ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||     សកម្មភាពបទល្មើសនេសាទកើត មានយ៉ាងកក្រើកនៅក្នុងស្រុកចំនួន ២ ស្រុក នៅក្នុងខេត្តកំពង់ឆ្នាំង​  ||     រោងសិប្បកម្ម របស់ឈ្មោះ សេង អត់ច្បាប់ដ៏ធំសម្បើមមួយកន្លែង សមត្ថកិច្ចមិនដែលបង្ក្រាប​  ||     ល្បែងស៊ីសងកើតឡើងយ៉ាងរាលដាល ស្រុកត្បូងឃ្មុំ សមត្ថកិច្ចមិនបង្ក្រាប​  ||   

» ព័ត៌មានជាតិ » លេបថ្នាំ​សម្លាប់ខ្លួន ខឹង​បងប្អូន​មិន​បបួល​ទៅ​ប្រទេស​ថៃ ​

លេបថ្នាំ​សម្លាប់ខ្លួន ខឹង​បងប្អូន​មិន​បបួល​ទៅ​ប្រទេស​ថៃ ​

បន្ទាយមានជ័យ ៖ កាលពី​ថ្ងៃទី​១០ ខែកុម្ភៈ ឆ្នាំ​២០១៤ ស្ថិតនៅ​ភូមិ​កូន​ខ្លា​ចាស់ សង្កាត់​កំពង់ស្វាយ ក្រុង​សេរី​សោភ័ណ ខេត្តបន្ទាយមានជ័យ​។​
​បើតាម​សំដី​បុរស​ជា​ប្តី​ឈ្មោះ សូរ ប៊ុន​លែង អាយុ​២៦​ឆ្នាំ បាន​រៀបរាប់ថា ប្រពន្ធ​របស់គាត់​មានឈ្មោះ វែង លី​សៀន អាយុ​៣២​ឆ្នាំ បាន​រៀប​
​ការ​ជាមួយគ្នា​ជាច្រើន​ឆ្នាំ និង​មាន​ស្រី​ចំនួន​២​នាក់ ។ គាត់​បន្តថា​កាលពី​៣​ថ្ងៃមុន បងប្អូន​មិនបាន​បបួល​ប្រពន្ធ​គាត់​ទៅ​លែង​ទីក្រុង​បាំង​កក​ជាមួយ​ទេ ហើយ​នាង​ក៏​ខឹង​មិន​និយាយស្តី​ជាមួយ​នរណាម្នាក់​ទេ ហើយ​កាលពី​ថ្ងៃទី​០៩ ខែកុម្ភៈ នៅវេលា​ម៉ោង​០៩​យប់ ខណៈដែល​គាត់​មកពី​ធ្វើការ​វិញ ក៏​ឃើញ​ប្រពន្ធ​ប្រកាច់ បែកពពុះមាត់ ។ ឃើញ​ដូច​នោះ គាត់​ក៏​ស្ទុះរ​ត់ទៅ​ជួយ ប្រពន្ធ​ប្រាប់ថា​លេបថ្នាំ​ពុល ។ គាត់​ក៏​ប្រញាប់​យកទៅ​សង្គ្រោះ​នៅ​មន្ទីរ​ភ្លាមៗ ប៉ុន្តែ​រហូតដល់​ម៉ោង​ប្រមាណ​ជា​៤​ទៀបភ្លឺ ទើប​ប្រពន្ធ​គាត់​ស្លាប់​តែម្តងទៅ​៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya