ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! កក់លុយទិញដីមន្ទីរកសិកម្មខេត្តកំពង់ស្ពឺ ក្រោយលុប ស.ជ.ណ យំមិនចេញទឹកភ្នែក ខណៈក្រុមហ៊ុនចេញសែកស្អុយរាប់សែនដុល្លា សមត្ថកិច្ចមិនហ៊ានចាប់​  ||     ភ្ញាក់ផ្អើល! គយកោះរកា គយព្រៃវែង គយចល័តជើងទឹក គយចល័តតំបន់២ បើកដៃឱ្យវៀតណាម នាំពោតចូលមិនបង់ពន្ធ និងគ្មានវិធានការចត្តាឡីស័ក​  ||     ភ្ញាក់ផ្អើល! លោក អ៊ុក កុសល ស្នងការនគរបាល ខេត្តកំពង់ធំ បានយកអំណាចជាមេកើយ ប្រព្រឹត្តនូវអំពើអសីលធម៌ តាមរយៈទង្វើចាប់បង្ខំ ស្ទាបអង្អែលកេរ្តិ៍ខ្មាសដោយមិនញញើត ដល់មន្ត្រីនគរបាលនារី ជាកូនចៅរបស់ខ្លួន ជាច្រើននាក់​  ||     ភ្ញាក់ផ្អើល ! លោកឧត្ដមសេនីយ៍ទោ អ៊ុក កុសល ស្នងការខេត្តកំពង់ធំ កំពុងក្លាយជាត្រីឆ្ដោស៊ីកូនឯងមិនរើសមុខ ខណៈនារីនគរបាលស្នើរសុំទៅដល់សម្ដេច ក្រឡាហោម ស ខេង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អោយជួយរកយុត្តិធម៌? (ត្រីឆ្ដោស៊ីកូនឯងមិនរើសមុខ)​  ||     ភ្ញាក់ផ្អើល! អាជីវករលក់សាច់ជ្រូកនិងសាច់គោ រិះគន់ទីតាំងសត្តឃាតខុសស្តង់ដា និងផ្ទុះការតវ៉ារឿងម្ចាស់ទីតាំងយកអជ្ញាប័ណ្ណគាបសង្កត់ពួកគាត់ទាំងបំពានច្បាប់​  ||   

» ព័ត៌មានជាតិ » ឃាត់ខ្លួន ថៃ ស្រី​នាង ដែលបង្ហោះ​វីដេអូ​សិច​ស៊ី​លើស​ដើម​ ជាលើកទី២

ឃាត់ខ្លួន ថៃ ស្រី​នាង ដែលបង្ហោះ​វីដេអូ​សិច​ស៊ី​លើស​ដើម​ ជាលើកទី២

ភ្នំពេញៈ​  ស្ត្រី​រកស៊ី​ម្នាក់​ដែល​តែង​ផ្សាយ​ឡាយ​( Live) លក់​ផលិតផល​តាម​ហ្វេ​ស​ប៊ុ​ក​( Facebook) ដែល​បញ្ចេញ​អស់​កេរ្តិ៍ខ្មាស ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​មកវិញ ក្រោយ​ពេលដែល​ទើប​ធ្វើ​កិច្ចសន្យា​ហើយ បែរជា​ល្មើ​សនឹង​កិច្ចសន្យា និង​បន្ត​ប្រព្រឹត្ត​អំពើ​ឥត​អៀនខ្មាស់​នោះ​ម្តងទៀត​។

​ស្ត្រី​អាយុ​៣៩​ឆ្នាំ ឈ្មោះ វ៉ែន រចនា ហៅ ថៃ ស្រី​នាង ត្រូវគេ​ស្គាល់​ថា​ជា​ស្ត្រី លក់ ផលិតផល​អន​ឡាញ​របស់ខ្លួន​តាម​បណ្តាញ​សង្គម​ដោយបាន​បញ្ចេញ​សាច់ និង​កន្លែង​កេរ្តិ៍ខ្មាស​មួយចំនួន ដែល​អំពើ​ទាំងនោះ បាន​រង​ការរិះគន់​យ៉ាង​ក្រៃលែង​។ ស្ត្រី​រកស៊ី​ម្នាក់​នោះ មាន​ទីលំនៅ​ក្នុង​ខណ្ឌទួលគោក​រាជធានី​ភ្នំពេញ​។​

​ស្ត្រី​ឈ្មោះ វ៉ែន រចនា ហៅ ថៃ ស្រី​នាង កាលពី​ថ្ងៃទី​១៩ ខែកុម្ភៈ ត្រូវបាន​សមត្ថកិច្ច បាន​កោះហៅ​សាកសួរ​និង​ក្រោយមក​បានធ្វើ​កិច្ចសន្យា និង​ថែមទាំង​បញ្ជាក់​ក្នុង​វីដេអូ​សារភាព​អំពី​ការថត​ឡាញ​លក់​ផលិត​តាម​ហ្វេ​ស​បង្ហាញ​កេរ្តិ៍ខ្មាស​ផងដែរ​។​
​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត អគ្គ​ស្នងការរង​នគរបាលជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​ថ្លែងប្រាប់​ថា សមត្ថកិច្ច​ពិតជា​ឃាត់ខ្លួន​ស្ត្រី​ឈ្មោះ វ៉ែន រចនា ហៅ ថៃ ស្រី​នាង ពិតប្រាកដ​មែន​ទាក់ទង​ការបង្ហាញ​កេរ្តិ៍ខ្មាស​ដោយ​មិន​រាងចាល​។ លោកស្នងការ​បានបញ្ជាក់​ថា ការឃាត់ខ្លួន​នេះ គឺ​តាម​បញ្ជា​របស់លោក​កែវ ធា ព្រះរាជអាជ្ញា​សាលាដំបូង​រាជធានី​ភ្នំពេញ​។​

​​អធិការនគរបាល​ខណ្ឌ​ទួលគោក លោក សុខ ហេង បាន​ប្រាប់​​ឲ្យដឹងថា លើក​នេះ​ប្រហែលជា​ចាត់ការ​តាមច្បាប់​ហើយ​។ ស្ត្រី​ឈ្មោះ វ៉ែន រចនា ហៅ ថៃ ស្រី​នាង ស្នាក់នៅ សង្កាត់​បឹងកក់​ទី​១ ដែល​តែងតែ​ផុស​រូបភាព និង​វីដេអូ​ខ្លី​បលក់​សម្លៀកបំពាក់​សិច​ស៊ី​ជ្រុល​ហួសហេតុ​នោះ​ធ្វើ ឱ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​សេចក្ដីថ្លៃថ្នូ​ទំនៀមទម្លាប់​ប្រពៃណី និង​កិត្តិយស​ស្ត្រី​ខ្មែរ ត្រូវបាន​នាំខ្លួន​មកកាន់ អធិការដ្ឋាន​នគរបាល ខណ្ឌទួលគោក ម្តង​រួចហើយ កាលពី​ព្រឹក​ថ្ងៃទី​១៩ ខែកុម្ភៈ ឆ្នាំ​២០២០ និង​ឱ្យ​វិលត្រឡប់​ទៅផ្ទះ​វិញ​បន្ទាប់ពី​នាង​បាន​សំពះសុំទោស​ជា​សាធារណៈ​នូវ​រាល់​កំហុសឆ្គង​និង​ធ្វើ​កិច្ចសន្យា​បញ្ឈប់​សកម្មភាព ផ្សព្វផ្សាយ (Live) ចាប់ពីពេលនេះ​ទៅ​។ ប៉ុន្តែ​មិនបាន​ប៉ុន្មាន​ម៉ោង​ផង​នាង​បង្ហោះ​រូបភាព​សិច​ស៊ី​ហួសហេតុ​ដដែល​នេះ​មកជា​លើក​ទី​ពីរ​។
​សមត្ថកិច្ច​ខណ្ឌទួលគោក បាន​នាំខ្លួន​នាង ថៃ ស្រី​នាង មក​សួរនាំ​រឿង​ចេតនា​ឌឺដង​ដាក់​ប្រមុខ​រាជរដ្ឋាភិបាល​សម្តេច​តេ​ជោ ហ៊ុន សែន ឱ្យ​បញ្ឈប់ ការ​ឡាយ​ស្ទើរ​ចេញ​កេរ្តិ៍​។​
​សូមជម្រាបថា នៅក្នុង​កិច្ចប្រជុំ​បូកសរុប​ការងារ របស់​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​ស្ត្រី កាលពី​ថ្ងៃទី​១៧ ខែកុម្ភៈ ឆ្នាំ​២០២០ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​បាន​បញ្ជា​ឲ្យ​ក្រសួងមហាផ្ទៃ ធ្វើ​ការងារ​ក្នុង​បទល្មើស​បច្ចេកវិទ្យា​ដើម្បី​ពិនិត្យមើល និង​ចាត់វិធានការ​រល់​វីដេអូ​អាសអាភាស​របស់​ស្ត្រី​ខ្មែរ​មួយចំនួន ដែល​បាន​ថត និង​បែកធ្លាយ​ដោយ​ខ្លួនឯង ដែលមាន​តាម​វេ​ប​សាយ​មួយចំនួន ព្រោះនេះ​ពិតជា​មានការ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​កិ​ត្ត​យស និង​សីលធម៌​របស់​ស្ត្រី​ខ្មែរ ហើយ​ណាមួយ​កម្ពុជា​ក៏​គ្មាន​ច្បាប់​ឲ្យ​ធ្វើ​បែប​នោះឡើយ​។

​ជាមួយគ្នា​នោះ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ក៏បាន​បាន​ព្រមាន​ចាត់វិធានការ​អ្នក​ដែល​ផ្សព្វផ្សាយ​លក់​ផលិតផល​តាម​អន​ឡាញ​មួយចំនួន ដែល​មានការ​ស្លៀកពាក់​ស៊ិ​ច​ស៊ី ជ្រុលនិយម ហើយ​ធ្វើការ​ផ្សព្វផ្សាយ​(Live)​លក់​ផលិតផល​របស់ខ្លួន​លើ​បណ្តាញ​សង្គម​ផ្សេងៗ ដែល​នេះ​ក៏​ជាការ​ប៉ះពាល់​ដល់​តម្លៃ សីលធម៌ និង​កិត្តិយស​ស្ត្រី​ខ្មែរ​យើង​ផងដែរ​៕

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya