ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការខេត្តមណ្ឌលគិរី កំពុងស្រាវជ្រាវវែករកមុខជនបង្កើតឲ្យមានបទល្មើសព្រៃឈើ​  ||     សកម្មភាពនៃបទល្មើសនេសាទកើតមានយ៉ាងពេញបន្ទុក នៅលើទឹកដី ស្រុកកំពង់លែង ដោយពុំមានការបង្ក្រាប​  ||     មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||   

» Breaking News, ព័ត៌មានជាតិ » ឡាន​ដឹក​អេតចាយ​បង្កប់​ឈើ​គ្រញូង ក្នុង​បាវ​ជាច្រើន​ដុំ ត្រូវ​ចាប់បាន​នៅ​ខណ្ឌដង្កោ​ ​

ឡាន​ដឹក​អេតចាយ​បង្កប់​ឈើ​គ្រញូង ក្នុង​បាវ​ជាច្រើន​ដុំ ត្រូវ​ចាប់បាន​នៅ​ខណ្ឌដង្កោ​ ​

ភ្នំពេញ ៖ កាលពី​វេលា​ម៉ោង​២​រសៀល​ថ្ងៃទី​១០ ខែកុម្ភៈ ឆ្នាំ​២០១៤ នៅ​ចំណុច​ទីតាំង​លក់​អេតចាយ​មួយ កន្លែង​ស្ថិត​ក្នុងភូមិ ព្រែក​ជ្រៃ ផ្លូវ​លេខ ២១៧ សង្កាត់​ស្ពានថ្ម ខណ្ឌដង្កោ​រាជធានី​ភ្នំពេញ ។​
ប្រតិ​ប​ត្ដិ​ការស្ទាក់ចាប់ រថយន្ដ​ដឹក​អេតចាយ​បង្កប់​ឈើ​គ្រញូង​នេះ គឺ​បាន​ដឹកនាំ​ដោយ​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃ ឈើ​កណ្ដាល​លោក ច័ន្ទ​ថេត ថា​នរៈ និង នាយផ្នែក​លោក ញ៉ែម ដា​រ៉ា​រិ​ទ្ធ និង​មាន ការសហការ​ជាមួយ​កម្លាំង​អាជ្ញាធរ​ខណ្ឌដង្កោ​ផងដែរ​។ លោក​បន្ដថា ដោយមាន​ការ សម្របសម្រួល​ជាមួយ​ស្ដ្រី ម្ចាស់​ដី​ឈ្មោះ យូ កញ្ញា អាយុ​៤៥​ឆ្នាំ ទើប​សមត្ថកិច្ច​រដ្ឋបាល​ព្រៃឈើ​ឆែកឆេរ​លើ​រថយន្ដ​ឃើញថា ជនសង្ស័យ​បាន បង្កប់​ឈើ​ក​គ្រញូង​ក្នុង​បាវ​ស​ជាច្រើន​ដុំ ហើយ​នៅ​មិនទាន់​ដឹង​ប៉ុន្មាន​គីឡូ​ត៍​ទេ​។ ចំណែក​ម្ចាស់​ទំនិញ​នេះ​មានឈ្មោះ ស៊ីវ ចន្ថា ភេទ​ស្រី អាយុ​ជាង​៣០​ឆ្នាំ ជនជាតិ វៀតណាម​អ្នកបើកបរ​ក៏បាន​រត់​គេចខ្លួនបាត់​ស្រមោល​ដែរ ។​
មុន​ឈានដល់​ការឃាត់​រថយន្ដ ដឹក​អេតចាយ​នេះ​បាន​តាម​រថយន្ដ​នេះ ដឹក​អេតចាយ​ចេញពី​ចំណុច​ស្ពាន​ច្បារ អំពៅ​កម្លាំង​ក៏​តាម​រហូត​ហើយ​អ្នកបើកបរ​រថយន្ដ​សង្ស័យ​នេះ​បាន​បើក​ឈប់ៗ គេ​សង្ស័យថា​មាន​កម្លាំង​តាម ពីក្រោយ រថយន្ដ​របស់គេ នៅពេល​លោក​បាន បើករថយន្ដ​របស់លោក​ហួស​ទៅមុខ​បាន​បន្ដិច រថយន្ដ​ល្មើស​នោះ​ក៏​បើក​ចូល ទីតាំង​ខាងលើនេះ ហើយ​អ្នកបើកបរ​ក៏ រត់​បាត់ ។ ករណីនេះ​បាន សង្ស័យ​យូរ ណាស់​មកហើយ បាន​នៅថ្ងៃនេះ​កម្លាំង​ស្ទាក់​ចាប់បាន​ម្ដង ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya