ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 រោងសិប្បកម្ម របស់ឈ្មោះ សេង អត់ច្បាប់ដ៏ធំសម្បើមមួយកន្លែង សមត្ថកិច្ចមិនដែលបង្ក្រាប​  ||     ល្បែងស៊ីសងកើតឡើងយ៉ាងរាលដាល ស្រុកត្បូងឃ្មុំ សមត្ថកិច្ចមិនបង្ក្រាប​  ||     ទីតាំងសង្វៀនជល់មាន់ មួយកន្លែង កំពុងបើកលេងយ៉ាងរំភើយ ដោយម្ចាស់សង្វៀនមាន់ ឈ្មោះ ថុន នឹង ប្រុស  នៅត្បូងឃ្មុំ​  ||     ក្រុមជនខិលខូចកាប់ព្រៃរុករាន ទន្ទ្រានយកដីព្រៃរបស់រដ្ឋ ការពារដោយព្រះរាជក្រឹត្យ ម្តុំបឹងខ្លុង អូរត្រាវចែកលុយគ្នាយ៉ាងរំភើយ  នៅកំពង់ស្ពឺ​  ||     ប្រជាពលរដ្ឋជាង៣០គ្រួសារ មានការព្រួយបារម្ភ ខណៈដែលមន្ត្រីបរិស្ថានដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ប្រុងលើកគ្នាទៅដកបង្គោលរបងដីស្រែចំការរបស់ពួកគាត់ទាំងបំពាន​  ||   

» ព័ត៌មានជាតិ » ប្រជាពលរដ្ឋ​តវ៉ា​បិទផ្លូវ​ជាតិ​លេខ​៧ ទាមទារ​ឱ្យ​អាជ្ញាធរ​ចេញ​ប័ណ្ណកម្មសិទ្ធិ​ ​

ប្រជាពលរដ្ឋ​តវ៉ា​បិទផ្លូវ​ជាតិ​លេខ​៧ ទាមទារ​ឱ្យ​អាជ្ញាធរ​ចេញ​ប័ណ្ណកម្មសិទ្ធិ​ ​

ក្រចេះ ៖ ប្រជាពលរដ្ឋ​ប្រមាណ​១០០​នាក់​បាននាំគ្នា​មក​តវ៉ា​មុខ​សាលា ឃុំ​ស្នួល ស្រុក​ស្នួល ខេត្ដ​ក្រចេះ​ទាមទារ ឱ្យ​អាជ្ញាធរ​ចេញ​ប័ណ្ណកម្មសិទ្ធិ​ដែល​ក្រុម យុវជន​ស្ម័គ្រចិត្ដ​សម្ដេច​តេ​ជោ ហ៊ុន សែន ចុះ​វាស់វែង​រយៈពេល​កន្លង​ទៅ ប៉ុន្ដែ​អាជ្ញាធរ​អះអាងថា ការយឺតយ៉ាវ ចេញ​ប័ណ្ណកម្មសិទ្ធិ​ដោយសារតែ​ដី​ទាំង នោះបាន​ពាក់ព័ន្ធ​ជាមួយនឹង​ដីព្រៃ​ស​ម្ប ទាន​ក្រុមហ៊ុន​ហឺ​រ៉ៃ​ហ្សិ​ន ។​
​ករណី​តវ៉ា​ឈានដល់​បិទផ្លូវ​ជាតិ​លេខ ៧​បណ្ដាលឱ្យ​កកស្ទះ​ចរាចរណ៍​សម្រាប់ អ្នកធ្វើដំណើរ​ឆ្លងកាត់​បានកើត​ឡើង​កាល ពី​វេលា​ម៉ោង​១១​និង​៤០​នាទី​ព្រឹក​ថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ​២០១៤ ស្ថិតនៅលើ កំណាត់​ផ្លូវជាតិ​លេខ​៧ មុខ​សាលាឃុំ​ស្នួល ស្រុក​ស្នួល ប៉ុន្ដែ​មិនមាន​អំពើហិង្សា ណាមួយ​កើតឡើង​នោះឡើយ ។​
​ក្រុមអ្នកតវ៉ា​និយាយថា មកទល់នឹង ពេលនេះ​មាន​រយៈពេល​ជាច្រើន​ខែ​មក ហើយ អាជ្ញាធរ​ក៏ដូចជា​ខាង​ភូមិបាល មិនទាន់​ចេញ​ប្លង់​កម្មសិទ្ធិ​នៅឡើយ​ទេ ដែល​ធ្វើឱ្យ​ពួក គាត់​ពិបាក​ក្នុងការ​ផ្ទេរកម្មសិទ្ធិ ឬ​ចែក​កូនចៅ​ក៏ដូចជា​ប្រើប្រាស់​តាម ផ្លូវច្បាប់​ជាដើម ។​
ពាក់ព័ន្ធ​នឹង​ករណីនេះ​អាជ្ញាធរ​បញ្ជាក់ ថា មូល​ហេតុដែល​យឺតយូរ​ចេញ​ប្លង់ កម្មសិទ្ធិ​នេះ​ដោយសារតែ​ដី​ទាំងនោះ បាន​ពាក់ព័ន្ធ​ជាមួយនឹង​ដី​សម្បទាន​ក្រុម ហ៊ុន​ហឺ​រ៉ៃ​ហ្សិ​ន ៕ ដោយ​៖ ឌឹ​ម សឿន​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya