ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការខេត្តមណ្ឌលគិរី កំពុងស្រាវជ្រាវវែករកមុខជនបង្កើតឲ្យមានបទល្មើសព្រៃឈើ​  ||     សកម្មភាពនៃបទល្មើសនេសាទកើតមានយ៉ាងពេញបន្ទុក នៅលើទឹកដី ស្រុកកំពង់លែង ដោយពុំមានការបង្ក្រាប​  ||     មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||   

» ព័ត៌មានជាតិ » នគរបាល​ធ្វើ​សន្និសីទកាសែត ​អំពី​ការបាត់​ព្រះ​បរម​សារីរិកធាតុ​ ​

នគរបាល​ធ្វើ​សន្និសីទកាសែត ​អំពី​ការបាត់​ព្រះ​បរម​សារីរិកធាតុ​ ​

ភ្នំពេញ​៖ ជនសង្ស័យ ពីបទ​លួច​យក ព្រះ​បរម​សារីរិកធាតុ ព្រះសម្មាសម្ពុទ្ធ និង​ស្ត្រី​ម្នាក់ ដែល​ទទួលផល​ចោរកម្ម ត្រូវបាន​បញ្ជូនទៅ​តុលាការ​ហើយ ដើម្បី​ចាត់ការ​តាមច្បាប់ ស្តីពី​ក្រមព្រហ្មទណ្ឌ​។​

​នៅវេលា​ម៉ោង ៩ ព្រឹក ថ្ងៃទី​១០ ខែកុម្ភៈ ឆ្នាំ​២០១៤ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ម៉ក់ ជី​តូ ប្រធាន​នាយក​រដ្ឋា​ន​កណ្តាល​នគរបាល​យុត្តិធម៌ ក្រសួងមហាផ្ទៃ បានធ្វើ​សន្និសីទកាសែត នៃ​ការបិទ​សំណុំរឿង​បឋម ទាក់ទង​ទៅនឹង​ជនសង្ស័យ ឈ្មោះ កែវ រស្មី អាយុ ២៤​ឆ្នាំ ដែលជា​អ្នក​លួច ព្រះ​បរម​សារីរិកធាតុ ព្រះសម្មាសម្ពុទ្ធ កាលពី​ថ្ងៃទី​៩ ខែធ្នូ ឆ្នាំ​២០១៣ នៅ​ព្រះ​សក្យមុនីចេតិយ ភ្នំ​ឧដុង្គ​។

លោក​ឧ​ត្ត​ម​សេនីយ៍ ម៉ក់ ជី​តូ បាន​មានប្រសាសន៍ថា នគរបាល បាន​ចាប់ខ្លួន​ជនសង្ស័យ កែវ រស្មី និង​ស្ត្រី​ម្នាក់ ដែល​ទទួល​ទិញ​ផល​ចោរកម្ម នៅ​ផ្សារ​ព្រែក​សណ្តែក បាន​បញ្ជូនទៅ​តុលាការ​ហើយ ដោយ​ចោទប្រកាន់​ពីបទ លួច​មាន​ស្ថាន​ទម្ងន់ទោស យោងទៅតាម​ច្បាប់ក្រម​ព្រហ្មទណ្ឌ​។ អាជ្ញាធរ នឹង​បន្ត​ស៊ើបអង្កេត​បន្តទៀត នៅពេល​ដែលមាន​ភស្តុតាង​ច្បាស់លាស់ ឈានទៅ​ចាប់ខ្លួន​ជន​ពាក់ព័ន្ធ​ដទៃទៀត​។​

សមត្ថកិច្ច​ប៉ូលិស​ខេត្តតាកែវ សហការ​ជាមួយ​ប៉ូលិស​ខេត្តកណ្តាល ដឹកនាំ​បញ្ជា​ផ្ទាល់ ពី​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ចាប់ខ្លួនបាន រួមទាំង​វត្ថុតាង​មួយចំនួន នៅក្នុង​ផ្ទះរ​បស់ជនស​ង្ស័​យ ស្ថិតនៅ​ភូមិ​កកោះ ឃុំ​ខ្វាវ ស្រុក​ទ្រាំង ខេត្តតាកែវ កាលពី​ម៉ោង ២​និង​១៥​នាទី រសៀល ថ្ងៃទី​៦ ខែកុម្ភៈ ឆ្នាំ​២០១៤ ហើយ​នៅ​ម៉ោងជាង ១ រសៀល ថ្ងៃទី​៧ ខែកុម្ភៈ ឆ្នាំ​២០១៤ ព្រះ​បរម​សារីរិកធាតុ ត្រូវបាន​ប្រគល់ជូន​ស​ម្តេច​ចៅ​ហ្វា​វាំង គង់ សំអុល ដង្ហែ​យកទៅ​តម្កល់ទុក នៅក្នុង​ព្រះបរមរាជវាំង​។ លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ លោក​នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ,​លោក​ផៃ ប៊ុន​ឈឿន អភិបាលខេត្ត​កណ្តាល , លោក​អ៊ា​វ ចំរើន ស្នងការ​នគរបាល​ខេត្តកណ្តាល សម្តេចចៅហ្វា​វាំង​គង់ សំអុល រួមទាំង​មន្ត្រី​ជំនាញ​ជាន់ខ្ពស់​នគរបាល ដែល​ពាក់ព័ន្ធ​បាន​អញ្ជើញ​ទៅពិនិត្យ​ព្រះ​បរម​សារីរិកធាតុ នៅ​វត្ត​ចំពុះក្អែក នៃ​ខណ្ឌមានជ័យ ដោយផ្ទាល់​។​

លោក​ឧ​ត្ត​ម សេនីយ​ត្រី អ៊ុក សំណាង បានឱ្យដឹងថា ការឆែកឆេរ​ក្នុង​រថយន្ត​តូច ពណ៌​ខ្មៅ ម៉ាក​ហ៊ីយ៉ាន់ដាយ ក្នុងនោះ​មាន អាយ​ផេ​ត​មួយ បំណែក​ស្ពាន់​ស្រោប​ព្រះ​ចំនួន ៤​ដុំ (​តូច​ពីរ ធំ​ពីរ​) បង្កាន់ដៃ​លក់​មាស​មួយ​សន្លឹក បង្កាន់ដៃ​ទិញ​រថយន្ត​ពីរ​សន្លឹក បង្កាន់ដៃ​ហាង​ម៉ូតូ​ធំ មួយ​សន្លឹក ថ្ម​សម្រាប់​ដុស​មាស មួយ​ដុំ​។ រកឃើញ លុយ​ខ្មែរ​ចំនួន ២.៧៤០.០០០​រៀល និង​លោហធាតុ​ពណ៌​លឿង​មាន ខ្សែក​ច្រវាក់​ឆាប​លាយ​ថ្នាំងអំពៅ មាន​បន្តោង​ត្បូង​(​មួយ​ខ្សែ​) ខ្សែក​ច្រវាក់​ឆាប​(​ពីរ​ខ្សែ​) ខ្សែក​មាន​ត្បូង​ពណ៌​បៃតង (​ដប់​គ្រាប់​) ក្រ​វឹល​ដាំ​ត្បូង​ពណ៌ (១​គូ​) មាសសន្លឹក​លេខ ១៥​ទ្រី (១​ដុំ​) ព្រះ​កេស​ព្រះ ធ្វើ​ពី​លោហធាតុ​ពណ៌​លឿង​ចំនួន ១ បន្តោង​ដាំ​ត្បូង​ពណ៌​ស (​ប្រាំពីរ​គ្រាប់ ត្បូង​កណ្តាល​ពណ៌​ស្វាយ​) ចិញ្ចៀន​ត្រា​ដាំ​ត្បូង​ពណ៌​ស (​ដប់​ប្រាំ​គ្រាប់​) ក្រ​វឹល​កាវ​ដាំ​ត្បូង ពណ៌​ស មួយ បន្តោង​ដាំ​ត្បូង​ពណ៌​ស្វាយ​ចំនួន (​មួយ​) ក្រ​វឹល​ពុក​អង្ករ (​មួយ​) ខ្សែដៃ​ចំនួន (​ពីរ​ខ្សែ​) ចិញ្ចៀន​ដាំ​ត្បូង​ពណ៌​បាំ​ឃុ​ត (​មួយ​) លោហធាតុ​ពណ៌​លឿង (​មួយ​បន្ទះ​) កិច្ចសន្យា​ធ្វើ​ផ្ទះ ស៊ន វង្ស អ្នកម៉ៅការ​សំណង់ ដែល​លេខ​លុយ​ដុល្លារ ជាប់​ស្រាប់ ចំនួន (​មួយច្បាប់​) បន្ទះ​ប្រាក់​ស្រោប​ព្រះ ចំនួន (​ដប់​បន្ទះ​ទាំង​តូច​ទាំង​ធំ​) ព្រះអង្គ​លោហធាតុ ពណ៌​លឿង មាន​ដាំ​ត្បូង​ចំនួន (​ដប់​ពីរ​គ្រាប់​) នៅ​ផ្នែក​ខាងមុខ​ចំនួន (​មួយអង្គ​) ទូរស័ព្ទ​ណូគា មួយគ្រឿង សំបក​ពណ៌​ខៀវ កាបូបដៃ​ពីរ ខ្មៅ​មួយ ពណ៌​ឈាមជ្រូក​មួយ កាបូបស្ពាយ​មួយ ពណ៌​ប្រផេះ ម៉ូ​ទ័​រ​កាត់​មួយ ពណ៌​ក្រហម រណារ​មួយ ដង​ខៀវ​។​ស្ត្រី ដែលជា​អាជីវករ ទទួលផល​ចោរកម្ម​ពី ឈ្មោះ សៀក សារ៉េត អាយុ​៣៩​ឆ្នាំ មាន​ទីលំនៅ ក្នុងភូមិ​ព្រៃ​សណ្តែក ឃុំ​ព្រៃ​ស្លឹក ស្រុក​ទ្រាំង ខេត្តតាកែវ​។​

មន្ត្រីប៉ូលិស ខេត្តតាកែវ បាន​ឲ្យ​ដឹង​បន្ថែមថា សមត្ថកិច្ច បាន​ចាប់ខ្លួន​ស្ត្រី ២ នាក់​ទៀត ដែលជា​យាយរ​បស់ជនស​ង្ស័​យ មាន​អាជីព​ជា​អ្នកដើរ​សុំទាន នៅ​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​ភ្នំ​ឧដុង្គ​។ យាយ​២ នាក់​នោះ បាន​ដើរ​សុំទាន​ធ្វើជា​មនុស្ស​ឡប់ៗ មាន​សតិ​មិនសូវ​គ្រប់ ក្នុង​បំណង​យកការណ៍ ទៅប្រាប់​ចៅ ដែលជា​ជនសង្ស័យ​។ ជនសង្ស័យ បាន​យក​អាយ​ផេ​ត​របស់ខ្លួន ដើរ​ថត​ព្រះ​ពុទ្ធរូប នៅក្នុង​ព្រះ​សក្យមុនីចេតិយ ដើម្បី​យកមក​ទុក​មើល និង​រៀបចំ​ផែនការ​លួច ហើយ​ក្រោយមក ក៏​ធ្វើ​សកម្មភាព​តែម្តង​។​

​ក្រោយពេល សម្តេចព្រះ​ពោធិ​វង្ស អំ លឹម​ហេង ពិនិត្យឃើញថា ព្រះ​បរម​សារីរិកធាតុ និង​ព្រះ​ពុទ្ធរូប ជា​វត្ថុ​ពិតប្រាកដ​មែន លោកស្រី បេន អភិបាល​ខេត្តតាកែវ និង​លោក ផៃ ប៊ុន​ឈឿន អភិបាលខេត្ត​កណ្តាល លោក មាស សុភ​ក្តិ ព្រះរាជអាជ្ញា​សាលាដំបូង តាកែវ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកណ្តាល ចៅក្រម លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី អ៊ុក សំណាង ស្នងការ​នគរបាល​ខេត្តតាកែវ លោក អ៊ា​វ ចំរើន​ស្នងការ​នគរបាល​ខេត្តកណ្តាល បាន​ប្រគេន ព្រះ​សុវណ្ណកោដ្ឋ ដែល​តម្កល់​ព្រះ​បរម​សារីរិកធាតុ និង​ព្រះ​ពុទ្ធរូប​ទាំងអស់ ដល់​សម្តេចព្រះ​ពោធិ៍​វង្ស អំ លឹម​ហេង ដើម្បី​យកមក​រក្សាទុក​។ វត្ថុ​មានតម្លៃ​ទាំង​៣​មុខ រួមមាន ១.​ព្រះ​សុវណ្ណកោដ្ឋ តម្កល់​ព្រះ​បរម​សារីរិកធាតុ ២.​ព្រះពុទ្ធ​បដិមា​មាស​១​អង្គ ៣.​ព្រះ​កេស ព្រះពុទ្ធ​បដិមា​ចំនួន​១​។ វត្ថុ​មានតម្លៃ​ទាំង ៣ មុខ​នេះ ត្រូវបាន​យកមក​រក្សាទុក​នៅ​វត្ថ​ចំពុះក្អែក​ជា​បណ្តោះ​អាន្ន​៕ ដោយ​៖ ព្រហ្ម ពៅ​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya