ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ដីគម្របព្រៃឈើនៅតាមជួរភ្នំក្នុងឃុំ ត្រងិល ដែលគ្រប់គ្រងដោយសហគមន៍ព្រៃឈើ កំពុងទទួលរងនូវការ បាត់បង់អស់ទាំងស្រុងនៅលើទឹកដី ស្រុកកំពង់លែង​  ||     លោក​ គង់ ណារិន្ទ មេប៉ុស្តិ៍ច្រកបុសមន ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺដោយសារមានលោក កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង ជាបង្អែកដ៏រឹងមាំ?​  ||     ភ្ញាក់ផ្អើល! ឈ្មួញធ្វើអាជីវកម្មជីករណ្តៅដីក្នុងឃុំអូរតាគី ស្រុកថ្មគោល មានការឃុបឃិតជាប្រព័ន្ធ​  ||     ល្បីឈ្មោះ ណុប ឌី មេខ្លោងប្រមូលទិញឈើ ដឹកឈើ ផ្តាច់មុខ នៅស្រុកឱរ៉ាល់​  ||     អំពើពុករលួយរបស់លោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ ត្រូវបានបណ្តាញព័ត៌មាននានា ចុះផ្សាយជាបន្តបន្ទាប់​  ||   

» ព័ត៌មានជាតិ » ឃាត់ខ្លួនបុរស​ញៀន​ថ្នាំម្នាក់ ខណៈ​សំងំ​ជក់​ថ្នាំញៀន​ក្នុង​រថយន្ដ​ ​

ឃាត់ខ្លួនបុរស​ញៀន​ថ្នាំម្នាក់ ខណៈ​សំងំ​ជក់​ថ្នាំញៀន​ក្នុង​រថយន្ដ​ ​

កណ្ដាល ៖ នៅ​ថ្ងៃទី​១០ ខែ កុម្ភៈ ឆ្នាំ​២០១៤ តាម​ដងផ្លូវ​មួយ​នៅ​ចំណុច​ទួល​ម៉ុង ស្ថិតនៅ​ក្នុងភូមិ​ត្រញំង ភូមិ​-​ឃុំ​ពើក ស្រុក​អង្គស្នួល ខេត្ដ​កណ្ដាល ។
ជន​ដែល​ត្រុ​វ​បាន​សមត្ថកិច្ច ឃាត់ខ្លួន​ពេល​កំពុង​ជក់​ថ្នាំញៀន​នេះ​ឈ្មោះ ស្រស់ មករា ហៅ​ម៉ាប់ អាយុ​២១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ត្រញំង​រំចេក ឃុំ ត្រញំង​ល្វា ស្រុក​ឧដុង្គ ខេត្ដ​កំពង់ស្ពឺ មានមុខ​របរ​បើករ​ថយ​ន្ដ​ដឹក​កម្មករ​រោងចក្រ  ។​
នៅ​មុនពេល​ឃាត់ខ្លួន​សង្ស័យ កម្លាំង​នគរបាល​នៃ​អធិការដ្ឋាន​នគរ បាល​ស្រុក​អង្គស្នួល​បាន​ចុះ​ល្បាត​តាម​ដងផ្លូវ ។ លុះ​ពេល​ល្បាត​ដល់​ចំណុច កើតហេតុ​ក៏​ប្រទះឃើញ​រថយន្ដ​កូរ៉េ ១​តោន​កន្លះ​មួយគ្រឿង​ម៉ាក​ហ៊ី​យ៉ាន់ ដាយ ពណ៌​ស គ្មាន​ស្លាក​លេខ កំពុង​ចត នៅ​ចំណុច​លើ​ទួល​ម៉ុង ។ ដោយមាន​ការ សង្ស័យ​កម្លាំង​ល្បាត​ក៏​ចុះទៅ​ត្រួតពិនិត្យ ស្រាប់តែ​ឃើញ​ជនសង្ស័យ​កំពុង​ប្រើ ប្រាស់​គ្រឿងញៀន​នៅក្នុង​រថយន្ដ ។ ពេល នោះ​កម្លាំង​បាន​សហការ​ជាមួយ​នគរ បាល​ប៉ុស្ដិ៍​ឃុំ​ពើក​ឃាត់ខ្លួន​ជនសង្ស័យ ហើយ​ដក​ដ​ហូត​បាន​ថ្នាំញៀន​ប្រភេទ ម៉ាក​ទឹកកក​ចំនួន​២​កញ្ចប់​តូច​, ដប​ទឹក បរិសុទ្ធ​កែច្នៃ​សម្រាប់​ជក់​គ្រឿងញៀន មួយ​, ទុយ​យោ​បឺត មួយ​និង​ដែកកេះ​មួយ ។ ក្រៅពី​នោះបាន​រកឃើញ​ក​ន្ដ្រៃ​កាត់​កំណាត់​មួយ​, ឡា​ម​មួយ​, ក្រដាស​អាលុយមីញ៉ូម​មួយ​, ទូរស័ព្ទ​ចំនួន​២ គ្រឿង​ម៉ាក​ណូគា​(១២០០) ។​
​ក្រោយពី​ការឃាត់ ខ្លួន​ជនសង្ស័យ ត្រូវបាន​បញ្ជូនទៅ​សាកសួរ​នៅ​អធិការ ដ្ឋា​ន​នគរបាល​ស្រុក​អង្គស្នួល​និង​បាន បញ្ជូនបន្ដ​មក​ស្នងកា​រដ្ឋា​ន​នគរបាល ខេត្ដ​កណ្ដាល​ដើម្បី​ចាត់ការ​បន្ដ  ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya