ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||     បែកធ្លាយ! លោកយ៉េន ម៉ង់ ប្រធានសហគមន៍ ព្រៃលិចទឹកសាមគ្គីកំពង់គោររងការចោទប្រកាន់ ពីមហាជនគ្រប់មជ្ឈដ្ឋានថា ដីព្រៃលិចទឹកសម្រាប់ត្រីបន្តពូជពងកូន ត្រូវរលាយអស់ហើយ​  ||   

» Breaking News, ព័ត៌មានជាតិ » មន្ត្រី​បញ្ញត្តិ​ករ ទូរគមនាគមន៍​ប្រជែង​រថយន្ត​ស៊េរី​ទំនើប​ ​

មន្ត្រី​បញ្ញត្តិ​ករ ទូរគមនាគមន៍​ប្រជែង​រថយន្ត​ស៊េរី​ទំនើប​ ​

ភ្នំពេញ​៖ លោក សារ៉ាត់ ខាន់ រដ្ឋលេខាធិការ​ក្រសួង​ប្រៃសណីយ៍ ត្រូវបាន មន្ត្រី​ជាច្រើន បាន​លើកឡើងថា​បង្កើត​បក្ខពួកនិយម​និង​ប្រព្រឹត្ត​ពុករលួយ​ក្នុង​អង្គភាព​នេះ​ដោយបាន​បំពាន​ទៅលើ​សហលក្ខន្តិកៈ​មន្ត្រីរាជកា​រ គ្រា​ដែល​រូបលោក​មាន​សិទ្ធិអំណាច​ចាត់ចែង​មន្ត្រី​ជំនិតៗ​របស់ខ្លួន​ឲ្យ​កាន់​ការងារ​លុយកាក់​ចាត់ចែង​គ្មាន​តម្លាភាព ធ្វើ​ឲ្យ​មន្ត្រី​ជាច្រើន​មិន​សប្បាយចិត្ត «​មិន​ខុសពី​ពាក្យ​ថា ដក​គ្នា​គេ​ដាក់គ្នា​អញ​»​នោះឡើយ​។​
​ប្រភព​បាន​ទម្លាយ​ឱ្យដឹងថា លោក សារ៉ាក់ ខាន់​កំពុងតែ​គិតគូរ​អភិវឌ្ឍន៍​ខ្លួនឯង​ប្រមូល​បក្ខពួក​ឲ្យ​កាន់​ការងារ​ធំៗ​កាន់តែ​ច្រើនឡើងៗ​តាមរយៈ​ការ​កម្ចាត់កម្ចាយ​មន្ត្រី​ដែលមាន​ទស្សនៈ​គំនិត​ផ្ទុយ​ពី​គាត់​រៀបចំ​ដាក់​ខ្សែស្រឡាយ​និង​បក្ខពួក​តាមតែ​ទំនើងចិត្ត ដោយ​លោក​រដ្ឋមន្ត្រី ប្រាក់ សុខុន ពុំបាន​ដឹង​ពី​រឿងរ៉ាវ​ទាំងនេះ​ទេ​។​
​មន្ត្រី​មួយចំនួន​បាន​បញ្ជាក់ថា លោក ម៉ូ​វ ចរិយា ដែលជា​ប្រធាន​បញ្ញត្តិ​ករ​ទូរគមនាគមន៍​ក​ម្ពុ​ជា កាលពីមុន​ជាម​នុស្ស​ដែល​សម័យ​លោក សូរ ឃុន រដ្ឋមន្ត្រី​មុន​បានរៀបចំ​តែងតាំង​តែ​ពេលនេះ​បែរជា​ផ្ទេរតំណែង​ឲ្យ​លោក ឡាយ ម៉ា​រី​វូ ជាម​នុស្ស​ជំនិត​របស់លោក សាវ៉ា​ក់ ខាន់ ឡើងជា​សមាជិក​ទី​១​នៃ​បញ្ញត្តិ​ករ ទូរគមនាគមន៍​កម្ពុ​ជា ហើយ​លោក សុង ឡេង​ជា​ប្រធាន​លេខាធិការដ្ឋាន​។ ប្រភព​ដដែល​បាន​បន្ត​ឱ្យដឹងថា គ្រាន់តែ​មកកាន់​តំណែង​ភ្លាមៗ​មន្ត្រី​ទាំង​២​រូបនេះ​បាន​ខិតខំ​ប្រឹង​ប្រមែប្រមូល​ប្រណាំងប្រជែង​គ្នា ទិញ​រថយន្ត​ទំនើបៗ​ចាយ​ថវិកាជាតិ​យ៉ាង​ខ្ជីខ្ជា​បំផុត​ធ្វើឱ្យ​មន្ត្រីរាជការ​នៅ​ក្រសួង​ភ្ញាក់ផ្អើល​គ្រប់ៗ​គ្នា​។​
​ប្រភព​បញ្ជាក់ថា សម័យ​លោក ប្រាក់ សុខុន​ធ្វើជា​រដ្ឋមន្ត្រី​នេះ​កើតមាន​ភាព​អសកម្ម​និង​អំពើពុករលួយ​មិន​ចាញ់​ជំនាន់​លោក សូរ ឃុន​ប៉ុន្មាន​ទេ​ព្រោះ​មន្ត្រី​និយម​ប្រព្រឹត្ត​អំពើពុករលួយ​កិបកេង​ប្រមូល​ថវិកាជាតិ​យកទៅ​ច្រក​ហោប៉ៅ​ផ្ទាល់ខ្លួន​នៅតែ​មានមុខ​កាន់តំណែង​ធំៗ​ក្នុង​ក្រសួង​នេះ​ដដែល​ហើយ​មន្ត្រី​ជាច្រើន​ក៏បាន​នាំគ្នា​និយាយ​ពី​បញ្ហា​បក្ខពួកនិយម​និង​អំពើពុករលួយ​ដែល​កំពុង​កើតមាន​ក្នុង​អង្គភាព​បញ្ញត្តិ​ករ​ទូរគមនាគមន៍​ក​ម្ពុ​ជា​ដែលមាន​សិទ្ធិ​គ្រប់គ្រង​ប្រាក់ចំណូល​ទៅលើ​សេវា​ទូរគមនាគមន៍​។ ប្រភព​នៅបាន​ទម្លាយ​ឱ្យដឹងទៀតថា រឿង​ពិត​មួយ​គឺ​ប្រាក់ចំណូល​ជាច្រើន​បាន​ហូរ​ចូល​ហោប៉ៅ​មន្ត្រី​ពុករលួយ​ជា​បក្ខពួក​របស់លោករ​ដ្ឋ​លេខាធិការ​សារ៉ាក់ ខាន់​ហើយ​គ្មាន​ភាពម្ចាស់ការ​គ្រប់គ្រង​ទៅលើ​ប្រាក់ចំណូល​នោះទេ​ដែល​សកម្មភាព​នេះ ពួកគាត់​ដែលជា​មន្ត្រីរាជការ​នៅតែ​ទាមទារ​ឲ្យ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ជួយ​ចុះមក​ពិនិត្យមើល​បញ្ហា​នេះ​ឡើងវិញ​ផង​ជាពិសេស​លោក ប្រាក់ សុខុន​មិនគួរ​មើលរំលង​បញ្ហា​ដែល​កើតមាន​ក្នុង​អង្គភាព បញ្ញត្តិ​ករ ទូរគមនាគមន៍​នេះ​នោះទេ​។​
​ភាព​អសកម្ម និង​អំពើពុករលួយ​ដែល​កើតមាន​ក្នុង​អង្គភាព​បញ្ញត្តិ​ករ​ទូរគមនាគមន៍ បានកើត​ឡើង​ដោយសារ​ការបើក​ភ្លើង​ខៀវ​ពី​លោក សារ៉ាក់ ខាន់ធ្វើ​ឲ្យ​អង្គភាព​នេះ​រក​ចំណូល​ក្រោម​តុ​បាន​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ក្នុង​មួយខែៗ ពី​ប្រតិបត្តិ​ករ ក្រុមហ៊ុន​ឯកជន លើ​សេវា​រលក​វិទ្យុ​អាកាស​ហ្វ្រេ​កង់​ពី​វិទ្យុ ក្រុមហ៊ុនទូរស័ព្ទ ស្ថានីយ៍ទូរទស្សន៍​ដោយសារតែ​ឥទ្ធិពល​របស់លោក សារ៉ាក់ ខាន់​ដែល​បាន​បំពាន​លើ​សហលក្ខន្តិកៈ​មន្ត្រីរាជកា​រ​តាមតែ​ទំនើងចិត្ត​មិនដែល​គិតគូរ​ពី​ការកែទម្រង់​ឬ​ភាព​ក្តៅក្រហាយ​របស់​មន្ត្រី​តូចតាច​នៅក្រោម​ឱវាទ​នោះទេ​។​មន្ត្រី​ជាច្រើន​បាន​សម្តែង​នូវ​ការឈឺចាប់​យ៉ាងខ្លាំង ពេលដែល​លោក​រដ្ឋលេខាធិការ​សារ៉ាក់ ខាន់ គិតតែ​ផលប្រយោជន៍​ផ្ទាល់ខ្លួន ដូចជា​ការជួយជ្រោមជ្រែង​ឲ្យ​លោក​សុង ឡេង ពីមុន​ជា​អគ្គនាយករង​ប្រៃសណីយ៍​កម្ពុជា​ធ្លាប់មាន​ប្រវត្តិ​មិនល្អ​ក្នុងការ​កេងប្រវ័ញ្ច​បាត់ប្រាក់​ចំណូល​ពី​ការលក់​តែម​រាប់សិប​លាន​បែរជា​ត្រូវបានតែងតាំង​ឲ្យ​កាន់តំណែង​ជា​ប្រធាន​លេខាធិការ​បញ្ញត្តិ​ករ​ទូរគមនាគមន៍​ក​ម្ពុ​ជា​ទៅវិញ​។​
​ពាក់ព័ន្ធ​ទៅនឹង​ការលើកឡើង​ពី​មន្ត្រី​ក្រសួង​ខាងលើនេះ នាយ​ជ្រូក​ខ្វៃ បាន​ទំនាក់ទំនង​ទៅ​លោក​រដ្ឋលេខាធិការ​សារ៉ាក់ ខាន់ នោះដែរ តែ​មិនអាច​ទាក់ទង​បាន​ដោយ​ទូរស័ព្ទ ឆ្លើយថា ជាប់រវល់​តែ​រហូត​នេះ​មកពី​លេខ​ទូរស័ព្ទ​ណា​ដែល គេ​ដាក់​ភ្ជាប់​ប្រព័ន្ធ​ឆ្លើយ​ជា​ជាប់រវល់ ៕ ដោយ​៖ នាយ​ស្មាន​ឡេះ​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya