបរ កម្មករសំណង់នៅអូរត្រេះ ស្នាក់នៅភូមិ៦ សង្កាត់លេខ៤ ក្រុង/ខេត្តព្រះសីហនុមានទិសដៅ(ពីលិច ឆ្ពោះទៅ កើត) លុះដល់ចំណុចខាងលើស្ថានភាពមេឃងងឹត អ្នកបើកបរមើលមិនឃើញទុយយោទឹកធំរបស់ក្រុមហ៊ុន អានកូ ទុកនៅលើផ្លូវគ្មានដាក់ចំណាំងផ្លាត បណ្ដាលឲ្យម៉ូតូបុកតែម្តង ។

គ្រោះថ្នាក់នេះបណ្តាលឲ្យស្លាប់មនុស្សចំនួន ០១នាក់ និងរងរបួសមនុស្សចំនួន ០២នាក់ ៖
១-ឈ្មោះ ញឹល ម៉ៅ អ្នកបើកបរម៉ូតូ ស្លាប់នៅនឹងកន្លែងកើតហេតុ បានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅខេត្តកំពង់ធំ ។
២-ឈ្មោះ លីន រងរបួស ធ្ងន់ ។
៣-ឈ្មោះ លី ប៉ាសី រងរបួស ស្រាល បច្ចុប្បន្នអ្នករងរបួសទាំងពីរបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។ ម៉ូតូត្រូវបានយកមករក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក។

ករណី​នេះ​កើតឡើងពួកគាត់​ក៏លើក​ជា​ចម្ងល់​ថា​ (ជីវិត​របស់​ពួកគេ​ទាំងនោះតើ​នរណា​ជាអ្នក​ទទួល​ខុសត្រូវ​?) ប្រជាពលរដ្ឋ​បាន​សំណូមពរ​ដល់​អាជ្ញាធរ​មូលដ្ឋាន​ ពិសេស​ក្រុមហ៊ុន​ អានកូ​ ដាក់​ស្លាក​សញ្ញា​សំគាល់​ កុំឲ្យ​កើតគ្រោះថ្នាក់​ចរាចរណ៍​រហូត​បាត់បង់ជីវិត​និង​រងរបួស​ដូចជា​ករណី​ខាងលើនេះទៀត​៕

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya