ភ្នំពេញ ៖ កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៤ កម្លាំងសមត្ថកិច្ចដឹកនាំដោយលោក ឯក ឆេងហួត ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ និងលោកវរសេនីយ៍ត្រី ជិន ដា នាយរងនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទទួលផ្នែកការពារអនីតិជន បានចុះបង្ក្រាបទីតាំងម៉ាស្សា កោសជប់មួយកន្លែងឋិតនៅផ្ទះល្វែងតាម បណ្តោយផ្លូវលេខ២០០៤ ក្នុងភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដោយមានបង្កប់សេវាបម្រើផ្លូវភេទ ។ ក្នុងប្រតិបត្តិការនោះ សមត្ថកិច្ចបានឃាត់ខ្លួននារី៧នាក់ និងស្ត្រីម្នាក់ជាថៅកែ ៕