ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីឈ្មោះ ណុប ឌី មេខ្លោងប្រមូលទិញឈើ ដឹកឈើ ផ្តាច់មុខ នៅស្រុកឱរ៉ាល់​  ||     អំពើពុករលួយរបស់លោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ ត្រូវបានបណ្តាញព័ត៌មាននានា ចុះផ្សាយជាបន្តបន្ទាប់​  ||     ល្បី លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ​ ?​  ||     ភ្ញាក់ផ្អើល! ក្រុមឈ្មួញសម្រុករកស៊ីដឹកឈើគ្រប់ប្រភេទក្នុង ទឹកដី ស្រុកកែវសីមា, ខេត្តមណ្ឌលគិរី, និងស្រុកស្នួល ខេត្តក្រចេះ ទៅប្រទេសវៀតណាមខ្លះ និងប្រភេទឈើក្រហមដឹក ទៅដាក់ខេត្តព្រៃវែងនិងស្វាយរៀង​  ||     ភ្ញាក់ផ្អើល! ចាក់ដីរំលោភចូលឆ្នេរសមុទ្រជាង១០០ម៉ែត្រ ដោយគ្មានច្បាប់ សង្ស័យមានការឃុបឃិតជាប្រព័ន្ធ?​  ||   

» Breaking News, ព័ត៌មានជាតិ » លោក ភី សុផល នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ស្ទឹងត្រង់ កំពុង​ត្រូវប៉ាន់​ ​

លោក ភី សុផល នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ស្ទឹងត្រង់ កំពុង​ត្រូវប៉ាន់​ ​

កំពង់ចាម​៖ បទល្មើស​ដឹកជញ្ជូន​ឈើ​ប្រភេទ ធ្នង់ និង នាងនួន កំពុង​កើត​មាននៅ​ស្រុក​ស្ទឹងត្រង់​ក្នុង​មួយថ្ងៃៗ​មិន តិចជាង​១០​ឡាន និង​ឡាន​កែច្នៃ​ពី​៣​ទៅ​៥​គ្រឿង​យ៉ាង​អនាធិបតេយ្យ ដោយ​គ្មាន​ការបង្ក្រាប​ពី​សមត្ថកិច្ច និង​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ស្រុក​ស្ទឹងត្រង់​លោក  ភី សុផល ឡើយ​។​
គួរបញ្ជាក់​ផងដែរ​ថា ឈើ​ទាំងអស់នោះ​ត្រូវបាន​ដឹកជញ្ជូន​ចេញពី​ខេត្តព្រះវិហារ ឆ្លងកាត់​ស្រុក​សណ្តាន់ និង​ស្រុក​សន្ទុក ដោយ​ឆ្លងកាត់​ក្រុមហ៊ុន តាំង​បៀ​ង រួច​បន្ត​ចូល​ស្រុក​ស្ទឹងត្រង់​នៅ​ចំណុច​ប៉ុស្តិ៍​ចំបក់  និង​ច្រក​សំរោង ឃុំ​អូរ​ម្លូរ ដែល​គេ​ស្គាល់​ច្បាស់​ថា ត្រូវបាន​ដឹកជញ្ជូន​ដោយ​ឈ្មួញ​មាន​ឥទ្ធិពល​ម្នាក់​ឈ្មោះ កែវ ក្នុង​មួយថ្ងៃ​មិនតិចជាង​៥០​ម៉ែត្រគូប​ឡើយ​។​
តាម​ប្រភពព័ត៌មាន ពី​សមត្ថកិច្ច​មួយចំនួន​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ គេ​បានដឹងថា ឡាន​ដឹកឈើ​ខាងលើ​ត្រូវបាន​រត់ការ​បង់​ឲ្យ​សមត្ថកិច្ច និង​មន្ត្រី​ជំនាញ ក្នុង​១​ឡាន អស់​ជាង ៥០០​ដុល្លារ​ដោយ​បង់់​ឲ្យ​លោក ភី សុផល ចំនួន​១០០​ដុល្លារ លោក ផន នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្ទឹងត្រង់​៥០​ដុល្លារ មន្ត្រី​បរិស្ថាន​ស្រុក​១០​ម៉ឺន​រៀល កងរាជអាវុធហត្ថ​ស្រុក​២៥​ម៉ឺន​រៀល សឹក​រង​ស្រុក​១២​ម៉ឺន​រៀល អធិការ​ស្រុក និង ប៉ុស្តិ៍​រដ្ឋបាល​ចំបក់​៣២​ម៉ឺន​រៀល​ទៀត​។ ទាក់ទង​នឹង​ការចោទប្រកាន់​នេះ ក្រុម​អ្នកយកព័ត៌មាន​យើង​បានធ្វើការ​ទំនាក់ទំនង​តាម​ទូរស័ព្ទ​ទៅ​លោក ភី សុផល នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ស្ទឹងត្រង់​ដែរ ប៉ុន្តែ​ទូរស័ព្ទ​ចូល​ចំនួន​២​ដង​ហើយ​គ្មាន​អ្នក​លើក នៅ​ម៉ោង​១​និង​៤០​នាទី កាលពី​ថ្ងៃទី​០៨ ខែកុម្ភៈ ឆ្នាំ​២០១៤៕ ដោយ​៖ ឌឹ​ម សឿន​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya