ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! ប្រជាពលរដ្ឋ២គ្រួសាររស់នៅភូមិសំពោច ឃុំឃ្សឹម ចោទប្រកាន់ មន្ត្រីយោធាអធិការកិច្ចនិងបក្ខពួកថា បានគម្រាមជំរិតយកលុយចំនួន៤លាន៨សែនរៀល ពាក់ព័ន្ធឈើ៤រទេះ?​  ||     ​គម្រោង​​ដេញ​ថ្លៃ​ធ្វើ​ផ្លូវ​៤​កន្លែង​ ​ស្រុកកំពង់សៀម​​ ថវិកា​ជាតិ​ជិត​៥០០លាន​ លោក ​ឡី មិច ​នាយករង​រដ្ឋ​បាល​ខេត្ត​កំពង់ចាម ​ដេញ​អ្នក​សារ​ព័ត៌មាន​ មិន​ឲ្យ​ថតរូប បង្កការភ្ញាក់ផ្អើ់លនៅកំពង់ចាម​  ||     មេឈ្មួញម្ចាស់ដេប៉ូឈើចាស់វស្សា មានជំនាញចាយលុយស្រុកត្បែងមានជ័យ អាងខ្នងបង្អែករឹងមាំ ហ៊ានធ្វើអ្វីៗស្រេចតែចិត្ត ដោយអាងអំណាចទឹកលុយ?​  ||     ល្បីលោក នូ និច មេប៉ុស្តិ៍នគរបាលការពារ ព្រំដែនច្រកដូនរ័ត្ន កំពុងឃុបឃិតគ្នា ជាមួយឈ្មួញឈ្មោះ ថៃ គា ឱ្យមានការដឹកជញ្ជូនផលអនុផលព្រៃឈើ ឆ្លងដែនទៅប្រទេសវៀតណាម​  ||     ល្បីឈ្មោះចែឡែន នៅតែប្រើរថយន្ត៣គ្រឿងដឹកជញ្ជូនឈើ យកទៅលក់នៅខេត្តកំពង់ធំ តែសមត្ថកិច្ច នៅតែធ្វើដេកលក់​  ||   

» ព័ត៌មានជាតិ » បុរស​ម្នាក់ បើក​ម៉ូតូ​បុក​ឡាន រងរបួស​ធ្ងន់​ ​

បុរស​ម្នាក់ បើក​ម៉ូតូ​បុក​ឡាន រងរបួស​ធ្ងន់​ ​

ភ្នំពេញ  ៖ ហេតុការណ៍​នៅ​កើតឡើង​កាលពី​វេលា​ម៉ោង​១​រសៀល ថ្ងៃទី​១១ ខែកុម្ភៈ ឆ្នាំ​២០១៤ នៅលើ កំណាត់​ផ្លូវជាតិ​លេខ​៣ ក្នុងភូមិ​ទួល​កី សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​
​បុរស​ម្នាក់​ជិះ​ម៉ូតូ​ជែង​រថយន្ត​មួយគ្រឿង ជ្រុល​ទៅបុក​រថយន្ត​មួយគ្រឿង​ទៀត បណ្តាល​ឲ្យ​ដួល​រងរបួស​បាក់ជើង ត្រូវ​រថយន្ត​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​ភ្លាមៗ ។ ជន រងគ្រោះ​ត្រូវបាន​គេ​ស្គាល់ឈ្មោះ ហេង សំណាង អាយុ​៣៨​ឆ្នាំ មុខរបរ​គ្រូបង្រៀន មាន​ទីលំនៅ​ភូមិ​ព្រៃ​កី​ក សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​ពោ​ធិ័​សែន​ជ័យ  ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ដឺ​ឡុ​ច ពណ៌​ខៀវ ពាក់​ស្លាក​លេខ ភ្នំពេញ 1AG-5619 ។ ចំណែក​អ្នកបើកបរ​រថយន្ត មានឈ្មោះ ហ៊ី ស៊ូ​គីម ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ ជា​ជនជាតិ​កូរ៉េ ស្នាក់នៅ​ខណ្ឌចំការមន រាជធានី​ភ្នំពេញ បើករថយន្ត​ម៉ាក​លុច​ស៊ី​ស​RX300 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 2I-9769 ។​
មុនពេល​កើតហេតុ​ជនរងគ្រោះ​ជិះ​ម៉ូតូ​ម្នាក់ ឯង​ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង ។ មកដល់​ចំណុចកើតហេតុ បាន​ជែង​រថយន្ត​ដឹក​ដី​មួយគ្រឿង ក៏​ជ្រុល​ទៅបុក​រថយន្ត​មួយ​លុច​ស៊ី​ស RX300 ដែល​កំពុងបើក​បញ្ច្រាស​ទិស​គ្នា បណ្តាល​ឲ្យ​ដួល រងរបួស​បាក់ជើង​ម្ខាង​៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya