ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||     បែកធ្លាយ! លោកយ៉េន ម៉ង់ ប្រធានសហគមន៍ ព្រៃលិចទឹកសាមគ្គីកំពង់គោររងការចោទប្រកាន់ ពីមហាជនគ្រប់មជ្ឈដ្ឋានថា ដីព្រៃលិចទឹកសម្រាប់ត្រីបន្តពូជពងកូន ត្រូវរលាយអស់ហើយ​  ||   

» ព័ត៌មានជាតិ » ប៉ូលិស​ឃាត់ខ្លួន ប្រុស​ស្រី​៧​នាក់ នៅផ្ទះ​សំណាក់​រស្មី​ឋានសួគ៌ ​

ប៉ូលិស​ឃាត់ខ្លួន ប្រុស​ស្រី​៧​នាក់ នៅផ្ទះ​សំណាក់​រស្មី​ឋានសួគ៌ ​

ភ្នំពេញ : កាលពី​វេលា​ម៉ោង​៩​ព្រឹក ថ្ងៃទី​១០ ខែកុម្ភ​: ឆ្នាំ​២០១៤ ស្ថិតនៅ​ចំណុច ក្នុង​បន្ទប់ លេខ​១០ របស់​ផ្ទះសំណាក់ រស្មី​ឋានសួគ៌ ផ្លូវ​មុនី​រ៉េត ភូមិ​ដំណាក់​ធំ​១ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ ក្នុងករណី ចែកចាយ និង​ប្រើប្រាស់​សារធាតុ​ញៀន ។​
​នាយប៉ុស្តិ៍​ស្ទឹង មានជ័យ លោក ម៉ៅ សាវឿន បាន​ឲ្យ​ដឹងថា នៅវេលា​ម៉ោង កើតហេតុ​ខាងលើ នគរបាល ទទួលបាន​សេចក្តីរាយការណ៍​ថា មាន​មនុស្ស​មួយក្រុម​មក ស្នាក់នៅ​ក្នុងផ្ទះ​សំណាក់រ​ស្មី ឋានសួគ៌ សង្ស័យ ប្រើប្រាស់ ថ្នាំញៀន ។ ភ្លាមៗ​នោះ កម្លាំង​ប៉ុស្តិ៍​បាន​ចុះទៅ​ត្រួត ពិនិត្យ ក៏​ប្រទះឃើញ​មនុស្ស មួយក្រុម កំពុង ពពាក់ ព​ពួន​គ្នា​នៅ​ក្ន្ង​បន្ទប់​លេខ​១០ មាន​គ្នា ៧​នាក់ ក្នុងនោះ​ស្រី ម្នាក់ ។ លោក​មេ​ប៉ុស្តិ៍​បន្តថា ដោយមាន ការសង្ស័យ កម្លាំង​យើង ក៏បាន​ឃាត់ខ្លួន សាកសួរ និង​ឆែកឆេរ រកឃើញ​មាន​ថ្នាំញៀន ប្រភេទ​ក្រាម ពណ៌​ស ចំនួន ៤​កញ្ចប់​តូច ថង់​ប្លា​ស​ស្ទិ​ក​តូចៗ​ជាច្រើន និង​ឧបករណ៍ សម្រាប់​សេព​គ្រឿងញៀន មួយចំនួនទៀត ។​
​ក្រុម​ជនសង្ស័យ​ប្រុស​ស្រី ទាំង ៧​នាក់​នេះ រួមមាន : ១-​ឈ្មោះ សន ពិសី ភេទ​ប្រុស អាយុ ២៦​ឆ្នាំ មុខរបរ មិន​ប្រាកដ ស្នាក់នៅ​ផ្ទះជួល​ម្តុំ​វត្ត​សំរោង​អណ្តែត សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ ជា​អ្នកទិញ​មក​សេព​, ទី​២-​ឈ្មោះ យឹម ដា​រ័ត្ន ភេទ​ប្រុស អាយុ ២៥​ឆ្នាំ មុខរបរ​ជាងផ្សារដែក ស្នាក់នៅ​ផ្ទះជួល ផ្លូវលំ ភូមិ​ប្ញ​ស្សី សង្កាត់ ស្ទឹងមានជ័យ ខណ្ឌមានជ័យ , ទី​៣-​ឈ្មោះ ស៊ី ដា​រ៉ុង ហៅ​ជ្រូក ភេទ​ប្រុស អាយុ ២៥​ឆ្នាំ ស្នាក់នៅ​ផ្ទះជួល ភូមិ​ទ្រា សង្កាត់​ស្ទឹងមានជ័យ គ្មាន​មុខរបរ ពិតប្រាកដ , ទី​៤-​ឈ្មោះ យួន លីដា ភេទ​ស្រី អាយុ ១៩​ឆ្នាំ ស្នាក់នៅ​ផ្ទះជួល ផ្លូវលំ សង្កាត់​បឹង​សាឡាង ខណ្ឌទួលគោក មុខរបរ​មិន ពិតប្រាកដ , ទី​៥-​ឈ្មោះ លី ហៀ​ង ភេទ​ប្រុស អាយុ ២២​ឆ្នាំ ស្នាក់នៅ​ផ្ទះជួល ផ្លូវលំ ភូមិ​ប្ញ​ស្សី សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ មុខរបរ​មិន ពិតប្រាកដ​, ទី​៦-​ឈ្មោះ ហង្ស ដា​លុ​ច្ស ភេទ​ប្រុស អាយុ ២០​ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ​០៤​បេ ផ្លូវ​មុនី​រ៉េត ភូមិ​ប្ញ​ស្សី សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ មុខរបរ​លក់ដូរ និង​ទី​៧-​ឈ្មោះ ស៊ុន សុភា ភេទ​ប្រុស អាយុ ២៣​ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ​៦៧ ស្នាក់នៅ​ផ្ទះជួល ផ្លូវលំ ភូមិ​ប្ញ​ស្សី​១ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ ជា​កម្មករ​រោងចក្រ ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya