បន្ទាយមានជ័យ ៖ កាលពីវេលាម៉ោង២យប់ ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៤ នៅតាមបណ្ដោយផ្លូវ លំលេខ៥៦ ឋិតភូមិម្កាក់ ឃុំម្កាក់ ក្រុង សិរីសោភ័ណខេត្ដបន្ទាយមានជ័យ។
ជនរង គ្រោះមានឈ្មោះ ផុស ចាន់ធឿន ភេទ ប្រុសអាយុ២៤ឆ្នាំ ជាអ្នកបើកអេស្កា កាយដីមានទីលំនៅភូមិអង្គស្វាយ ស្រុក ព្រៃកប្បាសខេត្ដតាកែវ។
បើពិនិត្យនៅកន្លែកើត ហេតុទៅលើសពនិងម៉ូតូ ដែលក្រុម កម្មករនិយាយប្រាប់នាព្រឹក ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៤ បុរសរងគ្រោះនោះ បានជិះម៉ូតូម៉ាកសង់ពណ៌ ក្រហមអត់ ស្លាកស៊េរីឆ្នាំ២០០២ ក្នុងល្បឿនលឿន ទិដៅពីត្បូងទៅជើង។ លុះមកដល់កន្លែង កើតហេតុជនរងគ្រោះជាន់ហ្វ្រាំងមិន ទាន់ក៏ជ្រុលទៅបុកប្រព័ន្ធលូដែលស្ថាបនាកាត់ផ្លូវ ហើយបានផ្លោងមនុស្សធ្លាក់ ក្នុងប្រព័ន្ធប្រលាយឈ្លក់ទឹកស្លាប់នៅ កន្លែងកើតហេតុដោយមិនមានអ្នកណាជួយសង្គ្រោះទាន់៕